នៅហាងជប៊ុន Oh San Ramen & Beyond ឈ្មោះហាងក៏ឡូយ មី ramen ក៏ទំនងទៀត!

ប្រិយមិត្តណាឃើញមីស៊ុបជប៊ុនម្តងៗចង់លេបទឹកមាត់? ឃើញតែនៅក្នុងរឿង ​Anim​e  តែឥទ្បូវឃើញនៅហាងមីអូសានមានការតុបតែងដូចនៅជប៊ុនផ្ទាល់មែនទែនចឹង ហើយមី​ ramen និង ម្ហូបគេផ្សេងៗមើលទៅទំនងមែនទែនម៉ង!

Credit: Vincent Chiu

ហាងនេះតូចល្មម ដើរចូលទៅមានអារម្មណ៍ដូចបានទៅដល់ហាងនៅជប៉ុនផ្ទាល់តែម្តង! មានកន្លែងអង្គុយជាក្រុមផង ហើយកន្លែងមានសម្រាប់អ្នកទៅម្នាក់ឯងនៅជាប់កន្លែងចុងភៅទៀត។​ ហាងមានមុខម្ហូបច្រើនណាស់​ តែមី​ ramen នៅហ្នឹងជាម្ហូបប្រចាំហាងរបស់គាត់តែម្តង។


ទឹកស៊ុបនៅទីនេះរាងដិតល្អព្រោះខាងហាងបានរម្ងាស់យ៉ាងយូរ ហើយហាងមីអូសានក៏មានជាជម្រើសរសជាតិច្រើនដែរ! ទោះបីយ៉ាងណាក៏ដោយ មួយចានគាត់មិនសូវមានសាច់ទេតែនៅតែញុាំឆ្អែត។

តម្លៃរាងថ្លៃបន្តិច ប៉ុន្តែក៏សមរម្យសម្រាប់គុណភាពនិងរសជាតិដែរ។ ក្រៅពីនេះ អ្នកក៏អាចហៅម្ហូបក្រៅបន្ថែមដូចជា គាវជប៉ុន gyoza, សណ្តែក edamame, ​សាសុីមុី និង ស៊ូសុីអីជាដើម។ 

Credit: Yasuko Otsuka

បើទៅពេលថ្ងៃ ចង់ភ្លក់បាយគាត់ក៏បាន! ភាគច្រើន ម៉ូយៗនៅទីនេះចូលចិត្តកុម្ម៉ង់ជា Katsu, ការីជប៊ុន និង ត្រី mackeral ជាដើម។ បើអ្នកទាំងអស់គ្នាទៅពេលល្ងាចៗអី អ្នកទាំងអស់គ្នាក៏អាចកុម៉្មង់បៀរ ឬស្រាជប៊ុនផ្សេងៗដូចជា​ sake ជួបជុំមិត្តភក្តិ ឬសប្បាយម្នាក់ឯងក៏បាន! 

Credit: Sileuk Ven

ហាងមីអូសានស្ថិតនៅផ្ទះលេខ#221z ផ្លូវ310​ ​បើកពីម៉ោង 12 ថ្ងៃត្រង់ដល់ម៉ោង 10:30 យប់ ហើយមានកន្លែងចតម៉ូតូតូចមួយនៅមុខហាងផងដែរ។

Oh San Ramen & Beyond

  • Oh San Ramen & Beyond 2, Phnom Penh, Cambodia
  • 099 227 140

អត្ថបទគួរតែអានបន្ទាប់