បបរលតជើងជ្រូកអូឡាំពិក
- #17, St 310, Phnom Penh
- 097 606 3037
បបរលតជាអាហារមួយមុខដែលមានអ្នកចូលចិត្តញ៉ាំច្រើន មានទឹកស៊ុបក្ដៅៗ លតថ្មីៗរលាស់ៗ ហើយមានដាក់សាច់ និងប្រហិតពីលើ ញ៉ាំទៅគឺឆ្ងាញ់មានកម្លាំង ធូរស្រាលតែម្តង។ បបរលតមានលក់នៅសឹងតែគ្រប់កន្លែងតែម្ដង ដូច្នេះហើយពេលខ្លះគឺពិបាករកកន្លែងឆ្ងាញ់ ញ៉ាំកន្លែងមួយណាក៏ខកចិត្ត។ តែអស់បារម្ភហើយ! ចាំ FoodBuzz យើងណែនាំកន្លែងមួយដែលមានលក់បបរលតរសជាតិឆ្ងាញ់ តម្លៃសមរម្យ។
បបរលតផ្សារអូឡាំពិច គឺមានទីតាំងនៅផ្សារអូឡាំពិចផ្ទាល់តែម្ដង។ បបរលតនៅទីនេះមានរសជាតិឆ្ងាញ់ ហើយលក់ដាច់លតអស់រហូតដល់ ៤០ គីឡូក្រាមក្នុងមួយថ្ងៃ។ បបរលតនៅទីនេះមានជម្រើសសាច់ជាច្រើនដូចជា ជើងជ្រូក សាច់ត្រី សាច់ជ្រូកចិញ្រ្ចាំ ប្រហិតសាច់គោដែលអាចជ្រើសរើសបានតាមចំណង់ចំណូលចិត្ត។ ពួកយើងណែនាំឲ្យញ៉ាំជាមួយជើងជ្រូក និងសាច់ត្រីជាងគេ ព្រោះត្រូវគ្នាខ្លាំង រឹតតែបង្កើនរសជាតិ។
ទីនេះលក់មកជាង ២៤ ឆ្នាំមកហើយ ហើយនៅតែឈរជើងលក់ដាច់ច្រើនៗបានដល់សព្វថ្ងៃ គ្រាន់តែប៉ុណ្ណឹងដឹងថាបបរលតទីនេះឆ្ងាញ់ដាច់គេបាត់ទៅហើយ! បើមិនទាន់សាកបបរលតនៅទីនេះ អាចទៅសាកបានណា! ដឹងតែជាប់ចិត្តតែម្ដង!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.