ចង់ញ៉ាំមាន់ស្រែតាកែវ មករកនៅផ្ទះអ៊ីដា ហាងបបរថ្មីនៅម្ដុំទួលទំពូងណា៎!

ខែភ្លៀងអ៊ីចឹងមេឃរលឹមស្រិចៗ នឹកគិតចង់ញ៉ាំម្ហូបក្ដៅៗ  ឱ្យបានឆ្ងាញ់ប្លែកមាត់ម្ដង។​ តែអត់ដឹងគួរញ៉ាំអីមែន? ថ្ងៃនេះ FoodBuzz សូមនាំអារម្មណ៍ប្រិយមិត្តឱ្យមកស្គាល់ហាងបបរមាន់បើកថ្មីនៅម្ដុំទួលទំពូង ដែលមានលក់បបរមាន់ស្រែធម្មជាតិ រសជាតិឆ្ងាញ់ បើបានញ៉ាំពេលមេឃស្រទំធ្លាក់ខ្យល់ ឬ ពេលធ្វើការហត់ អស់កម្លាំងដឹងតែកក់ក្ដៅក្នុងខ្លួនមិនខាន។​ នៅចាំយូរអីទៀតចឹង ពេលនេះមកស្គាល់ហាង បបរមាន់ស្រែ ផ្ទះអ៊ីដា ​ទាំងអស់គ្នា!

បបរមាន់ស្រែ ផ្ទះអ៊ីដា ក្រៅពីរសជាតិទាក់ចិត្តពេលបានហុតញ៉ាំក្ដៅៗ ក៏ប្រើគ្រឿងផ្សំល្អៗមិនងាយរកបានទៀត។​ បើនិយាយពីមាន់វិញគឺជាមាន់​ស្រែចំតួរតែម្ដង ព្រោះម្ចាស់ហាងគាត់ទៅរកទិញពីអ្នកភូមិផ្ទាល់ពីខេត្តតាកែវ។

មាន់ដែលយកមកធ្វើទាំងប៉ុន្មានសុទ្ធសឹងតែជាមាន់ស្រែមានគុណភាព សាច់ស្វិតល្អ មិនផុយខ្សោះ មានជាតិខ្លាំង ដែលមិនមែនជាមាន់ឱ្យចំណីនោះឡើយ។ គ្រាន់តែញ៉ាំក៏ដឹងថាស្រែពិតរបស់គេមែន សាច់ណែន មានជាតិយកមករម្ងាស់ធ្វើបបរមាន់យ៉ាងទំនង។ សូម្បីពងមាន់ដែលប្រើសម្រាប់ចំអិនក៏យកមកពីតាកែវផ្ទាល់ដែរ ព្រោះហាងនេះឱ្យតម្លៃដល់គ្រឿងផ្សំគុណភាពខ្ពស់ដើម្បីបម្រើឱ្យអតិថិជននូវរសជាតិនិងសេវាកម្មល្អគាប់ចិត្ត។

ចង់ដឹងអត់ បបរមាន់ផ្ទះអ៊ីដាមានអីឆ្ងាញ់ញ៉ាំខ្លះ? ថ្ងៃនេះ FoodBuzz សូមនាំជូនម្ហូប 4 មុខដែលណែនាំដោយម្ចាស់ហាងផ្ទាល់តែម្ដង ហើយឆ្ងាញ់ប្រចាំហាងដូចគេថាមែន។ មុនម្ហូបប្រចាំហាងទីមួយគ្មានអីក្រៅពីបបរមាន់ស្រែ ដែលមានសាច់មាន់ស្រែ ហាន់ជាចំណិតៗស្ដើងៗ ដាក់ពីលើបបរក្ដៅៗ ព្រមទាំងមានពងមាន់ដាក់ពីលើយ៉ាងទំនង ហើយបើតម្លៃវិញ មួយចានញ៉ាំដឹងតែឆ្អែតអស់តែ 6500៛ ប៉ុណ្ណោះ។

បាយមាន់ស្រែ ក៏ជាម្ហូបល្បីញ៉ាំបានទាំងព្រឹកទាំងល្ងាច មិនថាពេលរៀបចេញទៅធ្វើការ ឬ ពេលមកវិញ។ បាយស្រូបដែលញ៉ាំជាមួយមាន់ស្រែឆ្ងាញ់ខុសពីប្រភេទមាន់ដទៃ ពេលញ៉ាំផ្ទាប់ជាមួយជ្រក់ ជ្រលក់ទឹកត្រីកោះកុងហឹរតិចៗ និងហុតទឹកស៊ុបក្ដៅៗ និយាយពីថាមានជាតិខ្លាំងៗតែម្ដង! 

