Park Café
- Available at all Park Café Stores
- 023 990 990
ចូលមកដល់ខែថ្មីភ្លាម ស្របពេលបើកទទួលភ្ញៀវទទួលទានក្នុងហាងវិញដូចធម្មតា ភោជនីយដ្ឋានផាកកាហ្វេគ្រប់សាខា ដែលលោកអ្នកបានស្គាល់រួចទៅថាជាភោជនីយដ្ឋានបានបម្រើអតិថិជននូវអាហារ កាហ្វេ ភេសជ្ជៈដ៏សំបូរបែបជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ សុខភាព សុវត្ថិភាព អនាម័យជាសំខាន់។ ហើយលើសពីនេះទៅទៀតជាភោជនីយដ្ឋានផាកកាហ្វេតែងតែខិតខំរិះរក និង អភិវឌ្ឍរសជាតិគុយទាវដែលជាការចូលចិត្តរបស់អតិថិជនឲ្យបានកាន់តែប្រសើរឡើង ជាមួយអាហារថ្មីៗ រសជាតិឈ្ងុយឆ្ងាញ់ផងដែរ។
ហើយថ្ងៃនេះដែរ ពួកយើងចង់មកណែនាំឲ្យអ្នកទាំងអស់គ្នាបានស្គាល់នូវមុខម្ហូបថ្មីពី Park Café ដែលធានាថាពេញចិត្តសម្រាប់អ្នកចូលចិត្តញ៉ាំគុយទាវឆានោះគឺ គុយទាវឆាបែបចិន។ គួរបញ្ជាក់ផងដែរថាសម្រាប់គុយទាវឆាបែបចិនថ្មីនេះ គឺបានប្រើជាមួយគុយទាវសរសៃធំ ដែលជាផលិតផលក្នុងស្រុក ផលិតប្រកបដោយអនាម័យ សាច់គោស្រស់ៗ ជាគោខ្មែរ ចិញ្ចឹមបែបលក្ខណៈគ្រួសារ តាមជនបទ ចំណែកបង្គាគឺបានជ្រើសរើសដោយយកចិត្តទុកដាក់ បានត្រួតពិនិត្យរកសារធាតុដែលមិនល្អ ដើម្បីប្រាដកថាបង្គាដែលយកមកចម្អិនជូនលោកអ្នកគឺសុវត្ថិភាព ក្រៅពីនេះដែលគឺបានឆាផ្សំជាមួយបន្លែខ្មែរមានដូចជា៖ ស្លឹកខ្ទឹម ខ្ទឹមបារាំង នឹងសណ្តែកបណ្តុះដែលភោជនីយដ្ឋានផាកកាហ្វេបានធ្វើការបណ្តុះដោយផ្ទាល់ ដើម្បីធានាគឺមានសុវត្ថិភាពខ្ពស់ ដែលជាបន្លែ ORGNIC មួយប្រភេទបណ្តុះផ្ទាល់ពីភោជនីយដ្ឋានផាកកាហ្វេផ្ទាល់ផងដែរ។
លោកអ្នកអាចស្វែងរកមុខអាហារថ្មីនេះនៅគ្រប់សាខានៃភោជនីយដ្ឋានផាកកាហ្វេ លើកលែងក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងតម្លៃត្រឹមតែ ៣.៩៩ ដុល្លារ សម្រាប់ គុយទាវឆាបែបចិនសាច់គោ នឹង ៤.៩៩ ដុល្លារ សម្រាប់ គុយទាវឆាបែបចិនបង្គា តែប៉ុណ្ណោះ (តម្លៃមិនរួមបញ្ចូលពន្ធអាករ)។ ដែលសម្រាប់មុខអាហារថ្មីនេះគឺលោកអ្នកអាចជ្រើសរើសយកជាឈុតតែម្តងដើម្បីចំណេញ និងសន្សំសំចៃផងដែរក្នុងនោះគឺមានជាឈុត៖
អ្នកទាំងអស់គ្នាអាចធ្វើការកុម្ម៉ង់តាមរយៈ PARK CAFÉ MOBILE APP ឬតាមរយៈការកុម្ម៉ង់តាមលេខ៖ ០២៣ ៩៩០ ៩៩០ សម្រាប់សេវាដឹកជូនដល់ទីកន្លែងដោយឥតគិតថ្លៃជូនលោកអ្នកផងដែរ។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.