មីស៊ុប១៩៩៥៖ ល្បីឈ្មោះជាមួយរសជាតិដ៏ឆ្ងាញ់នៃទឹកស៊ុប​ ជាមួយជម្រើសសាច់ច្រើនប្រភេទនៅម្តុំទួលគោក

អ្នកចូលចិត្តញ៉ាំជាប្រភេទមីស៊ុប មានសាច់ច្រើនប្រភេទជាមួយរសជាតិស៊ុបដ៏មានជាតិនោះថ្ងៃនេះ FoodBuzz បានរកឃើញកន្លែងលក់មីស៊ុបមួយកន្លែងទៀតហើយ ពិសេសមែនទែនណា៎!



នៅមីស៊ុប​​ 1995​ មានលក់មីស៊ុបជាច្រើនប្រភេទតម្រូវការ និងតាមចំណង់ចំណូលចិត្តរបស់អតិថិជន ពិសេសៗសឹងតែគ្រប់ចានតែម្តង។​ ចំពោះសាច់វិញគឺមានច្រើនមុខខ្លាំង ដាក់ជាមួយមីស៊ុបក៏បាន ហៅថែមខាងក្រៅក៏បានដែរ។ 

នៅទីនេះមាន មីស៊ុបពោះគោ មីស៊ុបសរសៃកែង មីស៊ុប​ពិសេស និងមីស៊ុប១៩៩៥ ដែលជាមីស៊ុបប្រចាំហាងល្បីជាយូរឆ្នាំមកហើយ​ ជាមួយនឹងរសជាតិទឹកស៊ុបដ៏ឈ្ងុយឆ្ងាញ់​ ក៏ដូចជាសរសៃមីស្រុះឡើងទន់តែម្តង។ ទីធ្លានៅទីនេះក៏ធំទូលាយដែលផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់ការញ៉ាំក៏ដូចជាចតយានយន្តផងដែរ។ 


អ៊ីចឹងបើអ្នកទាំងអស់គ្នាចង់ញ៉ាំមីស៊ុបឆ្ងាញ់ៗជាមួយតម្លៃសមរម្យក៏ដូចជាអនាម័យខ្ពស់កុំភ្លេចមក មីស៊ុប១៩៩៥ ទាំងអស់គ្នាណា៎!

  • ទីតាំងៈ ផ្លូវ 293 ខ័ណ្ឌទួលគោក 
  • លេខទូរស័ព្ទៈ 017 959 595
  • ផែនទី៖ https://goo.gl/maps/yizCgKxPJbsTBob87

មីស៊ុប​​ ១៩៩៥ - Noodle Soup 1995

អត្ថបទគួរតែអានបន្ទាប់