សេនតាសឺប្រាយ៖ ភីហ្សារសជាតិថ្មីជាមួយប្រូម៉ូសិនពិសេសក្នុងឱកាសបុណ្យណូអែលនៅ Pezzo Pizza

ធ្មេចបើកៗ ក៏ជិតដល់ថ្ងៃដាច់ឆ្នាំ 2019 បាត់ទៀតទៅហើយ! ចូលដល់ខែធ្នូ ដឹងហើយមែនទេថាមានថ្ងៃបុណ្យសប្បាយៗដែលពួកយើងទន្ទឹងរង់ចាំ នោះគឺបុណ្យណូអែលនោះអី។ បន់ឲ្យតែដល់ឆាប់ៗព្រោះនឹងបានរុំកាដូ ជួបជុំមិត្តភក្ដិ ឬក្រុមគ្រួសារជាមួយអាហារឆ្ងាញ់ៗ និងស្រាល្អៗក្នុងអាកាសធាតុត្រជាក់នេះ បូករួមនឹង Pezzo Pizza ចេញភីហ្សារសជាតិថ្មីពិសេសសម្រាប់រដូវកាលសប្បាយៗនេះទៀតនឹងធ្វើឲ្យខែធ្នូកក់ក្ដៅដល់បេះដូងវិញមិនខាន។

Pezzo Pizza

សម្រាប់ខែធ្នូ Pezzo Pizza បានណែនាំនូវរសជាតិថ្មីសម្រាប់អបអរសាទរបុណ្យណូអែលខាងមុខនេះ។ ហើយរសជាតិថ្មីនេះមានឈ្មោះគួរឲ្យស្រឡាញ់តែម្ដង នោះគឺ សាន់តាសឺប្រាយ “Santa Surprise” ដែលធ្វើពីម្ស៉ៅនំថ្មីៗ លាយជាមួយគ្រឿងផ្សំរសជាតិបន្ថែមដោយម្នាស់ សាច់ហេម ហ្រ្គេនបឺររី ឈីសម៉ូហ្សារីឡា និងទឹកជ្រលក់សោសិនអាយលែន។ ត្រឹមមួយម៉ាត់ដំបូង អ្នកនឹងទទួលបានរសជាតិផ្អែមចេញពីចំណិតផ្លែម្នាស់ សាច់ហេម និងហ្រ្គេនបឺររី ដែលធ្វើឲ្យរសជាតិទាំងនេះស៊ីគ្នាជាមួយនឹងឈីសម៉ូហ្សារីឡា និងទឹកជ្រលក់សោសិនអាលែនមែនទែន។

Pezzo Pizza

Pezzo Pizza

Pezzo Pizza

កាន់តែពិសេសទៀតនោះ គឺការផ្ដល់ជូនពិសេសសម្រាប់ការទិញសាន់តាសឺប្រាយនេះ។ ចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2019 នៅគ្រប់សាខាទាំងអស់របស់ Pezzo Pizza អ្នកនឹងទទួលបានទឹកក្រូច Pepsi ចំណុះ 1.5 លីត្រ មួយដបភ្លាមៗរាល់ការជាវភីហ្សាសាន់តាសឺ​ប្រាយ 1 ផេន

Pezzo Pizza

Pezzo Pizza

Pezzo Pizza ជាប្រ៊េនភីហ្សាចំណិតដ៏ល្បីមួយពីប្រទេសសឹង្ហបុរីដែលមានទីតាំងរហូតដល់ទៅជាង 120 សាខាទូទាំងពិភពលោក។ ពួកគេត្រូវបានទទួលស្គាល់ដោយសារភីហ្សាចំណិតដ៏មានឱជារស និងប្រើប្រាស់គ្រឿងផ្សំមានគុណភាពខ្ពស់។ Pezzo Pizza ក៏ជាហាងភីហ្សាដែលមានបម្រើលក់ភីហ្សាចំណិតដំបូងបង្អស់នៅរាជាណាចក្រកម្ពុជា ដែលប្រិយមិត្តទាំងអស់អាចញ៉ាំភីហ្សាដោយមិនបាច់មានគ្នាទើបញ៉ាំអស់ទៀតនោះឡើយ ថែមទាំងក្នុងតម្លៃសមរម្យទៀតផង។ ចំណែកឯប្រិយមិត្តដែលចង់ញ៉ាំជាមួយនឹងមិត្តភក្ដិគ្នាច្រើន អ្នកអាចញ៉ាំនូវភីហ្សា 1 ផេនតែម្ដងក៏បានដែលមានទំហំ 14 inch ចែកជា 6 ចំណិត។ មិនតែប៉ុណ្ណោះ ក្នុង 6 ចំណិតនេះ អ្នកអាចកុម៉្មង់រសជាតិខុសៗគ្នាទាំង 6 ក៏បានដែរ តម្លៃដូចគ្នាទាំងអស់។

Pezzo Pizza

តម្លៃ៖ $2.30 មួយចំណិត

លេខទំនាក់ទំនង៖

  • Pezzo Pizza ផ្សារទំនើបអ៊ីអនសែនសុខ៖ 095 751 118
  • Pezzo Pizza ទួលគោក៖ 023 900 189
  • Pezzo Pizza ផ្សារទំនើបអូឡាំព្យា៖ 087 252 500

ម៉ោងបើក៖ 9 ព្រឹកដល់ 10 យប់

ទីតាំង៖

  • Pezzo Pizza ផ្សារទំនើបអ៊ីអនសែនសុខ៖ ជាន់ទី 2 នៃផ្សារទំនើបអ៊ីអនសែនសុខ
  • Pezzo Pizza ទួលគោក៖ #46 Biz, ផ្លូវ 289, សង្កាត់បឹងកក់, ខណ្ឌទួលគោក
  • Pezzo Pizza ផ្សារទំនើបអូឡាំព្យា៖ ជាន់ទី 5 នៃផ្សារទំនើបអូឡាំព្យា

អត្ថបទគួរតែអានបន្ទាប់