មកស្គាល់ភោជនីយដ្ឋានចំនួន 10 កន្លែងនៅភ្នំពេញដែលមានតម្លៃថ្លៃបំផុត

រាល់ដង FoodBuzz តែងណែនាំអ្នកទៅកាន់កន្លែងដែលប្លែកៗ ទាំងថ្មី ទាំងចាស់ និងតម្លៃសមរម្យ តែថ្ងៃនេះសុំលេងមួយខ្លាំងដៃតែម្តង ប្រសិនបើអ្នកចង់ប្តូរបរិយាកាសមកស្គាល់រសជាតិញ៉ាំអាហារបែប Fine-dining ថាតើខុសប្លែកយ៉ាងណាពីអាហារដែលញ៉ាំរាល់ដង ដូច្នេះអាចមកសាកនៅ 10 កន្លែងខាងក្រោមនេះបាន៖

(លេខរៀងពីតម្លៃទាប ទៅ ខ្ពស់បំផុត)

#10 Brasserie Louis

មានទីតាំងស្ថិតនៅខាងក្នុងសណ្ឋាគារ Rosewood Brasserie Louis គឺជាភោជនីយដ្ឋានបែប Fine-dining ដែលបម្រើម្ហូបខ្មែរនិងបារាំង​ ដោយមានទាំងអាហារពេលព្រឹកក្នុងស្រុកដូចជាគុយទាវ អាហារថ្ងៃត្រង់ រហូតដល់អាហារពេលល្ងាចបែបប្រពៃណីបារាំងដែលមានរសជាតិឆ្ងាញ់និងសុទ្ធតែចំអិនឡើងពីគ្រឿងផ្សំល្អៗ ពិសេស​ទៀតនោះគឺសាលបរិភោគអាហារដ៏ស្រស់ស្អាតជាមួយនឹងទិដ្ឋភាពដ៏រស់រវើកពីជាន់ទី 35 និងសាលពិព័រណ៍សិល្ប:គំនូរដែលមានការផ្លាស់ប្តូរប្រធានបទខុសៗគ្នាជារៀងរាល់២-៣ខែម្តង។

Brasserie Louis

Brasserie Louis

Brasserie Louis

តម្លៃ: 60 $ ++ សំរាប់ 4 courses / ម្នាក់

ម៉ោងបើក:

  • អាហារពេលព្រឹក: ចាប់ពីម៉ោង 6:30 ដល់ 10:30 នាទី
  • អាហារថ្ងៃត្រង់: ពីថ្ងៃត្រង់ដល់ម៉ោង 2:30 នាទី
  • អាហារពេលល្ងាច: ចាប់ពីម៉ោង 6:30 ដល់ 9:30 នាទី

លេខទំនាក់ទំនង: 023 936 866

ទីតាំង: ជាន់ទី 35, អគារវឌ្ឍនៈ, មហាវិថីមុន្នីវង្ស​ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ | Googlemap 

#9 Restaurant Le Royal

ដោយគ្រាន់តែឮឈ្មោះក៏អាចដឹងភ្លាមៗនូវភាពប្រណីតនៃភោជនីយដ្ឋាននេះ។ ស្ថិតនៅខាងក្នុងសណ្ឋាគារ Raffles Le Royal ភោជនីយដ្ឋាន Le Royal បម្រើអាហារខ្មែរបុរាណដែលត្រូវបានអនុម័តដោយព្រះរាជក្រឹត្យនៃព្រះបរមរាជវាំងជាមួយគ្រឿងផ្សំល្អៗមានគុណភាពខ្ពស់នៅក្នុងសាលដ៏ប្រណីត នឹងបង្កើតបទពិសោធន៍ទទួលទានអាហារដ៏ប្លែកពិសេសបំផុត។

Raffles Hotel Le Royal 

Raffles Hotel Le Royal

Raffles Hotel Le Royal

តំលៃ: 72 $ ++ សំរាប់ 5 courses / ម្នាក់

ម៉ោងបើក:

  • អាហារពេលថ្ងៃ៖ 12:00 ថ្ងៃត្រង់ - 3:00 រសៀល
  • អាហារពេលល្ងាច៖ 6:30 រសៀល - 10:30 យប់

ទំនាក់ទំនង: 023 981 888

ទីតាំង: #92 រុក្ខវិថីដូនពេញ សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ |Googlemap 

#8 Topaz

Topaz បានបើកបម្រើភ្ញៀវអស់រយៈពេលជាង 20 ឆ្នាំមកហើយ ក៏ត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈបទពិសោធន៍ទទួលទានដ៏ល្អជាមួយនឹងរសជាតិដ៏ពិសេសនៃម្ហូបបែបប្រពៃណីបុរាណរបស់ប្រទេសបារាំង។ ម្ហូប A la Carte ពួកគេមានរាប់បញ្ចូលទាំងពីអយស្ទ័រស្រស់ៗ ស្តេកសាច់គោ Black Angus ទៅពងត្រី caviar ដែលមានគុណភាពខ្ពស់។ វាគឺជាកន្លែងដ៏ល្អបំផុតមួយសម្រាប់ការជួបជុំគ្រួសារទទួលទានអាហារពេលល្ងាច ការពិសារអាហារជាលក្ខណៈផ្លូវការ ឬ ពិភាក្សាមុខជំនួញ ក៏ដូចជាការជប់លៀងជាក្រុមផងដែរ។

Topaz

Topaz

Topaz

តម្លៃ: 85 $ ++ សំរាប់ 4 courses / ម្នាក់

ម៉ោងបើក:

