បានចង្ហាន់អ្វីទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌ? បើសិនលោកអ្នកមិនដឹងថាត្រូវចម្អិនអ្វី មកសាកឈុតស្រាក់របស់ One More តែម្ដងមក!
បើនិយាយរឿងភោជនីដ្ឋានម្ហូបខ្មែរ នរណាក៏ស្គាល់ វ័ន ម៉រ ដែរ។ ភោជនីយដ្ឋាន One More បានចាប់ផ្ដើមបើកទ្វាបម្រើម្ហូបខ្មែរឆ្ងាញ់ជាប់ចិត្តដល់អតិថិជនពីគ្រប់ទិសទីតាំងពីឆ្នាំ 2008 រហូតមកដល់បច្ចុប្បន្ន ជាទីពេញនិយមសម្រាប់ការញ៉ាំអាហារជាលក្ខណៈគ្រួសារផង និងលក្ខណៈការងារផង។ ដោយល្បីថាបើថាបានភ្លក្សម្ហូបមួយម៉ាត់ធានាថាប្រាកដជាមកសាកម្ដងទៀតជាមិនខាន។

ភោជនីយដ្ឋាន វ័ន ម៉រ ការរចនាស្រស់ស្អាតតាមបែបបុរាណកាត់សម័យ បរិយាកាសស្រស់ស្រាយអមដោយរុក្ខជាតិបៃតងខ្ចី និងទីធ្លាធំទូលាយហើយមិនបារម្ភថាគ្មានកន្លែងចតរថយន្តទេ។

ដោយសាររដូវភ្ជុំបិណ្ឌជិតមកដល់ផង ថ្ងៃនេះ FoodBuzz សូមនាំប្រិយមិត្តឱ្យមកស្គាល់ឈុតថ្មី ពិសេស 4 ឈុតរបស់ វ័ន ម៉រ ម្ដង គឺឈុតអាហារបែបចានស្រាក់សម្រាប់ប្រគេនព្រះសង្ឃនារដូវភ្ជុំបិណ្ឌខាងមុខនេះ។ ឈុតស្រាក់ទាំង 4 របស់ វ័ន ម៉រ មានលក្ខណៈខុសប្លែកពីគ្នា ទាំងក្លិន ទាំងរសជាតិ ប៉ុន្តែសុទ្ធតែមានឱជារសឆ្ងាញ់ពិសេសជាប់ចិត្តដិតអារម្មណ៍មិនចាញ់គ្នាឡើយ។

ក្នុងស្រាក់មួយមានម្ហូបពីរមុខ បាយសមួយ និងបង្អែមមួយមុខ ដែលត្រូវបានផ្សំឡើងពីគ្រឿងផ្សំធម្មជាតិស្រស់ៗ លាងសម្អាតប្រកបដោយអនាម័យនិងធ្វើឡើងប្រកបដោយការយកចិត្តទុកដាក់យ៉ាងល្អឥតខ្ចោះសមជាម្ហូបខ្មែរចំណានប្រកបដោយរសជាតិឆ្ងាញ់ពិសារប្រៀបបាននឹងភោជនីយអាហារពីព្រះបរមរាជវាំង។

អ្វីដែលកាន់តែពិសេសទៀតនោះគឺ រាល់ការជាវឈុតស្រាក់របស់ វ័ន ម៉រ នឹងទទួលបានផ្កាឈូកនិងទៀនធូបសម្រាប់ថ្វាយព្រះទៀតផង។ បានទាំងម្ហូប បានទាំងតង្វាយព្រះ! តែប្រាកដជាមានអ្នកឆ្ងល់ហើយ ពេលទិញឈុតហ្នឹងបានទាំងចាន់ស្រាក់ដែរមែន? ចម្លើយនោះគឺ ចង់ទិញមួយឈុតមានចានស្រាក់ក៏បាន ចង់យកស្រាក់មកពីផ្ទះក៏បានដោយមានតម្លៃខុសគ្នាទៅតាមនោះដែរ។

