ភូមិចាស់ - Phum Chas
- ភូមិចាស់ - Phum Chas, 3, Krong Kampot, Cambodia
- 069 997 444
តោះប្រជុំហៅជើងដើរលេងទាំងអស់មកឲ្យស្គាល់ កាហ្វេ «ភូមិចាស់» នៅខេត្តកំពត! កន្លែងនេះបែបដូច រីសតធម្មជាតិៗ កាហ្វេនិងអាហារដ្ឋានទៀតផង ទៅរកនៅឯណាបានទៀត! បរិយាកាសនៅភូមិចាស់មានលក្ខណ:ធំទូលាយខ្លាំង ស្ងប់ស្ងាត់ មានរុក្ខជាតិស្រស់បំព្រង ហើយ ការតុបតែងហាងមានរចនាបទដូចនៅតាមស្រុកស្រែផ្ទះអ្នកភូមិពិតៗអញ្ជឹង! មិនត្រឹមតែមានកន្លែងអង្គុយក្នុងបែប cozy ប៉ុណ្ណោះទេ កន្លែងអង្គុយក្រៅក៏មានច្រើននៅក្នុងសួនក្រោមដើមឈើម្លប់ៗត្រជាក់ៗ ហើយមានប្លង់ទេសភាពថតរូបឡូយៗណាស់!
«ភូមិចាស់» ជាហាងកាហ្វេលក់ភេសជ្ជ:ពេញនិយម មានជម្រើសច្រើនតាមចំណង់ចំណូលចិត្តមិនថាកាហ្វេ តែ ឬសូដា។ និយាយមែន បើបានផឹកបណ្តើរ សម្រាកមើលទេសភាពនៅទីនោះបណ្តើរ មិនដឹងថាល្អយ៉ាងណាទេ!
ថែមពីនេះ «ភូមិចាស់» ក៏ជាភោជនីយដ្ឋានលក់ម្ហូបខ្មែរដូចបុកល្ហុក សាច់ជ្រូក សាច់មាន់អាំងចង្កាក់ បាយស្រូប បាយមាន់ នំបញ្ជុក នំគ្រក បាញ់ឆែវ និងនំប័ុងសាច់ផ្សេងៗទៀតផង! សូម្បីតែរបៀបតុបតែងម្ហូបក៏មានលក្ខណ:ខ្មែរៗគួរឲ្យចង់ភ្លក់ផងដែរ។ ហាងមានទទួលកុម្ម៉ង់អាហារទាំងព្រឹក ទាំងថ្ងៃ និងល្ងាច។
ក្រៅពីមានម្ហូប និងភេសជ្ជ: «ភូមិចាស់» ផ្តល់កន្លែងស្នាក់នៅតុបតែងជាតង់ធំៗ មានទាំងអង្រឹងសម្រាប់សម្រាកលេងរុំព័ទ្ធដោយធម្មជាតិដើមឈើបិទជិតស្ងប់ស្ងាត់ណាស់!
ជាងនេះទៅទៀត ហាងក៏មានកន្លែងធំទូលាយសម្រាប់បោះតង់ កន្លែងអង្គុយញុាំបាយ ហើយជំរុំភ្លើង។ ទោះមកជាមួយគ្រួសារ ឬមិត្តភក្តិ ដឹងតែសប្បាយជួបជុំគ្នាហើយ ជាពិសេសនៅពេលយប់ដែលមានភ្លើងតុបតែង មើលមេឃ មើលផ្កាយ មានអារម្មណ៍សប្បាយផង អន្លង់អន្លោចផង!
បើចង់ដើរលេង បំបាត់ការស្មុគស្មាញ តប់ប្រមល់ ឬចង់នាំគ្រួសារ កូនៗមកលេងកំសាន្តបែបធម្មជាតិ «ភូមិចាស់» គឺជាកន្លែងល្អសម្រាប់អ្នកដោយមានទីតាំងត្រឹមតែ 15 នាទីពីខេត្តកំពតតែប៉ុណ្ណោះ!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.