បបរគ្រឿងឆ្ងាញ់នៅផ្សារទួលទំពូង

អ្នកទាំងអស់គ្នាដូចខ្ញុំអត់ឲ្យតែពេលណាមានអារម្មណ៍មិនសូវល្អ ដឹងតែចង់ញុំាបបរគ្រឿងតែម្តង។ ពេលបានញុំាទៅមានអារម្មណ៍ថាកក់ក្តៅចិត្តនិងស្រួលក្រពេះ។ មានតូបបបរគ្រឿងមួយនៅខាងលិចផ្សារទួលទំពូងច្រកបេនឡានដែលមានលក់បបរគ្រឿងឆ្ងាញ់ តម្លៃសមរម្យ។​

នៅតូបបបរគ្រឿងហ្នឹងមានបបរគ្រឿង ចានធំនិងចានធម្មតា មានសាច់ត្រី សាច់មាន់ និងគ្រឿងក្នុង។ លាយជាមួយគុយទាវកាត់និងឆាខ្វៃ ដាក់សៀងបន្តិច ម្រេចបន្តិច ម្ទេសបន្តិច ស្ករបន្តិចនិង ទឹកត្រីបន្តិច។ ស្រមៃមើល ជាតិប៉ុនណា?

ជាធម្មតាតូបបបរនេះបើកលក់ពីម៉ោង១១ព្រឹកដល់ម៉ោង៨យប់ ហើយសម្រាប់តម្លៃវិញគឺចានធម្មតា ៦០០០៛ ចំណែកចានធំ៨០០០៛ និយាយទៅសាច់ពេញៗចានតែម្តង។ អ៊ីចឹងបើអ្នកទាំងអស់គ្នា ចង់រកបបរគ្រឿងឆ្ងាញ់នៅម្តុំផ្សារទួលទំពូង អាចទៅសាកនៅកន្លែងម៉ូយខ្ញុំនេះបាន៕

អត្ថបទគួរតែអានបន្ទាប់