រដូវភ្ជុំលើកនេះ ប្រគេនចង្ហាន់ឆ្ងាញ់ប្លែកដល់ព្រះសង្ឃ ជាមួយឈុតស្រាក់របស់ One More ម្ដងមើល! 

មិនប៉ុន្មានថ្ងៃខាងមុខទៀត ក៏ឈៀងចូលដល់ថ្ងៃដាក់បិណ្ឌ និងភ្ជុំធំ។ កំពុងគិតដល់ការលៃលកពេលដើម្បីធ្វើចង្ហាន់ទៅវត្តមែនទេ? អស់បារម្ភជាមួយនឹង ភោជនីយដ្ឋាន វ័ន ម៉រ! ភោជនីយដ្ឋាន វ័ន ម៉រ មានបម្រើអាហារខ្មែរ និងអាស៊ីច្រើនមុខសុទ្ធតែចម្អិនតាមស្ដង់ដារ ការរចនាស្រស់ស្អាតតាមបែបបុរាណកាត់សម័យ បរិយាកាសស្រស់ស្រាយអមដោយរុក្ខជាតិបៃតងខ្ចី និងទីធ្លាធំទូលាយហើយមិនបារម្ភថាគ្មានកន្លែងចតរថយន្តទេ។

ក្នុងឱកាសភ្ជុំបិណ្ឌខាងមុខនេះ ភោជនីយដ្ឋាន វ័ន ម៉រ មានចេញនូវឈុតអាហារប្រគេនព្រះសង្ឃដល់ទៅ 4 ឈុត ដែលលោកអ្នកអាចរកបានជាឈុតមានចានស្រាក់ស្រាប់ក៏បាន អត់ចានស្រាក់ក៏បាន ឬ ឈុតជាមួយសាដកក៏បានដែរ។ ឈុតអាហារទាំង 4 របស់ វ័ន ម៉រ មានលក្ខណៈខុសប្លែកពីគ្នា ដោយមុខម្ហូបមួយមុខៗត្រូវបានរៀបចំឲ្យស៊ីគ្នាជាមួយបង្អែមខ្មែររបស់វ័ន ម៉រ។

ក្នុងមួយឈុតមានម្ហូបពីរមុខ បាយសមួយ និងបង្អែមមួយមុខ ដែលត្រូវបានផ្សំឡើងពីគ្រឿងផ្សំធម្មជាតិស្រស់ៗ លាងសម្អាតប្រកបដោយអនាម័យនិងធ្វើឡើងប្រកបដោយការយកចិត្តទុកដាក់យ៉ាងល្អឥតខ្ចោះសមជាម្ហូបខ្មែរចំណានប្រកបដោយរសជាតិឆ្ងាញ់ពិសាប្រៀបបាននឹងអាហារពីព្រះបរមរាជវាំង។

អ្វីដែលកាន់តែពិសេសទៀតនោះគឺ រាល់ការជាវឈុតស្រាក់របស់ វ័ន ម៉រ នឹងទទួលបានផ្កាឈូកនិងទៀនធូបសម្រាប់ថ្វាយព្រះទៀតផង។ បានទាំងម្ហូប បានទាំងតង្វាយព្រះ!

ឈុតទី១

·         បង្គាចំហុយមីសួរ (ផ្សំឡើងពីបង្គាស្រស់ៗមានរសជាតិផ្អែម និងមីសួរទន់ស្វិតចំអិនយ៉ាងល្អឥតខ្ចោះ)

·         ម្ជូរពងត្រីស្លឹកអំពិល (រសជាតិជូរស្រស់ពីស្លឹកអំពិលបូករួមជាមួយនឹងពងត្រីតូចៗជាច្រើនបង្កើតបានជារសជាតិឆ្ងាញ់តាមបែបម្ហូបខ្មែរបុរាណ)

·         បាយស៖ ដាំពីអង្ករផ្កាម្លិះ ដែលមានក្លិនឈ្ងុយ ទន់ឆ្ងាញ់ និងរសជាតិផ្អែមពីធម្មជាតិ។

·         ចាក់ចាន់ (ទន់ផង ពណ៌ស្រស់ផង រសជាតិផ្អែមល្មម បើទៅវត្តមិនអាចខ្វះបង្អែមចាក់ចាន់បានឡើយ)

ឈុតទី១ មានស្រាក់

ឈុតទី១ អត់ស្រាក់
ឈុតទី២

·         អាម៉ុកគ្រឿងសមុទ្រ (ជាអាម៉ុកខ្មែរពិតៗដែលផ្សំចេញពីគ្រឿងច្រើនមុខបង្កើតជារសជាតិឆ្ងាញ់ដែលរលាយក្នុងមាត់ដក់ជាប់អារម្មណ៍)

