Oskar Bistro ហាងអ៊ឺរ៉ុបល្បីនៅបាងកក លាក់ខ្លួនក្នុងទីក្រុងភ្នំពេញ
ដោយមានការចាប់អារម្មណ៍ និងចង់ណែនាំនូវអាហារបែបអ៊ឺរ៉ុបទំនើបថ្មីមកកាន់ទីក្រុងភ្នំពេញ ម្ចាស់ហាង Oskar បានក្លាវក្លាបើកសាខាទី 2 ជូនប្រិយមិត្តស្រឡាញ់អាហារ និងបរិយាកាសបែបអ៊ឺរ៉ុប។
![](https://www.foodbuzz.site/wp-content/uploads/2018/11/IMG_3458-copy.jpg)
![](https://www.foodbuzz.site/wp-content/uploads/2018/11/IMG_3386-copy.jpg)
Oskar Bistro មានបំរើជាម្ហូបបែបអឺរ៉ុបជាច្រើនមុខដែលមានបញ្ជីមុខម្ហូប និងរូបមន្ដរៀបចំឡើងជាពិសេសដោយចុងភៅលំដាប់ Michelin Star លោក Julien Lavigne ដែលកាន់ផ្ទាល់នៅទីក្រុងបាងកក ចំណែកឯចុងភៅឯកជនជាតិស្វីស Antony Pagani ជាចុងភៅជំនាញ និងកាន់ផ្ទាល់នៅ Oskar Bistro ក្នុងទីក្រុងភ្នំពេញនេះតែម្ដង។ គោលការណ៍ចំបងមួយរបស់ Oskar គឺចំអិនម្ហូបដ៏ឈ្ងុយឆ្ងាញ់គ្រប់ៗចានដោយប្រើប្រាស់គ្រឿងផ្សំដែលស្រស់ និងមានគុណភាពល្អ ជាពិសេសជួយគាំទ្រផលិតផលកសិកម្មក្នុងស្រុកទៀតផង។
![](https://www.foodbuzz.site/wp-content/uploads/2018/11/IMG_3345-copy.jpg)
អញ្ចឹងចង់ដឹងអត់ថាតើ Oskar Bistro បម្រើជាម្ហូបយ៉ាងណាខ្លះ? តោះ មកមើលទាំងអស់គ្នា!
![](https://www.foodbuzz.site/wp-content/uploads/2018/11/IMG_3359-copy.jpg)
![](https://www.foodbuzz.site/wp-content/uploads/2018/11/IMG_3350-copy.jpg)
ដំបូងគេនោះគឺ Starters ហើយ starter មុនគេនោះគឺ Tuna Takati ដែលជាឈុតសាច់ត្រីធូណាដុំៗចៀនលាយជាមួយនិង mousse ផ្លែប៊ឺ សាឡាដ teriyaki និងទឹកជ្រលក់ sashimi នៅក្នុងកែវថ្លាដ៏ស្រស់ស្អាត។ សាច់ត្រីធូណានេះគឺចំអិនតែផ្នែកខាងក្រៅតែប៉ុណ្ណោះ ហើយខាងក្នុងគឺនៅឆៅនិងស្រស់គួរឲ្យឆ្ងាញ់តែម្ដង!
