ចូលដល់ក្រុងបាត់ដំបង កុំរំលងប្រហិតសាច់គោថ្មីៗធ្វើរាល់ថ្ងៃពី ​Mr. Ball ឲ្យសោះ

~បាត់ដំបងៗមានអ្វីឆ្ងាញ់ទេ? ~  ឲ្យតែធ្វើដំនើរទៅលេង ឬ ធ្វើការនៅបាត់ដំបងលើកណាក៏នឹកឃើញចម្រៀងមួយបទដ៏ពិរោះ និងក្រអួនក្រអៅនេះដែរ ហើយក៏តែងរិះរកនឹកមើលតើឥឡូវនៅបាត់ដំបងមានអ្វីឆ្ងាញ់ប្លែកហើយថ្មី?

Mr. Ball

សម្រាប់ដំណើរកំសាន្តទៅកាន់ខេត្តបាត់ដំបងលើកទីមួយរបស់ FoodBuzz នេះពួកយើងបានទៅភ្លក្សប្រហិតរសជាតិថ្មីនៅ Mr. Ball ដែលលឺល្បីល្ហៀងៗថាទើបបើកថ្មី និងមានរសជាតិឆ្ងាញ់ ហើយប្រហិតធ្វើដោយខ្លួនឯងថ្មីៗជារៀងរាល់ថ្ងៃទៀតផង។

Mr. Ball

Mr. Ball

Mr. Ball បានសម្រិតសម្រាំងជម្រើសប្រហិតទាំងអស់ចំនួន 6 ដែលរួមមានដូចជា ប្រហិតសាច់គោ ដែលជាប្រហិតប្រចាំហាង ផលិតផ្ទាល់ដោយ Mr. Ball ថ្មីៗស្រស់ៗជារៀងរាល់ថ្ងៃ ប្រើប្រាស់គ្រឿងផ្សំនិងសាច់គុណភាពល្អ និងប្រហិតផ្សេងៗទៀតចំនួន 5 មុខដូចជា ប្រហិតសាច់ក្ដាម ប្រហិតសាច់ជ្រូក ប្រហិតសាច់មឹក ប្រហិតត្រីស្រួយ និងប្រហិតសាច់ត្រីវែងដែលសុទ្ធតែជាប្រហិតគុណភាពខ្ពស់នាំចូលពីប្រទេសថៃ ហើយមានលក់នៅតែនៅទីនេះប៉ុណ្ណោះ។ ទោះបីជាជម្រើសប្រហិតមិនសម្បូរបែបដូចហាងដទៃពិតមែន ប៉ុន្ដែ Mr. Ball គឺធានាទាំងរសជាតិនិងគុណភាព សុវត្ថិភាពប្រហិតនីមួយៗ ប្រិយមិត្តភ្លក្សមួយម៉ាត់ហើយ គឺដឹងតែជាប់ចិត្តតែម្ដង!

ប្រហិត

ប្រហិត

រសជាតិប្រហិតឆ្ងាញ់ក៏សំខាន់ទៅលើទឹកជ្រលក់ដែរត្រូវអត់? សំរាប់ផ្នែកទឹកជ្រលក់វិញនោះគឺ Mr. Ball មានដល់ទៅ 3 ជម្រើសប្លែកៗគ្នា ឆ្ងាញ់ម្យ៉ាងម្នាក់ទៅតាមចំនង់ចំនូលចិត្តអ្នកញ៉ាំ ដែលមានដូចជាទឹកជ្រលក់សៀងដ៏ឈ្ងុយពេញច្រមុះសម្រាប់អ្នកមិនចេះញ៉ាំហឹរ ទឹកជ្រលក់ហឹរល្មមរសជាតិម្ទេសក្រៀម គ្រាន់តែឃើញក៏ទំនងឆ្ងាញ់ និងទឹកជ្រលក់ហឹរខ្លាំងពណ៌ក្រហមឆ្អិនឆ្អៅសម្រាប់ប្រិយមិត្ដដែលចូលចិត្តរសជាតិចាក់ដល់បេះដូង។ និយាយមិនបាច់ភ័យរឿងទឹកជ្រលក់អត់ឆ្ងាញ់ អត់ត្រូវមាត់អីហ្មង ព្រោះថាមានគ្រប់សព្វ!

ទឹកជ្រលក់

ទឹកជ្រលក់

Mr. Ball

ក្រៅពីប៉ែកប្រហិតនេះ ក៏មានជាមុខម្ហូបផ្សេងៗដែរដូចជាស៊េរី បុកល្ហុង បុកពោត ជាមួយក្ដាមសេះ បង្គា ឬងាវស្រស់ៗ ដែលប្រិយមិត្តអាចជ្រើសរើសបានតាមចិត្ត ចង់យកសាច់អ្វីក៏បាន ហើយកំរិតម្ទេសហឹរក៏អាចកុម្ម៉ង់បានដែរ។ ហើយបើពិបាករើសយកមួយណា ក៏អាចជ្រើ់សយក 2-3 មុខបុកសរុបចូលគ្នាតែម្ដងក៏បាន គ្រាន់តែឃើញរូបភាពក៏ដឹងរសជាតិឆ្ងាញ់ចាប់មាត់ជីបៗដែរ មែនទេ?

បុកម៉ឺនុយ

បុកបង្គា

បុកក្ដាម

បុកក្ដាមស្រែ

ចំណែកឯមួយមុខចុងក្រោយគេនេះ គឺ យ៉ាំប៉ាតេ ដ៏ហឹរជាប់ចិត្ត ម្ហូបបែបថៃ អ៊ីចឹងសម្រាប់អ្នកចូលចិត្តហឹរគឺពេញចិត្តស្ដូកតែម្ដង ហើយក៏អាចជ្រើសយកប្រភេទសាច់ផ្សេងៗដូចត្រីសាល់ម៉ុន ឬហតដកក៏បានដែរ ហើយចង់លាយចូលគ្នា 2-3 មុខដូចបុកល្ហុងខាងលើក៏បានដែរ។

យ៉ាំប៉ាតេ

សំរាប់ម៉ឺនុយមុខម្ហូប និងតម្លៃ ប្រិយមិត្តអាចមើលនៅរូបខាងក្រោមនេះបាន!

ម៉ឺនុយ

ទីតាំង៖ សួនយុវ័ន កែងសណ្ឋាគារផាក ផ្លូវ 213 ក្រុងបាត់ដំបង | Googlemap 

បើកពីម៉ោង៖ 2PM - 9PM

តម្លៃ៖ ចាប់ពី 2,000 រៀលឡើងទៅ

លេខទំនាក់ទំនង៖ 093 838392 

សម្រាប់ព័ត៌មានលើសិទ្ធិអាជីវកម្ម សូមទាក់ទង៖ 012 595 212/070 595 212

អត្ថបទគួរតែអានបន្ទាប់