Swensen's Cambodia
- Available at all Swensen's Cambodia Stores
- (855) 23 880 880
នរណាៗក៏ស្គាល់និងដឹងពីរសជាតិការ៉េមនៅហាងការ៉េម Swensen’s ដែរ។ នៅ Swensen’s មានការ៉េមជាច្រើនរសជាតិរហូតដល់ទៅ 23 រសជាតិសម្រាប់អតិថិជនជ្រើសរើសថែមទាំងសាកសម្យសម្រាប់មនុស្សគ្រប់វ័យតែម្តង។
នៅពេលថ្មីៗនេះនៅ Swensen’s បាននាំមកនូវរសជាតិនៃការ៉េមរសជាតិថ្មីមួយដែលមានការគាំទ្រច្រើនពីសំណាកអតិថិជននោះគឺការ៉េមរសជាតិទុរេន។ ដូចជាដឹងស្រាប់ហើយថាទុរេនមុនថងជាប្រភេទផ្លែឈើម៉្យាងដែលមានរសជាតិឆ្ងាញ់ជាពិសេសគឺផ្អែមមុតតែមិនទ្រលាន់ ចឹងទម្រាំតែការ៉េមទុរេនមុនថងទៀតគឺរឹតតែឆ្ងាញ់ សំខាន់ជាផលិតផលរបស់ Swensen’s ទៀតរសជាតិការ៉េមគឺកាន់តែអេម។
ចំពោះការ៉េមថ្មីនេះ មានរសជាតិឆ្ងាញ់ ផ្អែមមុត ត្រជាក់ដល់បេះដូងតែម្តង។ ការ៉េមមានរសជាតិឆ្ងាញ់ហើយសំខាន់ការ៉េមមានការដេគ័រចេញជាផ្លែទុរេនស្រស់ស្អាតថែមទាំងមានការច្នៃប្រឌិតមែនទែន។ អត់ទាន់អស់ទេសម្រាប់ការ៉េមទុរេនមុនថងគឺញ៉ាំជាមួយបាយដំណើបរបស់ Swensen’s ធ្វើឲ្យរសជាតិនៃការ៉េមរឹតតែឆ្ងាញ់មួយកម្រិតទៀត។
ចឹង FoodBuzz សុំណែនាំនូវការ៉េមរសជាតិទុរេនទាំង 5 មុខដែលជាមឺនុយថ្មីរបស់ Swensen’s ដូចជា៖
សម្រាប់ប្រភេទការ៉េមទុរេនមុនថងទាំងអស់នេះគឺមានតម្លៃចាប់ពី 2.99$ ឡើងទៅ! ចង់ញ៉ាំឈុតធំក៏បានញ៉ាំឈុតតូចក៏បានពីព្រោះរសជាតិសុទ្ធតែឆ្ងាញ់ជាប់ចិត្តតែម្តង។ តោះ! ចាំអង្កាល់ទៀត ណាត់គ្នាទៅភ្លក់ទាំងអស់គ្នា។ សម្រាប់ព័ត៌មានបន្ថែម កុំភ្លេចចូលទៅកាន់ហ្វេសប៊ុកផេក Swensen's Cambodia ៕
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.