ហាង នំផ្សារ- Num Phsar Bakery Siemreap
- North of Phsar Spean Dek and Behind Angkor Market
- 081 306 363/ 096 955 55 41/ 078 993 299
ថ្ងៃនេះ FoodBuzz នឹងនាំទាំងអស់គ្នា ពិសេសអ្នកនៅខេត្តសៀមរាបឱ្យស្គាល់ហាងនំមួយកន្លែង ដែលមានលក់នំច្រើនប្រភេទមែនទែនទាំងនំខួបកំណើត នំប៉័ងបែប Pastry សម្រាប់ជាអាហារពេលព្រឹក/អាហារសម្រន់ និងនំខ្មែរពេញនិយមផងដែរ។
និយាយពីការតុបតែងហាង គឺទាក់ភ្នែកតាំងពីខាងមុខហាងរហូតដល់ខាងក្នុង បែប minimal ជាមួយនឹងពណ៌ស និងខៀវស្រាលជាគោល…មើលទៅត្រជាក់ភ្នែកតែម្តង!
សម្រាប់នំខ្មែរដូចជា នំកង នំក្រូច នំពងអន្សង ជាដើម ជាទូទៅត្រូវបានធ្វើឡើងជាខ្នាតតូចៗ បែបmini រៀបដាក់ក្នុងប្រអប់ស្រាប់ៗយ៉ាងមានអនាម័យ។ ខ្យូតក៏ខ្យូត ឆ្ងាញ់ក៏ឆ្ងាញ់! តម្លៃវិញ ក៏សមរម្យទៀតផង។
ចំពោះប្រភេទនំខេកនៅទីនេះ មាន៣បែបខុសៗពីគ្នា ដែលអាចធ្វើការកុម្ម៉ង់ម៉ូតតាមចិត្តប្រាថ្នាបានទៅតាមទំហំ និងបែបផែនដែលអ្នកចូលចិត្ត។ អាចជាប្រភេទនំគ្រីម តម្លៃចាប់ពី 3.5$ឡើង ឬនំចង្អេរ (សរសៃមាស) តម្លៃចាប់ពី 13$ ឬក៏នំឈីសខេក ចាប់ពី15$ឡើង។
បើអ្នកចង់បានម៉ូតអី អាចប្រាប់ទៅហាងមុនត្រឹមតែប៉ុន្មានម៉ោងមុនពេលទៅយកក៏បានដែរ តែវាអាស្រ័យលើម៉ូត និងទំហំនៃនំដូចគ្នា។ រីឯនំដុតវិញ ក៏មានច្រើនជម្រើសដូចគ្នា ដែលសុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ និងគុណភាពល្អ ហើយលោកអ្នកអាចទិញញ៉ាំធម្មតា ឬកុម្ម៉ង់ជាប្រចាំសម្រាប់ដាក់នៅតូប និងហាងកាហ្វេរបស់អ្នកក៏បានដែរ។
ករណីមិនអាចទៅដល់ហាងបាន ខាងហាងផ្ទាល់ក៏មានសេវាដឹកជញ្ជូន ឬអាចកុម្ម៉ង់តាមភ្នាក់ងារដឹកជញ្ជូនជាដៃគូរួមមាន foodpanda, WOWNOW និង NHAM24។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.