នាសា-Neasa Dessert
- #25A, Street302, Beong Keng Korng Phnom Penh, Cambodia
- 070 771 765
នាសា ជាហាងមួយកន្លែងដែលមានលក់នំ និងបង្អែមបែបខ្មែរដែលមានការតុបតែងយ៉ាងប្រណិតស្រស់ស្អាត។ នៅហាងនាសានេះមានទីធ្លាកន្លែងអង្គុយទាំងក្រៅ ទាំងក្នុងយ៉ាងទូលាយ។
នៅទីនេះមាននំ និងបង្អែមខ្មែរសឹងតែគ្រប់ប្រភេទតែម្ដង ទាំងបែបខ្មែរសុទ្ធ ទាំងបែបខ្មែរច្នៃកាត់សាសន៍ផ្សេងៗ ដូច្នេះហើយចង់បានរសជាតិបែបណាក៏ងាយស្រួលបំពេញតាមតម្រូវចិត្តដែរ! បង្អែមនៅទីនេះមានការតុបតែងរចនាដ៏ប្រណិត និងស្រស់ស្អាត មើលទៅទំនងគួរឲ្យចង់ញ៉ាំតែម្ដង!
នាសាមានលក់បង្អែមជាច្រើន ហើយបង្អែម និងនំនីមួយៗសុទ្ធតែធ្វើចេញពីគំនិតច្នៃប្រឌិតទាំងការតុបតែង និងការធ្វើនំ។ បង្អែមនៅទីនេះភាគច្រើនសុទ្ធតែប្រើប្រាស់គ្រឿងផ្សំប្លែកៗ ដូចជាផ្លែអាយដែលធម្មតា គឺត្រូវយកម្សៅធ្វើ តែនៅនាសាវិញគឺមានយកល្ពៅមកច្នៃធ្វើចេញជាផ្លែអាយដែលមានរសជាតិឆ្ងាញ់មិនចាញ់ផ្លែអាយទូទៅទេ។ ក្រុម FoodBuzz យើងចូលចិត្តបង្អែមនៅទីនេះ ដោយសារគុណភាពខ្ពស់ រសជាតិឆ្ងាញ់មិនផ្អែមជ្រុល និងមានច្រើនជម្រើសទៀតផង។
នាសា ក៏មានបម្រើជានំ និងបង្អែមក្នុងចំនួនច្រើនៗសម្រាប់កម្មវិធីផ្សេងៗផងដែរ!
Rating:
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.