បើបានទៅហើយ អត់មិនបានឡើយស៊ុបមាន់ខ្មៅ ដាក់គ្រឿងស៊ុបចិន ជាមួយសាឡាដសងស្រស់ៗ បង្កើតបានជាមុខម្ហូបចិនកាត់ខ្មែរ មានទាំងក្លិនឈ្ងុយនិងរសជាតិឆ្ងាញ់។​ មាន់ខ្មៅជាមាន់ដែលមានសាច់ផ្អែមផុយ ហើយស៊ុបនេះក៏មានជាតិផ្អែមល្អ ដាក់សាលាដសងដែលជាបន្លែបៃតងទៀត។

ស៊ុបមាន់ខ្មៅជាអាហារសុខភាពមានវីតាមីន សារជាតិដែក និងសារជាតិចិញ្ចឹមផ្សេងៗទៀតដែលមានអត្ថប្រយោជន៍សម្រាប់សុខភាព ជួយពង្រឹងប្រព័ន្ធការពាររាងកាយ។ ម្ហូបណែនាំចុងក្រោយគឺ ស៊ុបខួរជ្រូកចំហុយ ញ៉ាំទាន់នៅក្ដៅៗជាមួយអំបិលម្រេច ធានាឆ្ងាញ់ជាប់មាត់ ជាប់ចិត្តចង់សាកម្ដងទៀត។

មិនតែប៉ុណ្ណោះ បើកភ្លានហាង បបរមាន់ស្រែ ផ្ទះអ៊ីដា មានប្រូម៉ូសិនភ្លាមតែម្ដងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 15 ខែកក្កដា។

-       បាយមាន់ចំហ៊ុយ៖ តម្លៃ 15,000 រៀល សល់ 12,000 រៀល ថែមជូនទឹកអំពៅ 1 កែវដោយឥតគិតថ្លៃ

-       បាយមាន់ចំហ៊ុយពិសេស៖ តម្លៃ 20,000 រៀល សល់ 15,000 រៀល ថែមជូនទឹកអំពៅ 1 កែវដោយឥតគិតថ្លៃ

-       ឈុតស៊ុបមាន់ខ្មៅ៖ មួយឈុត តម្លៃ 25,000 រៀល មានស៊ុប 1 ឆ្នាំង សាឡាដសង 1 ចាន ពងមាន់ស្រែ 2 គ្រាប់ ទឹកអំពៅ 2 កែវ

បើឃ្លានបបរមាន់ស្រែ​ ស៊ុបមាន់ខ្មៅ ឬមុខម្ហូបឆ្ងាញ់ៗជាច្រើនទៀត កុំភ្លេចមកសាកញ៉ាំបបរមាន់ស្រែ ផ្ទះអ៊ីដានៅម្ដុំទួលទំពូង​ ដែលមានទាំងរសជាតិឆ្ងាញ់ សេវាកម្មល្អនិងអនាម័យខ្ពស់ដើម្បីធានាឱ្យអតិថិជននូវបទពិសោធន៍ល្អ មិនខកចិត្ត។ បើអត់ចេញក្រៅ ក៏អាចកុម្ម៉ង់តាមសេវាដឹកជញ្ជូនដូចជា Muuve foodpanda E-GetS និង Nham24 បានផងដែរ។

តម្លៃ៖ 5000៛+

បបរមាន់ស្រែ ផ្ទះអ៉ីដា - Bor Bor Moin Sre Ptes Eda

អត្ថបទគួរតែអានបន្ទាប់