ប្រជុំអាហារពី 25 ខេត្តក្រុងក្នុងកន្លែងតែមួយនៅ NagaWorld

ជិតចូលឆ្នាំខ្មែរហើយ ប្រសិនបើប្រិយមិត្តចង់ញុំាម្ហូបខ្មែរដែលមកពីច្រើនតំបន់ជុំវិញព្រះរាជាណាចក្រកម្ពុជា FoodBuzz សូមណែនាំឲ្យទៅញុំានៅ NagaWorld ណា!

មិនងាយបានញ៉ាំម្ហូបខ្មែរជាច្រើនមុខនៅមួយកន្លែងអញ្ចឹងនោះទេ
មិនងាយបានញ៉ាំម្ហូបខ្មែរជាច្រើនមុខនៅមួយកន្លែងអញ្ចឹងនោះទេ

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ NagaWorld បានរៀបចំអាហារប៊ុហ្វេដែលជាបណ្តុំប្រជុំអាហារមកពី 25 ខេត្តក្រុងជុំវិញប្រទេសកម្ពុជា ជាមួយនឹងរសជាតិខ្មែរពិតៗ ដោយសារតែរូបមន្តការផ្សំគ្រឿងដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់របស់បងប្អូនប្រជាជនខ្មែរនៅគ្រប់ទិសទី បូកផ្សំនឹងគ្រឿងផ្សំលំដាប់កំពូល និងចំអិនដោយក្រុមចុងភៅដែលប៉ិនប្រសព្វ។

ប្រជុំមុខម្ហូបខ្មែរពី 25 ខេត្តក្រុងតែម្តង

ប្រជុំមុខម្ហូបខ្មែរពី 25 ខេត្តក្រុងតែម្តង
ញាំច្រើនប្រភេទដែលអ្នកមិនធ្លាប់សាក

ញាំច្រើនប្រភេទដែលអ្នកមិនធ្លាប់សាក

ប៊ុហ្វេខ្មែររ៉ូយ៉ាល់ពេលល្ងាច មាននៅភោជនីយដ្ឋាន Pangea។ នៅទីនេះ លោកអ្នកអាចទស្សនាការសម្តែងរបាំអប្សរាបណ្តើរ និង ទទួលទាននូវមុខម្ហូបដែលមានផាសុកភាពបណ្តើរ។ ក្នុងពេលដំណាលគ្នានេះ ពួកគេក៏មានម្ហូបខ្មែរ និងបង្អែម តម្លៃចាប់ពី ៤ ដុល្លារនៅភោជនីយដ្ឋាន Indochine វិមានស៊ីធីវ៉ក និង Golden Bowl។

សូម្បីតែប្រភេទសាច់អាំងក៏មានដែរ ញាំឥតកំណត់

សូម្បីតែប្រភេទសាច់អាំងក៏មានដែរ ញាំឥតកំណត់
សុំមួយឆ្អែតហើយតែប៉ុណ្ណេះ

សុំមួយឆ្អែតហើយតែប៉ុណ្ណេះ
អីយ៉ាស មានទន្សាយទៀត

អីយ៉ាស មានទន្សាយទៀត

សម្រាប់ប្រភេទញាំ លោកអ្នកអាចទទួលទាននូវ ញំាសាច់មាន់ខេត្តត្បូងឃ្មុំ ញាំខ្យងខេត្តព្រៃវែង និង ញាំគ្រឿងសមុទ្រខេត្តព្រះសីហនុ។ ទោះបីជាម្ហូបទាំង 3 មុខនេះញាំដូចគ្នាបែប ប៉ុន្តែកម្រិតជូរហិរមានភាពខុសគ្នា និង រសជាតិប្លែកឆ្ញាញ់បែបផ្សេងៗពីគ្នា។

ល្បោយច្រើនមុខណាស់

ល្បោយច្រើនមុខណាស់
ញ៉ាំបន្លែសុខភាពល្អ ជាពិសេសចោលមិនបានទេ ពេលញ៉ាំនំបញ្ចុក

ញ៉ាំបន្លែសុខភាពល្អ ជាពិសេសចោលមិនបានទេ ពេលញ៉ាំនំបញ្ចុក
ឃ្លានទឹកគ្រឿងអន្លក់ស្រស់ៗអត់?

ឃ្លានទឹកគ្រឿងអន្លក់ស្រស់ៗអត់?
បាយក្តាមប្រៃក៏បានដែរអញ្ចឹង!

បាយក្តាមប្រៃក៏បានដែរអញ្ចឹង!

ក្រៅពីខេត្តទាំងនេះ ខេត្តផ្សេងៗមានមុខម្ហូបដូចជា មាន់ដុតខេត្តកំពង់ស្ពឺ លៀសសមុទ្រដុតគ្រឿងខេត្តព្រះសីហនុ ឆាខ្យងខេត្តបន្ទាយមានជ័យ សាច់គោញាត់ត្រឡាចខេត្តកំពង់ឆ្នាំង អាម៉ុកត្រីខេត្តសៀមរៀប ឆ្អឹងជំនីជ្រូកដុតខេត្តរតនគីរី ទន្សាយដុតគ្រឿងខេត្តមណ្ឌលគីរី មីឆាសាច់គោខេត្តព្រះវិហារ បាយចំហុយខេត្តបាត់ដំបង ស្ងោរជ្រក់មាន់ខេត្តកំពង់ធំ និងទឹកគ្រឿងខេត្តកំពង់ចាម។

ចង់អាម៉ុកត្រីក៏មាន ឆាគ្រឿងក៏មាន

ចង់អាម៉ុកត្រីក៏មាន ឆាគ្រឿងក៏មាន
ចង់បាញ់ឆែវក៏មាន

ចង់បាញ់ឆែវក៏មាន

អ្វីដែលអស្ចារ្យនៅទីនេះគឺ រសជាតិនិងអនាម័យរបស់ម្ហូបគ្រប់មុខ។ លោកអ្នកធ្លាប់តែខ្លាចមិនហ៊ានញុំាម្ហូបខ្មែរនៅកន្លែងផ្សេងៗដោយសារអនាម័យនៃសាច់និងបន្លែ ប៉ុន្តែនៅទីនេះលោកអ្នកធានាថានឹងពេញចិត្តនូវរសជាតិក៏ដូចជាការរៀបចំចម្អិនដែលមានការយកចិត្តទុកដាក់ខ្ពស់។

ក្រៅពីម្ហូបខ្មែរក៏មានម្ហូបអាស៊ី និង អឺរ៉ុបផងដែរ! គ្រឿងសមុទ្រក៏មាន

ក្រៅពីម្ហូបខ្មែរក៏មានម្ហូបអាស៊ី និង អឺរ៉ុបផងដែរ! គ្រឿងសមុទ្រក៏មាន
ទំនងដល់ហើយ!

ទំនងដល់ហើយ!
គួរឲ្យចង់សាកមួយកែវអត់?

គួរឲ្យចង់សាកមួយកែវអត់?

គួរបញ្ជាក់ផងដែរថា អាហារទាំងអស់នេះក៏ត្រូវបានបម្រើជាមួយនឹងអាហារផ្សេងៗទៀតផងដែរដូចជា នំបញ្ចុក គុយទាវ មីស៊ុប បាញ់ឆែវ គាវបំពង គ្រឿងសមុទ្រស្រស់ស្រស់ បន្ថែមជាមួយនឹងអាហារបែបអ៊ឺរ៉ុប និង អាស៊ីផ្សេងទៀតមួយចំនួនផងដែរ។

ចូលដល់វគ្គបង្អែមខ្មែរម្តង

ចូលដល់វគ្គបង្អែមខ្មែរម្តង
ផ្លែឈើក៏បាន រឺចង់បង្អែមអឺរ៉ុបក៏បាន

ផ្លែឈើក៏បាន រឺចង់បង្អែមអឺរ៉ុបក៏បាន
សូម្បីស្ករទាញក៏មានដែរ

សូម្បីស្ករទាញក៏មានដែរ

ក្រោយញុំាអាហារឆ្ងាញ់ៗខាងលើហើយ លោកអ្នកប្រាកដជាមិនអាចខកខានបាននូវបង្អែមផ្លែឈើលាងមាត់នោះទេ។ ជម្រើសផ្លែឈើមានចម្រុះមុខ នំខេក និង បង្អែមខ្មែរជាច្រើនដូចជា នំអាកោរខេត្តកំពង់ស្ពឺ នំកងខេត្តព្រៃវែង បបរត្រាវខេត្តកណ្តាល បង្អែមត្រាវខេត្តកំពង់ចាម បបរត្នោត និង នំច័ក្កច័នក្រុងភ្នំពេញ។ អ្វីដែលពិសេសជាងគេនោះគឺ ស្ករទាញ ដែលធ្វើភ្លាមៗ ក្តៅៗពីចុងភៅជំនាញ ចង់បានរូបអ្វីក៏បាន រសជាតិក៏ឆ្ងាញ់ រំលឹកដល់វ័យកុមារភាព។

ទស្សនាការសម្តែងដ៏អស្ចារ្យនៅក្នុងសាលមហោស្រព NABA

ទស្សនាការសម្តែងដ៏អស្ចារ្យនៅក្នុងសាលមហោស្រព NABA
អ្នកសម្តែងដ៏ប៉ិនប្រសព្វនឹងបង្ហាញទស្សនីយភាពដ៏អស្ចារ្យ

អ្នកសម្តែងដ៏ប៉ិនប្រសព្វនឹងបង្ហាញទស្សនីយភាពដ៏អស្ចារ្យ

បន្ថែមពីលើនេះទៅទៀត សាលមហោស្រព NABA នឹងបើកឲ្យសាធារណជនចូលទស្សនាការសម្តែងដ៏អស្ចារ្យរបស់ខ្លួនឥតគិតថ្លៃផងដែរ!

ជាពិសេសរីករាយជាមួយការសម្តែងរបាំងអប្សរារបស់ខ្មែរយើង!

ជាពិសេសរីករាយជាមួយការសម្តែងរបាំងអប្សរារបស់ខ្មែរយើង!

ញុំាម្ហូបឆ្ងាញ់ហើយ បានទាំងកម្សាន្តចក្ខុទៀត!

តម្លៃ៖ $19.99 សម្រាប់ម្នាក់ និងមានការបញ្ចុះតម្លៃពិសេសម្រាប់ក្រុមដែលមាន ៥ នាក់ឡើងទៅ

បើកបម្រើពីម៉ោង៖ 5:30-9:30PM

អត្ថបទគួរតែអានបន្ទាប់