![](https://www.foodbuzz.site/wp-content/uploads/2018/11/IMG_3417-copy.jpg)
សំរាប់ Starter ទីពីរនេះគឺជា Buratta Cheese Salad ដែលអ្នកប្រហែលជាឧស្សាហ៍ប្រទះឃើញ ប៉ុន្ដែឈីស Buratta ដែលប្រើក្នុងសាឡាដនេះមិនមែនជាឈីសសាមញ្ញនោះទេ ព្រោះឈីសនេះគឺផលិតដោយប្រើប្រាស់ទឹកដោះគោស្រស់នាំចូលពីប្រទេសថៃតែផលិតនៅទីក្រុងសៀមរាបយើងនេះនោះទេ ហើយធ្វើឡើងក្នុងចំនួនមានកំណត់ ដើម្បីថែរក្សាភាពស្រស់និងគុណភាពខ្ពស់របស់ឈីស Buratta នេះ។ ក្នុងឈុតសាឡាដនេះក៏មានជាកូនប៉េងប៉ោះ សាឡាដ rocket និងទឹកសាឡាដផងដែរ។ ធានាថាឆ្ងាញ់ប្លែកពីសាឡាដ Buratta ដែលអ្នកធ្លាប់ញ៉ាំពីមុនៗ។
![](https://www.foodbuzz.site/wp-content/uploads/2018/11/IMG_3407-copy.jpg)
ឈុតត្រីសាល់ម៉ុង Norwegian ចង្កាក់អាំងនេះក៏រំលងមិនបានដែរ! ជ្រលក់ជាមួយទឹកវ៉ាសាប៊ី (Wasabi) នេះហើយដឹងតែជាប់ចិត្តតែម្ដង។
![](https://www.foodbuzz.site/wp-content/uploads/2018/11/IMG_3398-copy.jpg)
អត់អីអត់បាន ប៉ុន្ដែអត់ភីហ្សាមួយគឺមិនបានតែម្ដង។ ភីហ្សានេះក៏ប្រើឈីស Burratta ស្រស់ដូចគ្នាហើយមាន topping ជាសាច់ Parma Ham បន្ទះស្ដើងៗ ហើយអ្វីដែលពួកយើងពេញចិត្តជាងគេអំពីភីហ្សានេះគឺទឹកប៉េងប៉ោះដែលលាបពីលើភីហ្សានេះធ្វើឲ្យមានរសជាតិឆ្ងាញ់ ដូចផ្លែប៉េងប៉ោះស្រស់ពិតៗ ជាពិសេសគឺមិនមានរសជាតិខ្លាំងលើសលប់លើគ្រឿងផ្សំដទៃទៀតឡើយ ថែមទាំងជួយបន្ថែមរសជាតិនិងភាពឆ្ងាញ់មួយកំរិតទៀតផង។
![](https://www.foodbuzz.site/wp-content/uploads/2018/11/IMG_3419-copy.jpg)
ចូលដល់ main course ម្ដងហើយដំបូងគេនេះយើងមានឈុតស្ទេកសាច់គោ Rib Eye ដែលក្នុងនោះមានជាសាច់គោ 300 ក្រាម កូនដំឡូងបារាំងដុត ផ្សិតសាតេ សាឡាដ rocket និងឆាបន្លែ ព្រមទាំងទឹកជ្រលក់ម្រេចកំពតផងដែរ។
![](https://www.foodbuzz.site/wp-content/uploads/2018/11/IMG_3443-copy.jpg)
![](https://www.foodbuzz.site/wp-content/uploads/2018/11/IMG_3431-copy.jpg)
អ្វីដែលពិសេសសំរាប់មុខម្ហូបគឺ 90% នៃបន្លែដែលប្រើក្នុង ratatouille គឺសុទ្ធតែផលិតផលដែលដាំដោយកសិករក្នុងស្រុកទាំងអស់ ហើយសាច់គោវិញ គឺយកមកពីកសិដ្ឋាន Bassac Farm ដែលជាកសិដ្ឋានចិញ្ចឹមគោកាត់ពូជបរទេស ដូច្នេះទោះជាសាច់គោក្នុងស្រុកពិតមែន ប៉ុន្ដែរសជាតិនិងគុណភាពគឺមិនចាញ់សាច់គោនាំចូលពីបរទេសប៉ុន្មានទេ ផុយឆ្ងាញ់និងមានជាតិញាក់សាច់តែម្ដង។
![](https://www.foodbuzz.site/wp-content/uploads/2018/11/IMG_3441-copy.jpg)
ឈុតបាយ Mushroom Risotto នេះក៏ឆ្ងាញ់ម្យ៉ាងប៉ុន្ដែពិសេសបំផុតនោះគឺមានជាថ្លើមក្ងាន Foie Gras ចៀនដែលជាអាហារដ៏ពិបាករកនិងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយក្រៅពីនេះក៏មានជាផ្សិត Porcini ស្រូបជាមួយនឹងទឹកជ្រលក់ស្រាក្រហមផងដែរ។ ស្ដាប់ទៅច្រើនមុខពិតមែន ប៉ុន្ដែដាក់ចូលគ្នាទៅគឺឆ្ងាញ់ដឹងតែត្រូវចិត្តអ្នកញ៉ាំហើយ!
