ថ្ងៃទិវាអ្នកម្ដាយឆ្នាំនេះ គួរតែត្រៀមអាហារបែបណាជូនអ្នកម្ដាយ?

ដល់ថ្ងៃត្រូវប្រារព្ធទិវាអ្នកម្ដាយ ដើម្បីបង្ហាញពីអារម្មណ៌ដឹងគុណជូនអ្នកមានគុណហើយ! ប្រិយមិត្តខ្លះកំពុងរកនឹកថាត្រូវធ្វើអ្វីដើម្បីឲ្យអ្នកមានគុណមានស្នាមញញឹម និងរភើបក្នុងចិត្តហើយមែនអត់? ថ្វីត្បិតតែមានការរាតត្បាត ត្រូវសង្ងំនៅផ្ទះ មិនអាចចេញក្រៅ ក៏ប្រិយមិត្តអាចចម្អិន ឬ ធ្វើការកុម្ម៉ង់អាហារឆ្ងាញ់ទាំងនេះ ដើម្បីធ្វើឲ្យអ្នកម្ដាយសប្បាយចិត្តបានដែរ។ សំខាន់បានញ៉ាំជុំគ្នានៅផ្ទះកក់ក្ដៅទៀត។

#1 ឈុតអាហារខ្មែរ

តើអ្នកម៉ាក់ចូលចិត្តញ៉ាំគ្រឿងសមុទ្រអត់?​ បើចូលចិត្ត ម៉ោះមករៀបចំជប់លៀងអាហារគ្រឿងសមុទ្រទាំងអស់គ្នា។ ប្រិយមិត្តអាចសាកធ្វើអាហារទាំងនេះបាននៅផ្ទះដូចជា ក្ដាមបង្គាស្រុះ ឆាគ្រឿងក្ដាម ឆាមឹកជាមួយម្រេចខ្ចី ឬ ក៏អាចធ្វើជាគ្រឿងសមុទ្រអាំង BBQ បានផងដែរ។

Image: Cooking Recipes By Monita

Image: Asian at Home

ញ៉ាំឆ្អែតយ៉ាងណាក៏ត្រូវទុកពោះញ៉ាំបង្អែមដែរ។ ចំរដូវផ្លែទុរេនអ៊ីចេះ ធ្វើ ឬ ទិញបាយដំណើរទុរេនសង់ខ្យាម៉េចដែរ? ឬ ក៏ញ៉ាំស្រស់តែម្ដង? សម្រេចចិត្តទៅណា!

Image: Eang Sophalleth

#2 ឈុតអាហារកូរ៉េ

ពេលយើងនិយាយដល់អាហារកូរ៉េ ច្បាស់ជាចង់ញ៉ាំសាច់អាំងកូរ៉េហើយ។ វាងាយស្រួលធ្វើនៅផ្ទះ ដោយគ្រាន់តែមានចង្រ្កានធ្យូងអាំងសាច់ សាច់ជ្រូកបីជាន់ សាឡាដ គីមឈី ម្ទេសជ្រក់កូរ៉េ ហើយទាំងនេះអ្នកអាចរកបាននៅតាមបណ្ដាផ្សារទំនើប។ ងាយៗហើយបានញ៉ាំជុំគ្នានៅផ្ទះ។

Caption

បើចង់បន្ថែមអាហារមួយចំនួនទៀត អាចសាកបានជាមួយស៊ុបគីមឈី និងមាន់បំពងកូរ៉េ ដែលអ្នកអាចរកបាននៅ Bonchon ឬ ភោជនីយដ្ឋានកូរ៉េនានា។

Image: Korean Bapsang

Image: My Recipes

ហើយចុងបញ្ចប់នោះ គឺបង្អែម។ ញ៉ាំទឹកកកព្រឹលកូរ៉េម៉េចដែរ? អាកាសធាតុក្ដៅបែបនេះ ដឹងតែញ៉ាំហើយស្រស់ស្រាយសប្បាយចិត្តតែម្ដង។

