Pezzo Pizza បញ្ចេញរសជាតិភីហ្សា តុងយ៉ាំ បែបថៃ ថ្មីប្លែកមិនធ្លាប់មានពីមុនមក

Pezzo ជាហាងភីហ្សាដែលមានឈ្មោះល្បីជាមួយសាខានៅផ្នែកផ្សេងៗនៃពិភពលោក ហើយអ្វីដែលធ្វើឱ្យ Pezzo មានលក្ខណៈពិសេសពីគេគឺដោយសាររសជាតិភីហ្សាច្រើនជម្រើសនិងរសជាតិថ្មីប្លែកពីគេ។ Pezzo ជាហាងភីហ្សាជាចំណិត ដែលអតិថិជនអាចទិញភីហ្សាបានច្រើនមុខ មិនបាច់មានគ្នាច្រើនក៏អាចញ៉ាំភីហ្សាឆ្ងាញ់យ៉ាងគាប់ចិត្តដែរ។ ទោះបីជាចង់ញ៉ាំភីហ្សាម្នាក់ឯងក៏គ្មានបញ្ហាព្រោះ Pezzo Pizza មានលក់ចាប់ពីមួយចំណិតទៅ!

មិនបាច់ប្រាប់ក៏ដឹងដែរថា​ Pezzo ជំនាញខាងរសជាតិភីហ្សាច្រើនជម្រើស និងឱ្យតម្លៃលើរសជាតិភីហ្សាថ្មីប្លែកដែលគេមិនដែលឃើញពីមុនមក។ រសជាតិឆ្ងាញ់ប្លែកពីគេនេះហើយជាផ្នែកមួយដែលធ្វើឱ្យហាង Pezzo ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនដែលចូលចិត្តភាពចម្រុះ ភាពសម្បូរបែបនិងភាពប្លែកពីគេ។​​ នេះមានន័យថាក្នុងភីហ្សាមួយដែលមាន 6 ចំណិត អតិថិជនដែលញ៉ាំអាចរើសរសជាតិបានរហូតដល់6 ខុសៗគ្នាទាំងអស់!​ 

ក្នុងឆ្នាំ 2020 នេះ Pezzo មានគម្រោងចេញរសជាតិភីហ្សាដែលតំណាងឱ្យប្រទេសនានាពីគ្រប់ផ្នែកនៃពិភពលោក។ ដោយប៉ុន្មានខែនេះ ​Pezzo បានបញ្ចេញរសជាតិតំណាងប្រទេសក្នុងទ្វីបអាស៊ីដូចជារសជាតិ Salmon Teriyaki តាមបែបជប៉ុននិងរសជាតិ Sambal បែបម៉ាឡេស៊ី។ ពេលនេះ Pezzo បានបង្ហាញនូវរសជាតិថ្មីដែលមានអ្នកនិយាយថាពិសេសប្លែកជាងភីហ្សាមុនៗទៀត! រសជាតិ នោះគឺរសជាតិតុងយ៉ាំដែលជាមុខម្ហូបយ៉ាងល្បីពីប្រទេសថៃ មានរសជាតិជូរហឹរតិចៗដែលរួមផ្សំរសជាតិ និងគ្រឿងរបស់ថៃចូលក្នុងភីហ្សាដែលជាអាហារល្បីរបស់អ៊ីតាលី!​ 

ស្ដាប់ទៅអាចគិតថាប្លែក ប្រាកដជាឆ្ងល់ហើយថារសជាតិដែលមិនធ្លាប់លឺមួយនេះរសជាតិបែបណា? ភីហ្សារសជាតិតុងយ៉ាំត្រូវបានធ្វើឡើងដោយលាបសសរសជាតិតុំយ៉ាំលើម្សៅភីហ្សា ដាក់រោយឈីស និងមានគ្រឿងផ្សំតុងយ៉ាំដូចជាបង្គារ​ សាច់ក្ដាម ផ្សិត ប៉េងប៉ោះនិងស្លឹកក្រូចសើច។ ភីហ្សាមួយនេះមានរសជាតិជូរហឹរតិចៗ និងមានក្លិនឈ្ងុយតុងយ៉ាំខ្លាំងដែលទាក់ចិត្តពេលបានញ៉ាំដឹងតែដិតអារម្មណ៍ចង់សាកទៀត!

បើមើលតាមគ្រឿងផ្សំ ភីហ្សានេះមិនខុសពីភីហ្សាផ្សេងៗប៉ុន្មានទេ។ ភីហ្សាធម្មតាតែងប្រើសសទឹកប៉េងប៉ោះ​ តែដោយការប្រើសសតុំយ៉ាំ ភីហ្សានេះមានរសជាតិនិងក្លិនប្លែកដាច់ពីគេ​តែម្ដង។ ក្រុមការងារ FoodBuzz ពិតជាចូលចិត្តរសជាតិភីហ្សានេះហើយក៏ចង់ណែនាំឱ្យប្រិយមិត្តសាករបស់ល្អដែរ! បើញ៉ាំសូមញ៉ាំពេលភីហ្សានៅក្ដៅៗដើម្បីរសជាតិឆ្ងាញ់បំផុត!​

បើចង់សាកភីហ្សាតុងយ៉ាំបែបថៃនេះ អាចរកបាននៅហាង Pezzo ទាំងបីសាខា គឺនៅទួលគោក សាខាផ្សារទំនើបអូឡាំព្យារ និងសាខាអ៊ីអនម៉លសែនសុខស៊ីធី។ ត្រៀមមាត់ចាំតែញ៉ាំរសជាតិឆ្ងាញ់ប្លែកមាត់ប្លែកអារម្មណ៍នេះទៅ ធានាថាមិនខកបំណងទេ។

Pezzo Pizza

អត្ថបទគួរតែអានបន្ទាប់