ឆ្ងាញ់ប្លែកមាត់ទៀតហើយ! មីភ្លៅទាផាក់ឡូវ រសជាតិថ្មី សម្រាប់ឆ្នាំថ្មី ពីផាកកាហ្វេ

ចង់រកកន្លែងញ៉ាំអាហារឆ្ងាញ់ៗដែលល្អសម្រាប់សុខភាព ច្បាស់ជានឹកឃើញដល់ហាង ផាកកាហ្វេ ហើយមែនអត់? សម្រាប់ខែដំបូងនៃឆ្នាំ2021នេះ ផាកកាហ្វេ ក៏មានមុខម្ហូបថ្មីមួយមុខ ទើបនឹងដាក់លក់ក្ដៅៗផងដែរ ធានាថានឹងឆ្ងាញ់ប្លែកមាត់តែម្តងគឺ មីភ្លៅទាផាក់ឡូវ​

សម្រាប់មុខម្ហូបដ៏ថ្មីស្រឡាងមួយមុខនេះជារូបមន្តផ្ទាល់របស់ ផាកកាហ្វេ ដោយប្រើ ភ្លៅទាផាក់ឡូវ ទាំងមូលៗតែម្តង រួមជាមួយមីពងមាន់សរសៃតូច និងទឹកស៊ុបពិសេសដោយមិនប្រើប៊ីចេង។ ហើយបើនិយាយពីរសជាតិវិញ ដឹងតែញ៉ាំមិនឲ្យសល់ទឹកមួយដំណក់ទេ។ ក្រៅពីមីពងមាន់សរសៃតូច អតិថិជនក៏អាចជ្រើសរើសជាគុយទាវ ឫមីកញ្ចប់ជំនួសក៏បានដែរ។ សម្រាប់តម្លៃវិញគឹត្រឹមតែ $4.99 តែប៉ុណ្ណោះ។ 

ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គ្រាន់តែចំណាយបន្ថែមត្រឹមតែ $2.75 អ្នកទាំងអស់គ្នានឹងទទួលបាន គាវបំពងសាច់ជ្រូកបែបជប៉ុនក្តៅៗស្រួយៗមួយចាន​ និងកាហ្វេភ្នំពេញកែវតូច 1 កែវផងដែរ។ 

អ្នកទាំងអស់គ្នាអាចកុម៉្មង់ មីភ្លៅទាផាក់ឡូវ នេះបាននៅគ្រប់សាខា ផាកកាហ្វេ ទាំងអស់ចាប់ពីថ្ងៃនេះតទៅ រួមទាំងនៅសាខាថ្មី ផាកកាហ្វេ The Community Green Mall ដែលទើបតែបើកទទួលស្វាគមន៍កាលពីពេលថ្មីៗនេះផងដែរ។​ សម្រាប់សាខាថ្មីនៅ The Community Green Mall នេះមានទីតាំងនៅខណ្ឌសែនសុខ ទល់មុខនឹងផ្សារ The Globle House ។​

ដោយឡែកសម្រាប់អ្នកដែលអត់ចង់ចេញក្រៅ ក៏អាចធ្វើការទំនាក់ទំនងមកកាន់លេខ​ 023 990 990 បានផងដែរ ផាកកាហ្វេ នឹងដឹកជូនដល់កន្លែងតែម្តង។ ឬក៏អាចកុម៉្មង់បានតាមកម្មវិធីដឹកជញ្ជូន foodpanda, E-gets, Muuve និង Nham24 ក៏បានដែរ៕ 

Park Café

អត្ថបទគួរតែអានបន្ទាប់