ប្ដូរកន្លែងញ៉ាំកាហ្វេ មកហាងកាហ្វេថ្មីៗទាំង 10 នេះវិញម្ដងម៉េចដែរ?

អ្នកដែលចូលចិត្តញុំាកាហ្វេ ឬ ចូលចិត្តចំណាយពេលជាមួយមិត្តនៅហាងកាហ្វេប្រាកដជា ដឹងហើយថាការស្វែងរកកន្លែងថ្មីដែលមានរសជាតិឆ្ងាញ់ និងការរៀបចំហាងស្អាតឲ្យត្រូវចិត្តអាចនឹងពិបាករក។ តោះ ថ្ងៃនេះ FoodBuzz នឹងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ហាងកាហ្វេបើកថ្មី 10 កន្លែងសម្រាប់អ្នកចូលចិត្តរកបរិយាកាសប្លែកថ្មី។

#1 Farmhouse

បើប្រិយមិត្តចូលចិត្តភាពស្ងប់ស្ងាត់ និង​ចំនាយពេលម្នាក់ឯង Farmhouse គឺជាជម្រើសដ៏ល្អបំផុត។ ថ្មីត្បិតតែការតុបតែងរបស់ហាងកាហ្វេមួយនេះ មានការតុបតែងយ៉ាងសាមញ្ញ តែអ្វីដែលធ្វើឲ្យទីនេះលេចធ្លោនោះដោយសារតែ Farmhouse ប្រកាន់ខ្ជាប់នូវគោលការណ៍ថែរក្សាបរិស្ថានដោយមិនប្រើប្រាស់ប្លាស្ទិក។

Farmhouse

Farmhouse

Farmhouse

តម្លៃ៖ $ - $$

បើកពីម៉ោង 7 ព្រឹក ដល់ 7 យប់

ទីតាំង៖ #78, ផ្លូវ 454 សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#2 Vibe Cafe

ម៉ោះ ចង់ដឹងថា good vibe ហ្នឹងម៉េចអត់? អ្នកទាំងអស់គ្នាទៅសាករសជាតិកាហ្វេនៅ Vibe Cafe ទៅ នឹងដឹងថាអារម្មណ៍ល្អស្រស់ស្រាយហ្នឹងម៉េចហើយ។ Vibe Cafe ជាហាងដែលមានលក់ទាំងកាហ្វេ និងអាហារតម្រូវសម្រាប់អ្នកស្រលាញ់សុខភាព។ អាហារនៅទីនេះ ធ្វើពីបន្លែស្រស់ៗ និងគ្មានសាច់ទេ ដែលគេហៅថា ម្ហូបបួស។ បើនិយាយពីការរៀបចំហាងវិញគឺប្លែកភ្នែកខ្លាំង។ ហាងនេះទទួលបានមតិយោបល់ល្អៗពី TripAdvisor ច្រើនណាស់។

Vibe Cafe

Vibe Cafe

Vibe Cafe

តម្លៃ៖ ចាប់ពី 8,000៛

បើកពីម៉ោង 7:30 ព្រឹក ដល់ 9

ទីតាំង៖ #26a, ផ្លូវ 446 សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap

#3 NX Bakehouse

ញុំាកាហ្វេតែមួយមុខអត់គ្រប់គ្រាន់ហ្អេ ទាល់តែមាននំខេក ឬនំបារាំងបានឆ្ងាញ់។ ល្បីថានៅ NX Bakehouse មានកាហ្វេរសជាតិឆ្ងាញ់ប្លែកគេ ហើយបើនិយាយពីនំ croissant និង​នំឃុកឃី វិញឆ្ងាញ់ប្លែកមាត់តែម្ដង។ មិនត្រឹមតែរបស់ញុំាទេដែលទាក់ទាញ សម្បីតែការដេគ័រហាងវិញ ក៏ប្លែកពីគេដែរ។ បើអ្នកបានទៅ ដឹងតែសប្បាយថតរូបហើយ។

