ខូខូណាត់ផាក - Coconut Park
- Koh Pich, Phnom Penh, Cambodia
- 070 962 229
Coconut Park ជាសួនមួយមានទីតាំងនៅម្ដុំកោះពេជ្រដែលមានអ្នកទៅលេងច្រើនមែនទែនមួយរយៈក្រោយនេះ ដោយសារតែសម្រស់ដ៏ស្រស់ស្អាតជាមួយនឹងដើមឈើពណ៌បៃតងដ៏ស្រស់ស្រាយ ថតរូបបានស្អាតគ្រប់ប្លង់តែម្ដង។ នៅ Coconut Park នេះឧស្សាហ៍មានកម្មវិធីផ្សាររាត្រីណាស់ ដែលមានស្តង់អាហារ និងស្តង់លក់សម្ភារៈផ្សេងៗជាច្រើន!
ជជែកគ្នាបណ្ដើរ ញ៉ាំអាហារឆ្ងាញ់ៗបណ្ដើរ ជាពិសេសបានរកឃើញនូវស្តង់លក់ការ៉េមមួយដែលមានលក់ការ៉េមដែលមានរសជាតិឆ្ងាញ់ គុណភាពខ្ពស់។ Lyly Cream មានលក់ការ៉េមជាច្រើនរសជាតិ ហើយរសជាតិនីមួយៗសុទ្ធតែពិសេស ឆ្ងាញ់ជាងគេគឺសូកូឡាតែម្ដង។
នៅផ្សាររាត្រីយប់នោះក៏មានលក់អាហារជាច្រើនទៀតដូចជាអយស្ទ័រពីហាង Ostra Fine Foods ដែលស្រស់ៗ អមមកជាមួយទឹកត្រីកោះកុងហឹរៗ ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តអយស្ទ័រ!
ផ្សាររាត្រីនៅ Coconut Park នេះស័ក្តិសមសម្រាប់អ្នកចូលចិត្តជជែកគ្នាលេងជាមួយមនុស្សមនុស្សថ្មីៗ។ ផ្សាររាត្រីបែបនេះមានសឹងតែគ្រប់ចុងសប្ដាហ៍តែម្ដង ដូច្នេះហើយបើចង់ទៅ កុំភ្លេចតាមដានផេកហ្វេសប៊ុក Coconut Park ណា៎!
ផែនទី៖ https://goo.gl/maps/JK8sH6T99tfsc9aj7
សម្រាប់ព័ត៌មាន បន្ថែមចូលទៅកាន់ផេកហ្វេសប៊ុកតាមរយៈ Coconut Park
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.