·         ខជើងជ្រូកទំពាំងក្រៀម (ទំពាំងក្រៀមស្វិត សាច់ជ្រូកផុយនិងស្ករត្នោតផ្អែមឈ្ងុយ មានទាំងក្លិនទាំងរសជាតិ)

·         បាយស៖ ដាំពីអង្ករផ្កាម្លិះ ដែលមានក្លិនឈ្ងុយ ទន់ឆ្ងាញ់ និងរសជាតិផ្អែមពីធម្មជាតិ។

·         បាញ់ចានឿកស្ងួត (ផ្អែមស្វិត ស្អិតរមួត ជាសមបង្អែមខ្មែរដែលទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន)

ឈុតទី២ មានស្រាក់

ឈុតទី២ អត់ស្រាក់
ឈុតទី៣

·         ឆាខ្ញីសាច់មាន់ (ក្លិនឈ្ងុយពីខ្ញី ជាតិឆ្ងាញ់ពីមាន់ ជាម្ហូបដែលមានទាំងជាតិសាច់និងហឹរតិចៗពីខ្ញីហាន់ជាចំណិតតូចៗ)

·         ចាប់ឆាយ (មានគ្រឿងផ្សំបន្លែសាច់ច្រើនមុខតាមបែបចិនពិតៗ)

·         បាយស៖ ដាំពីអង្ករផ្កាម្លិះ ដែលមានក្លិនឈ្ងុយ ទន់ឆ្ងាញ់ និងរសជាតិផ្អែមពីធម្មជាតិ។

·         បាយត្រៀប (ស្ករឈ្ងុយ និងបាយដំណើបមានគុណភាពទន់ផ្អែមដូចក្ដីស្រឡាញ់របស់ម្ដាយ)

ឈុតទី៣ មានស្រាក់

ឈុតទី៣ អត់ស្រាក់
ឈុតទី៤

·         ឆ្អឹងជម្នីជ្រូកឆាជូអែម (បន្លែស្រស់ផ្អែមត្រូវបានឆាជាមួយនឹងឆ្អឹងជម្នីជ្រូកដែលត្រូវបានបំពងស្រួយឆ្ងាញ់)

·         សម្លម្ជូរខួរក្តាមល្ហុង (ផ្សំឡើងពីខួរក្ដាមស្រស់ រសជាតិផ្អែមពីធម្មជាតិ និងក្លិនម្អមឈ្ងុយឈ្ងប់)

·         បាយស៖ ដាំពីអង្ករផ្កាម្លិះ ដែលមានក្លិនឈ្ងុយ ទន់ឆ្ងាញ់ និងរសជាតិផ្អែមពីធម្មជាតិ។

·         នំល្ពៅកូរ (ទន់ផ្អែមជាប់មាត់ មានរសជាតិឆ្ងាញ់ពីល្ពៅធម្មជាតិរបស់ខ្មែរ)

ឈុតទី៤ មានស្រាក់

ឈុតទី ៤ អត់ស្រាក់

បើចាប់អារម្មណ៍ឈុតស្រាក់របស់ One More អាចមកមើលតម្លៃទៅតាមតម្រូវការ!

·         ឈុតមានស្រាក់ 29.90$

·         ឈុតអត់ស្រាក់ 21.90$

·         សាដក ​17.50 $

·         ឈុតមានស្រាក់ + សាដក 44.50$

·         ឈុតអត់ស្រាក់ + សាដក 36.50$

សាដក

ភោជនីយដ្ឋាន វ័ន ម៉រ ក៏មានជាសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានដែរ។ ប្រសិនបើលោកអ្នករវល់ខ្លាំងរហូតដល់គ្មានពេលទៅយកចង្ហាន់ អាចប្រើប្រាស់ជាមួយសេវាកម្មដឹកជញ្ជូន និងកុម្ម៉ង់ឈុតអាហារទាំងនេះតាមរយៈលេខទូរស័ព្ទ 023 888 555 / 023 888 222 ។ ចំណាំ៖ រួសរាន់កុម្ម៉ង់ទាំងអស់គ្នា ព្រោះថាចំនួនមានកំណត់។

ភោជនីយដ្ឋាន វ័នម៉រ

  • #37 Street 315 Sangkat Boeung Kok 1, Khan Toul Kork, Phnom Penh
  • 023 888 222

អត្ថបទគួរតែអានបន្ទាប់