NX Bakehouse

NX Bakehouse

តម្លៃ៖ $ - $$

បើកពីម៉ោង 6:30ព្រឹក ដល់ 6:30ល្ងាច

ទីតាំង៖ កែងផ្លូវ 323 និង 594, សង្កាត់បឹងកក់ទី 2, ខណ្ឌទួលគោក, រាជធានីភ្នំពេញ | Googlemap 

#4 Light Cafe

តោះ មកស្គាល់ហាងកាហ្វេដែលមានការតុបតែងហាងយ៉ាងល្អប្រណីត ហើយបើនិយាយពីកាហ្វេវិញ គឺមាន​ឱជារស។ ការរៀបចំភេសជ្ជៈមានលក្ខណៈឡូយប្លែកមើលទៅទំនងញ្ញុំាខ្លាំង។ ហើយអាហារនៅ Light Cafe ក៏មានបម្រើនូវអាហារជាច្រើនប្រភេទផងដែរ។

Light Cafe

Light Cafe

Light Cafe

ម៉ោងបើក៖ 8 ព្រឹក​ដល់ 7 យប់ (ច័ន្ទ ដល់ សុក្រ), ម៉ោង 8 ព្រឹក ដល់ 10 យប់ (សៅរ៌&អាទិត្យ)

ទីតាំង៖ #22, ផ្លូវ 55, សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ | Googlemap 

#5 Pleng Chan

លឺគេល្បីថានៅ Pleng Chan រសជាតិកាហ្វេ និងភេសជ្ជៈមានរសជាតិមិនណយ។ ហើយអ្វីដែលអស្ចារ្យនោះគឺ ការដេគ័រហាងស្អាតប្លែកដោយមានឧបករណ៍ភ្លេង និងសៀវភៅជាច្រើនទុកឲ្យប្រិយមិត្តអានកំដរការផឹកកាហ្វេ។ ម៉្យាងទៀតនៅ Pleng Chan មានបន្ទប់អាចកក់បានសម្រាប់ការប្រជុំ ឬក៏ជួបជុំជាក្រុមទៀតផង។

Pleng Chan

Pleng Chan

Pleng Chan

តម្លៃ៖ $ - $$

បើកពីម៉ោង 6:30 ព្រឹក ដល់ 9 យប់

ទីតាំង៖ #232, ផ្លូវ 63, សង្កាត់បឹងកេងកងទី 1, ខណ្ឌចំការមន, រាជធានីភ្នំពេញ | Googlemap 

#6 La. Chronique Cafe & Bistro

ហាងនេះបើថា អ្នកបានចូលហើយមិនចង់ចេញវិញទេ។ ដេគ័រហាងរបៀបសម័យសង្គមរាស្រ្តនិយម ដឹងតែប្លែកភ្នែក។ បើនិយាយពីរសជាតិកាហ្វេវិញ មិនត្រឹមតែឆ្ងាញ់ទេ តែចំនេញទៀត ព្រោះអីកែវកាហ្វេ មានទំហំធំ។ កាហ្វេប្រចាំហាង La. Chronique គឺ Avocado Latte ដែលគេល្បីថាឆ្ងាញ់គ្រប់មាត់។ មិនបាច់ គិតច្រើនទេ មកសាករសជាតិកាហ្វេប្រចាំហាង និងបរិយាកាស​ប្លែកអារម្មណ៍នេះមើល។

La. Chronique Cafe & Bistro

La. Chronique Cafe & Bistro

តម្លៃ៖ ចាប់ពី 10,000៛

បើកពីម៉ោង 6:30 ព្រឹក ដល់ 8 យប់

ទីតាំង៖ ផ្លូវ 135 សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap

#7 Bens Coffee shop

មកមើលហាង Ben’s Coffee shop ដែលម្ចាស់ហាងជាអ្នកក្នុងស្រុក មានគំនិតចេះ បង្កើតហាងកាហ្វេលក្ខណៈច្នៃប្រឌិតជាមួយរសជាតិកាហ្វេឆ្ងាញ់ជាប់ចិត្តក្នុងតម្លៃសមរម្យ។ អ្នកអាច ចំនាយពេលម្នាក់ឯង ធ្វើកិច្ចការសាលា ឬការងារផ្សេងៗនៅទីនេះបាន ព្រោះទីនេះមានភាពស្ងប់ស្ងាត់ល្អ។

