ញ៉ាំភីហ្សាក្លែមទេសភាពមាត់ទន្លេម្ដងនៅ Pizza 4P's ម៉េចដែរ?

Pizza 4P’s មានដើមកំណើតចេញពីប្រទេសវៀតណាមតាំងពី 2011 និងបានបោះទីតាំងលើប្រទេសកម្ពុជានាឆ្នាំ 2020។ ហាង Pizza មួយនេះមានទីតាំងស្ថិតនៅ Quay 313 មាត់ទន្លេជាន់ទី ២ ដែលមានជារបៀប Indoors និង​ outdoors ជាពិសេសខ្យល់ធ្លាក់រសៀកៗតែម្តង។​ 

អ្វីដែលធ្វើឲ្យ Pizza 4P’s កាន់តែលេចធ្លោនោះគឺ យើងអាចអង្គុយមើលគេដុត Pizza ថ្មីៗក្តៅៗតែម្តង​ដោយរង់ចាំមិនដល់ 5 នាទីផងបានញ៉ាំទៅហើយ។​ ចំពោះគ្រឿងផ្សំក៏ដូចជាឈីសវិញគឺជាប្រភេទ Home-made ដែលធ្វើនៅហាងផ្ទាល់តែម្តង។​

Pizza 4P's គឺស័ក្តសមសម្រាប់អ្នកដែលចូលចិត្តញ៉ាំភីហ្សារសជាតិដើមរបស់អ៊ីតាលី។ មិនមានជាថបភីង ឬ សសច្រើនមុខឡើយតែរសជាតិវិញពិតជាអេម ពិសេសសម្រាប់អ្នកចូលចិត្តប្រៃឡមៗ។​ អ្វីដែលពិសេសមួយមុខទៀតនោះគឺ  Crab Tomato Cream Spaghetti​ ដែលមានក្លិនឈ្ងុយ និងរសជាតិសាច់ក្ដាមចូលជាតិជាមួយស្ប៉ាហ្គេតទីបានយ៉ាងល្អ។

សម្រាប់អ្នកសម្រកគីឡូក៏ញ៉ាំបានជាមួយប្រភេទ Fruit Burrata salad សឹងតែមានគ្រប់រសជាតិ ផ្អែម ជូរ​ និងប្រៃបន្តិចចេញពីឈីស។ 

សម្រាប់អ្នកចូលចិត្តញ៉ាំម្ហូបបែបឈីសជាពិសេសញ៉ាំបណ្តើរមើលទេសភាពដងទន្លេមេគង្គបណ្តើរ ឬ​ មើលគេធ្វើ Pizza បណ្តើរក៏បាន។​

Pizza 4P's Cambodia

  • F02-01 Street 1 Presh, 12300, Preah Sisowath Quay, Phnom Penh
  • 089 242 264

អត្ថបទគួរតែអានបន្ទាប់