នំបំពងស្រួយៗ ក្តៅៗ កំពុងរង់ចាំអ្នកមកភ្លក់ នៅម្តុំផ្សារកណ្តាល
យើងដឹងហើយថាផ្សារកណ្តាលជាតំបន់ដែលប្រមូលផ្តុំទៅដោយរបស់ញ៉ាំជាច្រើនមុខ មានតាំងពីហាងគុយទាវ ហាងកាហ្វេ និងតូបអាហារតាមដងផ្លូវជាដើម។ សម្រាប់ថ្ងៃនេះផងដែរ StreetBuzz បានរុករកឃើញកន្លែងលក់នំបំពងមួយកន្លែងដែលច្រើនជម្រើសមែនទែន ហើយធ្វើថ្មីៗរាល់ថ្ងៃទៀត។
កន្លែងលក់នំបំពង នំប៉ោង ១៦៨ មានទីតាំងនៅម្តុំផ្សារកណ្តាលយើងហ្នឹង ហើយ បើកលក់តាំងពីយូរមកហើយ គិតទៅតាំងពីជំនាន់ឆ្នាំ២០០០អីមកម្លេះ! កាលដើមឡើយ ម្តាយរបស់គាត់ជាអ្នកលក់ទេ ប៉ុន្តែដើម្បីជួយសម្រួលបន្ទុករបស់ម្តាយ គាត់ក៏បានសម្រេចចិត្តបន្តមុខរបរមួយនេះមកដល់សព្វថ្ងៃ។ នៅកន្លែងរបស់គាត់មាននំបំពងដូចជា៖ នំប៉ោងស្លឹកតយ នំប៉ាវបំពង និង នំចាយ៉ក្តៅស្រួយៗអីចឹងហា! គាត់ចាប់ផ្តើមចៀននំលក់ចាប់ពីម៉ោង 2PM រហូតដល់អស់នំលក់ឯណោះ ហើយបើនិយាយពីតម្លៃវិញ ក្នុងនំមួយមានតម្លៃត្រឹមតែ ១០០០រៀលទេ។ ជម្រើសច្រើន ហើយតម្លៃសមរម្យចឹងបានភ្ញៀវគាត់មកទិញតៗគ្នាមិនចេះដាច់សោះ។
ដូច្នេះអ្នកដែលចង់ញ៉ាំនំរបស់គាត់អាចមករកបាននៅម្តុំផ្សារកណ្តាល ហើយគាត់បានប្រាប់ថា គាត់ពុំទាន់មានសេវាកម្មដឹកទេ ចង់ញ៉ាំត្រូវមកទិញក្តៅៗនៅកន្លែងផ្ទាល់តែម្តង។ បើឃ្លានមករាងលឿនៗតិចមកណា កុំទៅល្ងាចពេកព្រោះមនុស្សច្រើនហើយមិនធានាថាមានអីឲ្យទិញ
ហាហាហា លក់ដាច់លឿនណាស់ណា៎។
សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមលេខ៖ 096 989 5563
អាសយដ្ឋាន៖ ផ្សារកណ្តាល ផ្លូវ១៣៦កែង១៣ ទល់មុខ 7-Eleven Phsar Kandal
ផែនទី៖ https://goo.gl/maps/WGpsiYnmdBjdobGr6