នៅម្តុំសន្ធរម៉ុកឃ្លាននំក្រេប កុំភ្លេចមកសាខាថ្មីរបស់ The Mille Crepe Story

ជាហ្វេនរបស់ The Mille Crepe Story មែនទេ? ខាង FoodBuzz ធ្លាប់ចុះផ្សាយម្ដងរួចហើយពីនំខេកក្រេបរសជាតិឆ្ងាញ់នៅទីនេះ ឥឡូវមានដំណឹងល្អសម្រាប់អ្នក The Mille Crepe Story បានបើកសាខាថ្មីនៅទល់មុខសាលាសន្ធរម៉ុក និងនាំជាមួយនូវរសជាតិថ្មីប្លែកៗពិសេសសម្រាប់ប្រិយមិត្ត។

The Mille Crepe Story
Caramel Banana
Hazelnut Chocolate

Hazelnut Chocolate

The Mille Crepe Story មិនមែនចេញតែមួយរសជាតិនោះទេ តែចេញដល់ទៅ 5 រសជាតិប្លែកៗពីគ្នា មានដូចជា Caramel Banana, Mango, Cookie & Cream (Oreo), Hazelnut Chocolate, និង Premium Durian។ រសជាតិទាំង 5 របស់នំខេកក្រេបនេះ គឺមិនសូវផ្អែមល្មមញ៉ាំ មិនទ្រលាន់ ត្រូវចិត្តក្រុមការងារ FoodBuzz មែនទែន។

Mango

Mango
Cookie & Cream (Oreo)

Cookie & Cream (Oreo)

នំខេកក្រេបដែលពិសេសជាងគេគឺ Premium Durian ធ្វើឡើងពីធុរ៉េនកំពតពិតៗ បើចង់ញ៉ាំទៅរកឥឡូវណា ព្រោះថាបើផុតរដូវ ឬ ដាច់ស្តុកធុរ៉េនកំពត គឺលែងបានញ៉ាំហើយ ព្រោះពួកគេអត់ធ្វើពីធុរ៉េនផ្សេងនោះទេ។

Premium Durian

Premium Durian

ប្រសិនបើអ្នកទៅដល់ហើយឃ្លាន ក៏មិនបាច់បារម្មណ៍ដែរ ដោយសារសាខាថ្មីនេះមានបម្រើទាំងអាហារ ដូចជា ផាស្តារ សេនវិច ដំឡូងបារាំងបំពង និងភេសជ្ជៈផ្សេងទៀតផង។

 

The MCS Special Fries

The MCS Special Fries
Bacon Carbonara

Bacon Carbonara

មិនតែប៉ុណ្ណោះ ពួកគេមានលក់តែ TWG ជាប្រ៊េនតែល្បីឈ្មោះមកពីប្រទេសសិង្ហបុរី ដែលមានច្រើនរសជាតិផងដែរ ទាំងឆ្ងាញ់ទាំងឈ្ងុយគួរឲ្យចង់ផឹក អាចសាកបានណា!

តម្លៃ៖

  • $3 - $4.75 ក្នុងមួយចំណីត
  • $35 - $55 សម្រាប់នំខេកក្រេបមួយ
  • $2.5 សម្រាប់តែមួយប៉ាន់

ទីតាំង៖ #67c ផ្លូវកម្ពុជាក្រោម 128 សង្កាត់ទឹកល្អក់ទី 1 ខណ្ឌទួលគោក ភ្នំពេញ | Googlemap 

អត្ថបទគួរតែអានបន្ទាប់