តោះ! ទៅលេង NhamFesta Food Festival 2023!

សួស្ដី​អ្នក​ចូលចិត្តញ៉ាំ​អាហារ​ទាំង​អស់​គ្នា! Nham Festa Food Festival បានត្រលប់មកវិញហើយ ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី 8 ដល់ថ្ងៃទី 31 ខែធ្នូ រៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ។ សម្រាប់អ្នកចូលចិត្តញ៉ាំមក អេលីសៀ កោះពេជ្រមកលោកអ្នកពិតជារកឃើញពិភពឋានសួគ៌នៃអាហារជាក់ជាពុំខាន។​ 

ស្រម៉ៃថា បើមានស្តង់ម្ហូបអាហារជាច្រើន មានទាំងម្ហូប Street foods ម្ហូបចម្រុះគ្រប់ប្រភេទ និងម្ហូបបែបទំនើបផ្សេងៗទៀតជាច្រើន ថាតើអ្នកនឹងមានអារម្មណ៍យ៉ាងណាទៅណ៎។ មិនត្រឹមតែប៉ុណ្ណោះ ​នៅទីនោះក៏មានការបង្ហាញអំពីការធ្វើម្ហូបពីសែបល្បីៗដូចជា សែប ណាក់ Charles Calvino និង Luu Hong ទៀតផងដែរ។

អត់ទាន់អស់ទេណា! ក្នុង Food Festival នេះក៏មាន ការចូលរួមពីសំណាក់តារាកតិត្តិយសដែលមានដូចជា លោក ម៉ានិត លោក ថេណា​ និង កញ្ញា មាន សុនីតា ដែលនឹងញ៉ាំងកម្មវិធីអោយកាន់តែពិសេស និងសប្បាយរីករាយទៀតផង។

កម្មវិធី NhamFesta Food Festival គឺមិនសម្រាប់តែទៅញ៉ាំអាហារប៉ុណ្ណោះទេ តែលោកអ្នកក៏បានចូលរួមជាលើកស្ទួយទៅលើវប្បធម៌នៃរសជាតិម្ហូបអាហារខ្មែររបស់យើងផងដែរ។ ដូច្នេះកុំភ្លេចបបួលមិត្តភ័ក្តិរបស់អ្នកទៅលេងអោយបានច្រើនកុះករនៅ អេលីសៀ កោះពេជ្រ  ដើម្បីញ៉ាំអាហារជាច្រើននៅទីនោះទាំងអស់គ្នាណា!

អត្ថបទគួរតែអានបន្ទាប់