Bens Coffee shop

Bens Coffee shop

តម្លៃ៖ ចាប់ពី $2

ម៉ោងបើក 7 ព្រឹក ដល់ 7:30 យប់

ទីតាំង៖ ផ្លូវ 174 សង្កាតផ្សារថ្មីទី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap

#8 D.E.S Coffee Roaster

ល្បីថា Peach Coffee នៅ D.E.S Coffee Roaster មាន​រសជាតិប្លែកពីគេ។ ក្លិនផ្លែ peach និង​កាហ្វេលាយចូលគ្នាដែលធ្វើឲ្យអ្នកមិនអាចបំភ្លេចបាន។ ម្យ៉ាងវិញទៀត អាហារនៅ D.E.S Coffee Roaster​ គឺថាទំនងញ្ញុំាទាំងអស់ ការរចនាម្ហូប និងការរៀបចំក្នុងហាងសាកសមគ្នា ហើយតម្លៃវិញសមរម្យអាចទទួលយកបាន។

D.E.S Coffee Roaster

D.E.S Coffee Roaster

D.E.S Coffee Roaster

តម្លៃ៖ $ - $$

ម៉ោងបើក៖ 7 ព្រឹក ដល់ 8 យប់

ទីតាំង៖ ផ្លូវ 273, សង្កាត់ទួលសង្កែ, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ | Googlemap

#9 Takefive Coffee Shop

ចូលចិត្តញ្ញុំាភេសជ្ជៈប្លែកៗខុសពីគេអត់? អាចមកសាកនៅ Takefive coffee shop ធានាថាបាន ឃើញភេសជ្ជៈប្លែកៗច្រើនមុខមែនទែន។ កន្លែងអង្គុយមានជាលក្ខណៈ indoor និង outdoor ហើយការរៀបចំហាងមានបំពាក់ទៅដោយភ្លើង neon ដែលអ្នកអាចថតរូបបានយ៉ាងស្រស់ស្អាត។

Takefive Coffee Shop

Takefive Coffee Shop

Takefive Coffee Shop

តម្លៃ៖ $ - $$

ម៉ោងបើក៖ 9ព្រឹក ដល់ 9យប់

ទីតាំង៖ ទល់មុខសាលាបញ្ញាសាស្រ្ដអន្ដរជាតិ, ជិតរង្វង់មូលកាំកូ, ផ្លុវ 10M ថ្មី | Googlemap 

#10 Ploy’s Cafe Cambodia

គ្រាន់តែលឺឈ្មោះហាងកាហ្វេក៏ដឹងថាជាហាងបែបថៃ ដែលមានបម្រើនូវកាហ្វេឆ្ងាញ់ នំ brownie និងអាហារថៃច្រើនមុខទៀតផង។ បរិយាកាសក្នុងហាងស្ងាត់ល្អ និង​ការរចនាហាងផ្តល់អារម្មណ៌ប្លែក។ ចង់ញ្ញុំា brownie ជាមួយកាហ្វេឆ្ងាញ់ កុំភ្លេច មក Ploy’s Cafe ចា៎!

Ploy’s Cafe Cambodia

Ploy’s Cafe Cambodia

តម្លៃ៖ $ - $$

ម៉ោងបើក 7:30ព្រឹក ដល់ 7យប់

ទីតាំង៖ ផ្លូវ 99, សង្កាត់បឹងត្របែក, ខណ្ឌចំការមន, រាជធានីភ្នំពេញ | Googlemap 

នៅចាំអីទៀតហ្ចឹង បានស្គាល់ហាងកាហ្វេល្អៗ ១០​ កន្លែងថ្មី មានទាំងអាហារឆ្ងាញ់ និងបរិយាកាសក្នុងហាងទំនង ហើយ នាំមិត្តអ្នកទៅសាកជាមួយគ្នាទៅ ធានាថាមិនស្តាយក្រោយទេ។​

អត្ថបទគួរតែអានបន្ទាប់