ម្ហូបអាហារដែលរីកសុះសាយលើសលប់ពេញឆ្នាំ 2018
កាលពីឆ្នាំមុនពួកយើងបានចុះផ្សាយអត្ថបទអំពីម្ហូបអាហារនិងកន្លែងញ៉ាំអីដែលពេញនិយមជ្រុលក្នុងឆ្នាំ 2017 ដែលលោកអ្នកអាចអានបាននៅទីនេះ។ អញ្ចឹងឆ្នាំនេះពួកយើងក៏បានរៀបចំបញ្ជីសំរាប់ម្ហូបអាហារដែលពេញនិយមជ្រុលក្នុងឆ្នាំ 2018 នេះដូចគ្នា
#6 - ភេសជ្ជៈ Brown Sugar
ក្នុងឆ្នាំ 2018 នេះ ប្រភេទភេសជ្ជៈដែលពេញនិយមជាងគេគឺប្រាកដជាភេសជ្ជៈស្ករត្នោត ដែលហាងកាហ្វេនិងតែណាក៏មានបញ្ចេញភេសជ្ជៈបែបនេះដែរ។
#5 - នំពងមាន់
នំពងមាន់នេះមកដល់កម្ពុជាដំបូងកាលពីចុងឆ្នាំ 2017 ហើយក៏បានរីកសុះសាយហើយចេញជាបី បួនប្រ៊េនផងដែរ ប៉ុន្ដែមិនទាន់បានអីផង ដូចជាស្ងាត់បន្ដិចៗវិញទៅហើយ។
#4 - ដំណាប់អំពិល
នឹកឃើញដល់អ្វីមួយដែលបានសាបហើយដែរអត់? ដូចជាស្លាបមាន់ប្រលាក់ 7-8 រសជាតិ ដំណាប់អំពិលនេះក៏ដូចគ្នាដែរ។
#3 - ចេកអាំងដូង
ឃើញគេល្បីផ្លូកទឹកផ្លូកដី សុទ្ធតែត្រូវកក់ហើយតំរង់ជួរចាំទៀតផង។
#2- មីហឹរ
ឆ្នាំមុនលេខមួយ ឆ្នាំនេះធ្លាក់ត្រឹមលេខពីរព្រោះត្រូវបានសាបរលាបខ្លះៗ។
#1 - ម្ទេស….ស្អីក៏ត្រូវតែហឹរ
ម្ហូបហិរឆ្ងាញ់ដឹងតែឆ្ងាញ់ហើយ….ប៉ុន្ដែពួកយើងអត់យល់សោះថាមូលហេតុអ្វីបានត្រូវដាក់ម្ទេសក្នុងម្ហូបស្ទើរតែគ្រប់មុខអញ្ចឹង? ម្ហូបដែលអត់ត្រូវញ៉ាំហឹរ ក៏ដាក់ម្ទេស។
រង់ចាំមើលនឹងមានអ្វីទៀត! https://gph.is/2BJFZHW