ជាមួយ Palais de la Poste ទទួលបានទាំងរសជាតិពិសេស និង បទពិសោធន៍ទទួលទានអាហារបែបរាជវាំងសម័យបារាំង

ល្បីថាម្ហូបបារាំងសុទ្ធសឹងតែមានរសជាតិឆ្ងាញ់ហើយអនាម័យខ្ពស់ប្រកបដោយផាសុក​ភាពទៀតផង តែបើនិយាយពីកន្លែងញ៉ាំវិញក៏មានច្រើន ចុះបើសួរថាចង់ទៅញ៉ាំនៅទីណា? ប្រាកដជាពិបាកសម្រេចចិត្ត​ អញ្ជឹងពេលនេះ FoodBuzz​ ចង់មកណែនាំឲ្យមកសាកភោជនីយដ្ឋានដែលមានប្រវត្តិសាស្ត្រល្បីល្បាញជាច្រើនឆ្នាំមួយនៅកម្ពុជានោះគឺ Palais de la Poste។

មុននឹងយើងចូលដល់ថានៅទីនោះមានម្ហូបពិសេសៗយ៉ាងម៉េច តោះមកស្គាល់ប្រវតិ្តសាស្រ្តសង្ខេបរបស់ “Palais de la Poste” បន្តិច។  ជាដំបូងនៅទីនេះត្រូវបានសាងសង់ហើយដំណើរការជាធនាគារឥណ្ឌូចិន។ ឆ្លងកាត់ជាច្រើនទសវត្ស ធនាគារនេះបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនរហូតក្លាយជា ភោជនីយដ្ឋានមួយមានឈ្មោះថា “Palais de la Poste” ក្នុងឆ្នាំ 2018 ។ 

Palais ជាពាក្យបារាំងប្រែថា “វាំង” ដូច្នេះនៅទីនេះពេលបានទទួលទានអាហារមួយពេលនិងការស្វាគមន៍ដ៏អស្ចារ្យគឺដូចជាក្នុងរាជវាំងមួយអញ្ចឹង។ ការពិតដូចជាការគិតទុកមែន! ពេលមកដល់ពួកយើងបានទទួលការរាក់ទាក់យ៉ាងកក់ក្ដៅដោយបុគ្គលិកហាងនិងបានអង្គុយប្រកបដោយផាសុកភាពនៅជុំវិញទេសភាពពណ៌បៃតងនិងក្នុងហាងរចនាបែបប្រទេសបារាំង។ 

ហើយតោះបើចង់ដឹងថាម្ហូប​នៅទីនេះមានអ្វីខ្លះ តាមដានទាំងអស់គ្នា​ ៖

មុខម្ហូបលេចធ្លោមួយដែលយើងចង់បង្ហាញថ្ងៃនេះគឺ Swiss Cheese Fondue ជាដុំឈីសដែលត្រូវបានរំលាយនៅលើកូនចង្ក្រានក្តៅៗ រួចជ្រលក់ជាមួយនឹងចំណិតនំប៉័ងតូចៗ វែងអន្លាយហើយចូលសព្វបានល្អ។ កាន់តែញ៉ាំគឺកាន់តែជក់ចិត្ត! សូម្បីពណ៌ក៏ស្អាត...កុំភ្លេចថតទុកផុសផងណា។ 

មុខម្ហូបមួយទៀតនោះគឺ “Oktoberfest Pan” ពាក្យថា Oktoberfest គឺជាពិធីបុណ្យរដូវស្លឹកឈើជ្រុះដែលត្រូវបានប្រារព្ធឡើងនៅទីក្រុងមុយនិច ប្រទេសអាឡឺម៉ង់ ដោយសារតែម្ចាស់ហាងមុនរបស់ខ្លួនជាជនជាតិអាឡឺម៉ង់ ភោជនីយដ្ឋាននេះក៏បានបង្កើតមុខម្ហូបនេះ ដោយយកសាច់ជើងជ្រូកជាមួយ សាច់ក្រកបរទេសជាច្រើនមុខ ដំឡូងបារាំង និង ទឹកជ្រលក់ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ចម្អិនយឺតៗក្នុងឆ្នាំងធំមួយ។ នេះពិតជាជម្រើសដ៏ល្អសម្រាប់ការញ៉ាំជាលក្ខណៈគ្រួសារច្រើនគ្នាផងដែរ។

ម្ហូបឆ្ងាញ់ៗពិសេសមួយទៀតគឺ Niçoise Salad គឺស៊ុបគ្រឿងសមុទ្រចម្រុះ និងភីហ្សាសារ៉ាណូ ហើយចង់និយាយប្រាប់ថា! កុំភ្លេចស្រា និង ស្រាបៀរស្រាលស្រទន់របស់ពួកគេផងដែរ ក្លែមជាមួយអាហារមួយពេលនេះពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ក្រៃលែង។

បរិយាកាសស្ងប់ស្ងាត់ ម្ហូបអាហារដ៏គួរឲ្យទាក់ទាញ និងភ្ជាប់ទៅដោយប្រវត្តិសាស្រ្តគួរឱ្យចាប់អារម្មណ៍ “Palais de la Poste” ពិតជាសាកសមតាមកេរ្តិ៍ឈ្មោះរបស់ខ្លួនដែលមានវត្តមានអស់រយៈពេលជាច្រើនទសវត្សមែន។ នៅពេលចង់ទទួលបទពិសោធន៍នៃការបរិភោគអាហារបែបបារាំង ភោជនីយដ្ឋាននេះជាជម្រើសដ៏ល្អបំផុតរបស់អ្នកទាំងអស់គ្នា។ គួរបញ្ជាក់ផងដែរ​ ភោជនីយដ្ឋាននេះបើកបម្រើជូននៅចន្លោះម៉ោង 11 ព្រឹក ដល់ 2 ល្ងាច ហើយម៉ោង 6 ល្ងាចដល់ ម៉ោង 10 យប់។ 

Palais de la Poste

អត្ថបទគួរតែអានបន្ទាប់