ចង់ញ៉ាំនំប៉័ង នំដុត ថ្មីៗ នំខេក គុណភាពខ្ពស់ រសជាតិឆ្ងាញ់កុំភ្លេចមក NX Bakehouse ណា

ហាងនំ NX Bakehouse ជាប្រេនក្នុងស្រុកមួយ​ដែលបានបើកដំណើរការតាំងពីឆ្នាំ 2018 មក ដែលផ្តោតទៅលើផលិតផលនំប៉័ង នំខេកឆ្ងាញ់ៗ អាហារបែបអឺរ៉ុប​ កាហ្វេ និងភេសជ្ជៈ ដោយប្រើប្រាស់គ្រឿងផ្សំប្រកបដោយគុណភាពខ្ពស់ អនាម័យល្អ និងសេវាកម្មលឿនរហ័ស។​

សម្រាប់ប្រភេទនំនៅ​ NX Bakehouse ផ្តោតជាពិសេសទៅលើទៅលើនំប៉័ង នំដុត នំក្រូសង់ ថ្មីៗ គុណភាពខ្ពស់ រសជាតិឆ្ងាញ់ប្លែកខុសពីហាងដទៃទៀត។ ដោយឡែកចំពោះប្រភេទនំខេកមានទាំង ខេកធម្មតាដែលមានការតុបតែងស្អាតៗជាច្រើនជម្រើស ខាបខេក និងខេកស្លាយ ឆ្ងាញ់ៗផងដែរ។ 

ក្រៅពីនំប៉័ង និងនំខេក NX Bakehouse ក៏មានបម្រើអាហារបែបអឺរ៉ុបឆ្ងាញ់ៗដូចជា ប៊ឺហ្គឺរ ផាស្តា ឈុតអាហារពេលព្រឹក រួមជាមួយកាហ្វេ និងភេសជ្ជៈរសជាតិប្លែកៗ ជាច្រើនជម្រើសផងដែរ។ ពិសេសជាងនេះ NX Bakehouse ក៏មានលក់ប្រភេទតែផ្កាដែលល្អសម្រាប់សុខភាពទៀតផង។ 

និយាយពីបរិវេណក្នុងហាងវិញ ត្រូវបានរចនាឡើងយ៉ាងស៊ីវីល័យ បរិយាកាសល្អ និងកន្លែងអង្គុយធំទូលាយ សាកសម្យបំផុតសម្រាប់អ្នកធ្វើការ និងសិស្សនិសិត្ស។ ដោយឡែកមិនត្រឹមតែមានលក់នំ ភេសជ្ជៈ និងអាហារឆ្ងាញ់ៗនៅក្នុងហាងប៉ុណ្ណោះទេ NX Bakehouse ក៏មានលក់នំសម្រាប់បោះដុំឲ្យហាងកាហ្វេ ក៏ដូចជាកម្មវិធីផ្សេងៗទៀត រួមជាមួយតម្លៃពិសេសផងដែរ។

កុំភ្លេចណា NX Bakehouse មាន 2 សាខាគឺ៖

  • សាខាទី១​៖ ទួលគោក (#1 ផ្លូវ 323 កែងនឹងផ្លូវ 594 សង្កាត់បឹងកក់2 ខណ្ឌទួលគោក)
  • សាខាទី២​៖​ មាត់ទន្លេ (#179Eo ផ្លូវព្រះស៊ីសុវត្តិ ជិតស្តុបផ្សារចាស់ មាត់ទន្លេ)។

សម្រាប់ព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចហៅមកកាន់លេខ 015 258 888 (សាខាទួលគោក) និង 097​ 226​ 7777 (សាខាមាត់ទន្លេ)។ ឬក៏ចូលទៅកាន់ Facebook Page របស់ហាងមួយនេះផ្ទាល់គឺ NX Bakehouse

NX BAKEHOUSE

អត្ថបទគួរតែអានបន្ទាប់