ឈុតទី១
- បង្គាចំហុយមីស៊ួរ (ផ្សំឡើងពីបង្គាស្រស់ៗមានរសជាតិផ្អែមនិងមីសួរទន់ស្វិតចំអិនយ៉ាងល្អឥតខ្ចោះ)
- ម្ជូរពងត្រីស្លឹកអំពិល (រសជាតិជូរស្រស់ពីស្លឹកអំពិលបូករួមជាមួយនឹងពងត្រីតូចៗជាច្រើនបង្កើតបានជារសជាតិឆ្ងាញ់តាមបែបម្ហូបខ្មែរបុរាណ)
- បាយស
- ចាក់ចាន់ (ទន់ផង ពណ៌ស្រស់ផង រសជាតិផ្អែមល្មម បើទៅវត្តមិនអាចខ្វះបង្អែមចាក់ចាន់បានឡើយ)


ឈុតទី២
- អាម៉ុកគ្រឿងសមុទ្រ (ជាអាម៉ុកខ្មែរពិតៗដែលផ្សំចេញពីគ្រឿងច្រើនមុខបង្កើតជារសជាតិឆ្ងាញ់ដែលរលាយក្នុងមាត់ដក់ជាប់អារម្មណ៍)
- ខជើងជ្រូកទំពាំងក្រៀម (ទំពាំងក្រៀមស្វិត សាច់ជ្រូកផុយនិងស្ករត្នោតផ្អែមឈ្ងុយ មានទាំងក្លិនទាំងរសជាតិ)
- បាយស
- បាញ់ចានឿកស្ងួត (ផ្អែមស្វិត ស្អិតរមួត ជាសមបង្អែមខ្មែរដែលទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន)

ឈុតទី៣
- ឆាខ្ញីសាច់មាន់ (ក្លិនឈ្ងុយពីខ្ញី ជាតិឆ្ងាញ់ពីមាន់ ជាម្ហូបដែលមានទាំងជាតិសាច់និងហឺរតិចៗពីខ្ញីហាន់ជាចំណិតតូចៗ)
- ចាប់ឆាយ (មានគ្រឿងផ្សំបន្លែសាច់ច្រើនមុខតាមបែបចិនពិតៗ)
- បាយស
- បាយត្រៀប (ស្ករឈ្ងុយ និងបាយដំណើបមានគុណភាពទន់ផ្អែមដូចក្ដីស្រឡាញ់របស់ម្ដាយ)


ឈុតទី៤
- មាន់ចំហុយវ័នម៉រ (ជាម្ហូបល្បីប្រចាំហាងដោយសារមានក្លិន មាន់ចំហុយទន់ផុយមានជាតិនិងគ្រឿងផ្សំមានគុណភាពជាច្រើនទៀត)
- សម្លម្ជូរខួរក្តាមល្ហុង (ផ្សំឡើងពីខួរក្ដាមស្រស់ រសជាតិផ្អែមពីធម្មជាតិ និងក្លិនម្អមឈ្ងុយឈ្ងប់)
- បាយស
- នំល្ពៅកូរ (ទន់ផ្អែមជាប់មាត់ មានរសជាតិឆ្ងាញ់ពីល្ពៅធម្មជាតិរបស់ខ្មែរ)

ពេលនេះស្គាល់ឈុតថ្មីរបស់ វ័ន ម៉រ អស់បារម្ភរឿងពិបាកដាំបាយធ្វើសម្លពីផ្ទះហើយ។ ក្នុងរដូវភ្ជុំបិណ្ឌនេះ ចង់ទៅវត្តប្រគេនចង្ហាន់ព្រះសង្ឃ កុំភ្លេច វ័ន ម៉រ! មានឈុតបាយសម្ល និងបង្អែម ដាក់ស្រាក់ស្រាប់ៗក្លិនឈ្ងុយ រសជាតិឆ្ងាញ់។

ម៉ោងបើក៖ 6 ព្រឹក - 10 យប់
លេខទូរស័ព្ទ៖ 023 888 222
ទីតាំង៖ ផ្ទះលេខ 37 ផ្លូវ 315 សង្កាត់បឹងកក់ទី 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap