ញុំាម្ហូបកូរ៉េរសជាតិដើមពិតៗនៅ ម្ញន់ន្យូក្វាន់ (면류관 / Myun Ryu Kwan)

FoodBuzz បានចេញអត្ថបទពី អាហារកូរ៉េទំនងៗដែលអ្នកបានឃើញនៅក្នុងរឿងភាគកូរ៉េ ហើយតែងប្រាថ្នាចង់ញ៉ាំ កាលពីប៉ុន្មានអាទិត្យមុននេះ ហើយយើងក៏បានលើក Myun Ryu Kwan មកនិយាយខ្លះៗដែរ តែមិនសូវជាស៊ីជម្រៅប៉ុន្មានទេ។ តែលើកនេះ យើងនឹងធ្វើការសរសេរបន្ថែមអំពី ហាងដ៏គួរឲ្យចាប់អារម្មណ៍នេះតែម្តង ថាតើអ្នកនឹងអាចភ្លក្សរសជាតិអាហារបែបណាខ្លះនៅទីនេះ?

looks gooood! Tastes awesome as well!
looks gooood! Tastes awesome as well!

បើមើលពីខាងក្រៅ ហាក់ដូចជាមិនទំនងចូលតែម្តង ប៉ុន្តែពេលដែលស្គាល់ម្តងហើយ ច្បាស់ជានឹកឃើញចង់មកទៀតតែម្តង។ ហាងកូរ៉េ ម្ញន់ន្យូក្វាន់ (면류관 / Myun Ryu Kwan) លោកអ្នកអាចញុំានូវម្ហូបកូរ៉េចម្រុះមុខ ជាមួយនឹងរសជាតិដើមពិតៗពីកូរ៉េ ដោយសារតែម្ចាស់ហាងជាចុងភៅជនជាតិកូរ៉េផ្ទាល់។

ទៅញុំាជាមួយមនុស្សពិសេស? នេះមាន២មុខក្នុងចានតែមួយ តម្លៃត្រឹមតែ $7.00

ទៅញុំាជាមួយមនុស្សពិសេស? នេះមាន២មុខក្នុងចានតែមួយ តម្លៃត្រឹមតែ $7.00

នៅទីនេះ លោកអ្នកអាចកុម្ម៉ងញ៉ាំបាននូវមុខម្ហូបជាច្រើនមុខដូចជា៖ Jjajangmyeon, Kimchi Jigae, Jjampong, Galbi, Mandu Dumplings, Kongguksu, Sweet sour pork និងមុខម្ហូបជាច្រើនមុខទៀត។ ក្រៅពីនេះទៅទៀត អាហារបន្ទាប់បន្សំជាច្រើនមុខទៀតនឹងផ្តល់ជូនដោយឥតគិតថ្លៃនៅពេលញុំា ដែលក្នុងនោះរួមមាន បបរសារាយដែលមានរសជាតិឆ្ងាញ់ពិសេស ទឹកសម្រាប់ញុំាដោយសេរី និង ទឹកក្រូចឆ្មារ ជាមួយនឹងផ្លែឈើសម្រាប់លាងមាត់។

មើលអាហារបន្ទាប់បន្សំ ឡើងច្រើនមុខ

មើលអាហារបន្ទាប់បន្សំ ឡើងច្រើនមុខ

សេវាកម្មរហ័ស និង រួសរាយរាក់ទាក់ អាហារមានរសជាតិឆ្ងាញ់ សាកសមសម្រាប់អាហារថ្ងៃត្រង់ រឺពេលល្ងាចជាមួយមិត្តភក្តិ ជាពិសេសបរិយាកាសក្នុងហាងមានចាក់បទកូរ៉េល្បីៗកំដរអារម្មណ៍អ្នកញ៉ាំទៀតផង។

 

ប្រភេទតម្លៃ៖ ចាប់ពី $4.00 ឡើងទៅ

ទីតាំង៖ ផ្ទះលេខ 91A ផ្លូវលេខ 173&416 (ផ្លូវខាងក្រោយស្ថានទូតចិន)

អត្ថបទគួរតែអានបន្ទាប់