អ្ហេ! ក្មេង​ជំនាន់ឆ្នាំ២០០០! ចង់ញ៉ាំម្ហូបដូចកាលនៅបឋមអត់?​ តស់ ទៅបឋមវ័យ!

ពួកយើងគិតថាអ្នកដែលធ្លាប់រៀនបឋមនៅសាលារដ្ឋគឺមានបទពិសោធន៍កាន់លុយត្រឹមតែ ២០០-៣០០រៀលទេ ទៅទិញនំ ទិញបាយ មីស៊ុបក្តៅៗអីមកញ៉ាំឆ្អែតពេញៗពោះ! បើនិយាយទៅកាលជំនាន់នោះ របស់ញ៉ាំមានច្រើនសម្បូរបែបមែនទែន! ចឹងថ្ងៃនេះយើងមកហាងមួយកន្លែងដែលមានអាហារបែបបឋមសិក្សាកាលនៅក្មេងៗ ហើយការតុបតែងហាងរបស់គាត់វិញអាចនិយាយបានថា ទាញយើងទៅរកអតីតកាលបានដោយគ្រាន់តែបានដើរចូលទៅដំបូង។

បឋមវ័យ ជាហាងអាហារមួយកន្លែងដែលប្រមូលផ្តុំទៅដោយ អាហារច្រើនមុខដូចជា៖ បាយបឋម មីស៊ុបបឋម ប្រហិតចៀនបឋម ការ៉េមកី ទឹកសណ្តែកស ខៀវ និងនំនែកបែបខ្មែរច្រើនមុខមានដូចជា នំក្រូច នំជើងជ្រូក នំចាខ្វៃ ​ជាដើម។ មិនតែប៉ុណ្ណោះ! នៅហាងរបស់គាត់បានចេញនូវមុខម្ហូបថ្មីមួយគឺ បបរអង្គរបុក រសជាតិប្លែកពីបបរលតធម្មតា ព្រោះសាច់ម្សៅរាងទន់ជាង  ហើយបើបានញ៉ាំជាមួយនំជើងជ្រូកគឺត្រូវ​ម៉ាច់។ ហើយបើនិយាយពីការទាក់ទាញចិត្តនោះគឺមិនអាចបំភ្លេចដបទឹកក្រូចថ្មបានទេនៅជំនាន់នោះ! ចឹងកន្លែងគាត់បានដាក់លក់ទឹកក្រូចដបថ្មមានដូចជា​ កូការ ប៉ុបសុី និងហ្វាន់តាជាដើម។​

ជារៀងរាល់ថ្ងៃ បឋមវ័យ តែងតែមានរបស់ញ៉ាំថ្មីៗនិងដូរមុខរហូតដោយសារតែ ម្ចាស់ហាងផ្ទាល់តែងតែជួយទិញនំនែកដែលដូនចាស់ ដែលគាត់ដើរលក់តាមផ្លូវផងដែរ ទង្វើនេះបានធ្វើអោយក្រុមអ្នកដើរញ៉ាំ StreetBuzz មិនសរសើរមិនបានទេ! 

Credit: បឋមវ័យ

Credit: បឋមវ័យ

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមលេខ៖ 077​ 808 459
អាសយដ្ឋាន៖ ផ្លូវលេខ 307 ក្រោយផ្សារទួលគោក
ផែនទី៖ https://goo.gl/maps/RPdQvCSKQH5iLePJ9

Credit: បឋមវ័យ

Credit: បឋមវ័យ

អត្ថបទគួរតែអានបន្ទាប់