Nisai Lounge
- #9B St 337 Phnom Penh, Cambodia
- 010 292 797
មានអ្នកខ្លះជឿលើនិស្ស័យ ហើយក៏បានស្គាល់ច្បាស់ពីនិស្ស័យហើយដែរ តែអាចនឹងមិនទាន់ស្គាល់ Nisai Lounge ច្បាស់មែនទេ? ចាំ FoodBuzz ណែនាំឲ្យស្គាល់ក៏បានដែរ។
ចាប់បើកដំណើរការកាលពីឆ្នាំ២០២១ Nisai Lounge បានក្លាយជាកន្លែងជួបជុំរីករាយអាហារពេលល្ងាចដ៏ពេញនិយមមួយ ជាមួយនឹង Concept រចនាតាមបែប Modern Classic ។ មើលពីខាងក្រៅ អ្នកនឹងចាប់អារម្មណ៍ពីម៉ូតផ្ទះខ្មែរបុរាណដែលមើលទៅទាក់ភ្នែកមែនទែន ហើយពេលចូលដល់ខាងក្នុង បានដឹងថាប្លែកភ្នែកប្លែកអារម្មណ៍ជាខ្លាំង។
អ្វីដែលរឹតតែពិសេសនោះ គឺការរៀបចំទាំងក្នុងនិងក្រៅ បានផ្តល់នូវអារម្មណ៍ខុសៗគ្នាទៅតាមទីតាំង ជា៥កម្រិត រួមមានបន្ទប់ពិសេស (VIP) សម្រាប់ការកម្សាន្តជាក្រុមបែបឯកជន ជាន់ចាក់ភ្លេងបែបកន្រ្តាក់អារម្មណ៍អមដោយភ្លើងណេអុងយ៉ាងទាក់ទាញសម្រាប់យុវវ័យសម័យថ្មី ជាន់ប្រគុំតន្ត្រីផ្ទាល់ពីសិល្បករសិល្បការិនីល្បីៗអមដោយបរិយាកាសរ៉ូមែនទិក និងផ្នែកខាងមុខ មានសួនច្បារប្រកបដោយបរិយាកាសស្ងប់ស្ងាត់សម្រាប់អ្នកចង់លន្លង់លន្លោចជាមួយធម្មជាតិក្រោមស្បៃរាត្រី។
ចំពោះម្ហូបវិញ នៅទីនេះ គឺមានទាំងម្ហូបអាស៊ី និងអឺរ៉ុបជាច្រើនមុខច្រើនជម្រើស ហើយម្ហូបពិសេសប្រចាំហាង រួមមានភីហ្សា និងស្តេក ជាមួយនឹងរសជាតិប្រចាំហាង ដោយផ្តោតលើគ្រឿងផ្សំក្នុងស្រុក និងសាច់នាំចូលពីក្រៅប្រទេសប្រកបដោយគុណភាព និងសុវត្ថិភាព ហើយក៏ល្អចំពោះសុខភាពទៀតផង។
រីឯភេសជ្ជៈនៅ Nisai Lounge ក៏មានច្រើនប្រភេទផងដែរ។ ក្នុងនោះ ភេសជ្ជៈពេញនិយមដែលអ្នកមិនគួររំលងនោះ គឺ ប្រភេទ Cocktail ប្រចាំហាងដែលត្រូវបានច្នៃរសជាតិដោយអ្នកជំនាញក្រឡុកស្រាច្រើនឆ្នាំ ដោយផ្តោតសំខាន់លើសុខភាពអ្នកញ៉ាំ និងប្រភេទអ្នកញ៉ាំ។ ប្រភេទ Lady Concoction ស័ក្តិសមបំផុត សម្រាប់មិត្តនារី ដោយសារតែវាមានភាពស្រាលស្រទន់ ស្រួលពិសារ ចំណែកឯបុរសៗវិញ អាចរើសយក បែប Gentlemen Vibes បាន ព្រោះវាច្រើនតែមានរសជាតិដិតខ្លាំង។
សម្រាប់ព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចចូលតាមដានក្នុង Facebook Page, Nisai Lounge ឬក៏ទាក់ទងទៅកាន់លេខ 010 292 797៕
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.