គ្នាយើងនៅម្ដុំ វិទ្យាស្ថានស៊ីតិច បើមិនធ្លាប់ញ៉ាំក៏ធ្លាប់ឮដែរ ពីហ្វឺជិតហ្នឹងដែលគេនិយមហៅថា ហ្វឺស៊ីតិច ហ៎!
ឲ្យតែឮពាក្យហ្វឺម្ដងៗ ឃ្លានម៉ង! តែមិនអីទេដោយសារតែឥឡូវងាកទៅណាក៏មានហ្វឺដែរ។ យើងដឹងថាកន្លែងលក់ហ្វឺហ្នឹងមានច្រើនហើយតែមានអ្នកណាគេដែរទៅញ៉ាំហ្វឺនៅជិត វិទ្យាស្ថាន ស៊ិតិក អត់? កន្លែងលក់ហ្វឺមួយនេះបើកលក់យូរឆ្នាំហើយ នៅកៀនសាលា ស៊ីតិច ដែលម៉ូយៗភាគច្រើនហៅហ្វឺសាលាស៊ីតិច ឬហ្វឺសាគីន។
ហាងរបស់គាត់គឺមិនធំអីទេ តែម៉ូយគាត់វិញគឺមិនតិចឡើយ ហាងគាត់ចេញមកតូច ហើយមិនប្រេនអីមែនតែខ្លឹម ចេញមកដូចហាងលំដាប់ចឹង។ តូបបើកមិនទាន់ទេ ម៉ូយៗចូលឡើងពេញ និយាយទៅលក់ដាច់សាហាវ ហើយកន្លែងគាត់នេះពេញនិយមបំផុតចំពោះ សិស្សៗ មិនថាសិស្សសាកល ឬសិស្សវិទ្យាល័យអីទេ ជាពិសេសឲ្យតែដល់ម៉ោងបាយទៅម្ដងណាក៏ណែនដែរ។
សំខាន់មិនឲ្យមានមនុស្សចូលច្រើនម៉េចបាន បើហ្វឺមួយចានៗ មានរសជាតិឆ្ងាញ់ ខ្លិនឈ្ងុយ ហើយ តម្លៃធូរថ្លៃទៀតចឹងអី។ ណាមួយហ្វឺមួយចាន ញ៉ាំមួយដងឆ្អែយដល់ម៉ោងបានលើកក្រោយ។
មិនតែប៉ុណ្ណឹងទេ នៅកន្លែងគាត់នេះមានបែងចែកហ្វឺជាពីរប្រភេទទៀត មានមួយសុទ្ធតែហ្វែបែបពិសេស ហើយមួយទៀតហ្នឹងគឺគ្រាន់តែជាហ្វឺបែបធម្មតាៗ សម្រាប់រាស្ត្រសម្មញ្ញដូចយើងញ៉ាំតែប៉ុណ្ណោះ។ មិនថាបែបពិសេស ឬបែបធម្មតាអីទេ រសជាតិគឺថាឆ្ងាញ់ ដិតជាប់មាត់ ឈ្ងុយជាប់ច្រមុះ ហើយក្ដៅៗជាប់ចិត្តទៀត ញ៉ាំហើយមានអារម្មថាកក់ក្តៅ និងសប្បាយចិត្ត ហើយស្រឡះខ្លួនម៉ង។
ឥឡូវអ្នកតាមដាន StreetBuzz គិតម៉េចដែរ? ចង់បានអារម្មណ៏ល្អៗ កក់ក្ដៅចឹងទៅសាកហ្វឺនៅកន្លែងហ្នឹងទៅ ដឹងតែមិនខកបំណងហើយ។
ទីតាំង៖ ហ្វឺ សាគីន