#3 ឈុតអាហារចិន

បើញ៉ាំអាហារចិន ដំបូងគេមិនអាចបំភ្លេចគឺ ឌីមស៊ាំ។ ទន់ងាយស្រួលទំពា ឆ្ងាញ់ ហើយមានច្រើនជម្រើស ជាជម្រើសល្អបំផុតសម្រាប់ញ៉ាំមុនអាហារគ្រោង។ ទិវាបុណ្យម្ដាយជាការជួបជុំគ្រួសារមួយដែរ អ៊ីចឹងត្រូវតែមានស៊ុប hot pot ហើយ ព្រោះការញ៉ាំស៊ុបត្រូវបានគេជឿថា ជាការរួបរួមរវាងសមាជិកក្នុងគ្រួសារ ឬ មិត្តភក្ដិ ឬ មិត្តរួមការងារ ដោយសារការអង្គុយតុរួមគ្នា ជជែកគ្នាលែងបាននៅតុមូល ឬ ជ្រុង។

Image: TripAdvisor

ឈានចូលដល់បង្អែម ចាប់លៀងជាជម្រើសមួយដ៏ល្អ ព្រោះវាមានផ្លែឈើ គ្រឿងផ្សំល្អជាច្រើនល្អចំពោះសុខភាព។

Image: Gagama Chinese Food

#4 ឈុតអាហារជប៉ុន

ពេលមុនញ៉ាំអីក៏ដោយ Miso soup គឺត្រូវតែមានជាចាំបាច់ ព្រោះទៅសម្រួលបំពង់ក និងក្រពះ ដើម្បីឲ្យអ្នកទទួលទានអាហារបន្ទាប់ងាយស្រួលជាងមុន។ ចំណែកឯអាហារគ្រោង មកសាកស៊ុប Subu Sabu ឬ ជាស៊ូស៊ីក៏បាន ប្រសិនបើអ្នកម្ដាយចូលចិត្តសាច់ត្រីឆៅ។

Image: The Spruce Eats

បើនិយាយពីបង្អែមជប៉ុន ប្រហែលជាអ្នកនឹកឃើញដល់នំ Mochi មុនគេ តែដោយសារតែនំនេះស្អិត អាចនឹងពិបាកទទួលទានសម្រាប់មនុស្សចាស់ ពួកយើងណែនាំជា Pudding សម្រាប់ការជួបជុំទិវាបុណ្យអ្នកម្ដាយនេះវិញ​ ព្រោះវាទន់ ងាយស្រួលញ៉ាំ និងឆ្ងាញ់ទៀតផង។

Image: Chopstick Chronicles

#5 ឈុតអាហារអ៊ីតាលី

អាហារអ៊ីតាលីដែលគ្រប់គ្នាស្គាល់នោះគឺ ភីហ្សា។ ប្រិយមិត្តអាចកុម្ម៉ង់ទិញបាននៅតាមបណ្ដាភោនីយដ្ឋានអ៊ីតាលី ព្រោះពួកយើងដឹងថាពិបាកធ្វើដោយផ្ទាល់ដៃ។ តែមុននឹងចាប់ផ្ដើមភីហ្សា កុំភ្លេចសាឡាដ ដែលដើរតួនាទីយ៉ាងល្អទៅសម្រួលក្រពះ និងល្អសម្រាប់សុខភាព។

ចំណែកឯបង្អែម ពួកយើងសូមណែនាំបង្អែមដ៏ល្បីប្រចាំប្រទេសអ៊ីតាលី នោះគឺ Tiramisu ដែលជំនួសនំខេកដែលតែងតែមានគ្រីមច្រើន។ អ្នកអាចរកនំនេះបាននៅ​ Terrazza។ តែចុងបញ្ចប់ កុំភ្លេចលើកកែវជល់ជាមួយអ្នកម្ដាយ! 

អត្ថបទគួរតែអានបន្ទាប់