![](https://www.foodbuzz.site/wp-content/uploads/2018/11/IMG_3428-copy.jpg)
ញ៉ាំឆ្អែតហើយដល់វគ្គបង្អែមលាងមាត់ម្ដងហើយ Oskar Chocolate Brownie មួយមុខនេះគឺរំលងមិនបានជាដាច់ខាត។ នំ Brownie ក្ដៅៗញ៉ាំជាមួយការ៉េមវ៉ានីឡាដ៏ឈ្ងុយ ហើយត្រជាក់ឆ្ងាញ់នេះគឺមិនត្រឹមតែឆ្ងាញ់ជាប់មាត់នោះទេ ថែមទាំងមានការតុបតែងលំអរយ៉ាងស្អាតគួរឲ្យចង់ថតទុកបង្ហោះអួតគេទៀតផង។
![](https://www.foodbuzz.site/wp-content/uploads/2018/11/IMG_3451-copy.jpg)
ចុងក្រោយគេនេះក៏ភ្លេចមិនបានដែរគឺផ្នែកភេសជ្ជៈដែលមានជាច្រើនមុខហើយពួកយើងបានភ្លក្សស្រាក្រឡុក Roku Gin Tonic, Cherry Blossom Sour, Lychee and Rose Martini និង Dragon Eyes Mojito ដែលសុទ្ធតែឆ្ងាញ់ៗប្លែកៗគ្នា ហើយប្រសិនជាអ្នកចង់ញ៉ាំជាប្រភេទស្រាក្រហមក៏បានដែរព្រោះថា Oskar មានស្រាក្រហមជាង 50 ប្រភេទមកពីជុំវិញពិភពលោកដែលលោកអ្នកអាចកុម្ម៉ង់បានតាមតំរូវការនិងចំណង់ចំណូលចិត្ត។
![](https://www.foodbuzz.site/wp-content/uploads/2018/11/IMG_3355-copy.jpg)
![](https://www.foodbuzz.site/wp-content/uploads/2018/11/IMG_3373-copy.jpg)
![](https://www.foodbuzz.site/wp-content/uploads/2018/11/IMG_3339-copy.jpg)
![](https://www.foodbuzz.site/wp-content/uploads/2018/11/IMG_3381-copy.jpg)
*** ប្រូម៉ូសិនអស្ចារ្យៗនៅ Oskar
- Ladies Night រៀងរាល់ថ្ងៃ Wednesday (ទិញមួយថែមមួយសម្រាប់មិត្តនារីទាំងអស់ទៅលើភេសជ្ជៈដែលបានកំណត់)
- Oskar Saturdays late happy hour រៀងរាល់ថ្ងៃសៅរ៍ (បញ្ចុះតម្លៃ 50% សំរាប់ភេសជ្ជៈមួយចំនួនចាប់ពីម៉ោង 10:30PM ដល់ពាក់កណ្ដាលអធ្រាត្រ)
- Industry nights រៀងរាល់ថ្ងៃច័ន្ទ (ទិញមួយថែមមួយសម្រាប់ប្រិយមិត្តធ្វើការក្នុងវិស័យអាហារ និងភេសជ្ជៈ)
ទីតាំង៖ ផ្ទះលេខ159 វិថីស៊ីសុវត្ថិ សង្កាត់ផ្សារកណ្ដាល 1 ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
បើកពីម៉ោង: 5PM - 2AM