តើអ្នកធ្លាប់ញ៉ាំភីហ្សាជាបង្អែមដែរទេ? អាចរកបាននៅ Pezzo!

ពួកយើងប្រាកដជាធ្លាប់ញ៉ាំភីហ្សាដែលមានរសជាតិផ្សេងៗជាច្រើន ហើយក៏ធ្លាប់ឃើញបង្អែមដែលគេញ៉ាំជាមួយភីហ្សាដែរ។ ប៉ុន្តែតើអ្នកធ្លាប់ស្រម៉ៃថាពីរមុខនេះរួមបញ្ចូលគ្នាដែរឬទេ?

Pezzo Pizza

ច្បាស់ជាស្គាល់ហើយមែនទេ Pezzo Pizza ដែលជាហាងលក់ភីហ្សាចំណិតដំបូងគេបង្អស់នៅកម្ពុជា ហើយក៏ប្រហែលជាមិនដែលភ្លេចនៅរសជាតិភីហ្សាចំណិតដុតក្ដៅៗដែរ។ Pezzo Pizza ជាហាងភីហ្សាដែលណែនាំនូវរសជាតិថ្មីមុនគេ ជាពិសេសថ្មីៗនេះពួកគេទើបតែណែនាំរសជាតិប្លែកថ្មីជួនអតិថិជនដែលចូលចិត្តញ៉ាំផ្អែមផងដែរនោះគឺ ភីហ្សាឥន្ទធនូ។

ភីហ្សាឥន្ទធនូ

ភីហ្សាឥន្ទធនូ

ភីហ្សានេះមានទឹកសូកូឡាស្រោចពីលើ និងមានចំណិតចេក និង Marshmallows ជា Topping! ភីហ្សាឥន្ទធនូមានរសជាតិផ្អែមឆ្ងាញ់។ នៅពេលដែលភីហ្សាលាយជាមួយនឹងទឹកសូកូឡា រួមជាមួយនឹង Marshmallows វាធ្វើឲ្យចំណិតនីមួយៗមានភាពស្វិតទំពារជក់មាត់។

ភីហ្សាឥន្ទធនូ

ភីហ្សាឥន្ទធនូ

រសជាតិផ្អែមរបស់សូកូឡា ចំណិតចេក និង Marshmallows ផ្សំចូលគ្នាធ្វើឲ្យរសជាតិភីហ្សាមួយនេះកាន់តែពិសេស និងលាន់មាន់ថា “Wow”​ តែម្ដង។ មិនត្រឹមតែរសជាតិប្លែកនោះទេ សម្បីតែការតុបតែងភីហ្សាស្អាតប្លែកដែលធ្វើឲ្យលោកអ្នកចង់ថតទុកផុសនៅលើ Instagram ឬបណ្ដាញសង្គមនានារបស់លោកអ្នកទៀតផង។

ភីហ្សាឥន្ទធនូ

ភីស្សាឥន្ទធនូនេះមានក្នុងទំហំកណ្ដាល សាកសមជាបង្អែមសម្រាប់ចែករំលែកគ្នា ឬក៏សម្រាប់ជាកាដូ។ កុំភ្លេចនាំអ្នកដែលខ្លួនស្រលាញ់មកញ៉ាំណា!

តម្លៃ៖ 5.5$ (តម្លៃបញ្ចុះ)

ទីតាំង៖ Pezzo Pizza (សាខាAeon 2 | Googlemap និងសាខាទូលគោក | Googlemap )

អត្ថបទគួរតែអានបន្ទាប់