  • អាហារថ្ងៃត្រង់: 11:30 ព្រឹក - 2:00 ល្ងាច
  • អាហារពេលល្ងាច: 6:00 ល្ងាច - 10:30 យប់

ទំនាក់ទំនង: 015 821 888

ទីតាំង: 162 មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#7 Palais La Poste

មានទីតាំងស្ថិតនៅជាប់នឹងប្រៃសណីយ៍ដែលមានបម្រើជូននូវអាហារថ្ងៃត្រង់និងអាហារពេលល្ងាចជាមួយជម្រើសម្ហូបជាច្រើនដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ក៏ដូចជាការតុបតែងចាននិងការចម្អិនដោយគ្រឿងផ្សំមានគុណភាពខ្ពស់ រួមជាមួយនឹងជំរើសស្រាល្អៗ ត្រូវបានបម្រើជូននៅក្នុងអាគារដែលមានអាយុកាល 110 ឆ្នាំដែលត្រូវបានសាងសង់នៅក្នុងសម័យអាណានិគមបារាំង (នៅក្នុងគោលបំណងសម្រាប់ធនាគារឥណ្ឌូចិន និងត្រូវបានគេចុះបញ្ជីពានរង្វាន់បេតិកភណ្ឌសម្រាប់អភិរក្សរបស់យូណេស្កូក្នុងឆ្នាំ 2006ទៀតផងដែរ) ដែលពីមុនជាអតីតភោជនីយដ្ឋាន Van’s

Palais La Poste

Palais La Poste

Palais La Poste

តម្លៃ: 85 $ ++ សំរាប់ 6 courses / ម្នាក់

ម៉ោងបើក:

  • អាហារថ្ងៃត្រង់: 11:30 ព្រឹក - 2:00 ល្ងាច
  • អាហារពេលល្ងាច: 6:30 ល្ងាច - 10:00 យប់

ទំនាក់ទំនង: 061 722 282

ទីតាំង: ផ្ទះលេខ 5 ផ្លូវលេខ 102 សង្កាត់ដឺឡាប៉េសរាជធានីភ្នំពេញ | Googlemap 

#6 Iza

ភោជនីយដ្ឋានបែប Fine-dining ដែលមានរសជាតិឆ្ងាញ់មួយទៀតមានទីតាំងស្ថិតនៅជាន់ទី 37 នៃសណ្ឋាគារ Rosewood Hotel នោះគឺ Iza។​ Iza គឺជាភោជនីយដ្ឋានជប៉ុនបែប izakaya-style​ ដែលមានបម្រើម្ហូបបែបសាច់អាំងដោយចង្ក្រានធ្យូង ហើយភ្ញៀវអាចអង្គុយទទួលទាននៅcounter មុខចង្ក្រានតែម្តង​ ដែលមានសាច់អាំងចង្កាក់បែបសាច់ស្រស់ៗ គ្រឿងសមុទ្រ​ និងបន្លែជាច្រើនជំរើស។ លក្ខណៈពិសេសមួយទៀតគឺភ្ញៀវក៏អាចអង្គុយទទួលទាននៅមុខ sushi និង sashimi counter ជាមួយនឹង មី ramenនិង udon counter​​ ដែលមានទស្សនីយភាពរៀបចំ​ និង​ ចំអិនអាហារភ្លាមៗនៅនឹងមុខ ជាមួយអនាម័យខ្ពស់ និង ដោយចុងភៅជំនាញ។

Iza

Iza

Iza

តម្លៃ: 88 $ ++ សម្រាប់ 6 courses / ម្នាក់

ម៉ោងបើក:

  • អាហារថ្ងៃត្រង់: 12:00 ដល់ 2:30 - ពី​ថ្ងៃច័ន្ទ​ដល់​ថ្ងៃសុក្រ
  • អាហារពេលល្ងាច: ចាប់ពីម៉ោង 6 ដល់ម៉ោង 10: 30 នាទីយប់

លេខទំនាក់ទំនង: 023 936 866

ទីតាំង: ជាន់ទី 35, អគារវឌ្ឍនៈ, មហាវិថីមុន្នីវង្ស​ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ | Googlemap 

#5 Do Forni

Do Forni មានបម្រើអាហារអ៊ីតាលីដែលមានរសជាតិដើមជាមួយនឹងផ្ទះបាយបើក និង កម្រាលឈើ ដែលផ្តល់នូវទិដ្ធភាពដូចហាងនៅអ៊ីតាលីពិតៗ​។ ម្ហូបទាំងអស់ត្រូវបានកែច្នៃយ៉ាងពិសេសជាមួយនឹងគំនិតបែបទាន់សម័យ និង ប្រកបដោយភាពច្នៃប្រឌិតជាមួយនឹង ស្រាល្អៗជាច្រើនជំរើស។​ Do Forni​ គឺជាជំរើសដ៏ល្អសម្រាប់អាហារពេលល្ងាចបែបរ៉ូមែនទិកដើម្បីអបអរថ្ងៃពិសេសរបស់អ្នក តែកុំភ្លេចកក់កន្លែងទុកមុនផងណា!

Do Forni

Do Forni

តំលៃ: 98 $ ++ សំរាប់ 5 courses / ម្នាក់

ម៉ោងបើក: 6:00 ល្ងាច - 10:00 យប់

ទំនាក់ទំនង: 023 999 200

ទីតាំង: 26 មហាវិថីសុធារស Sofitel Phnom Penh Phokeethra, ភ្នំពេញ | Googlemap

#4 Hachi

មានទីតាំងស្ថិតនៅខាងក្នុងសណ្ឋាគារ Sofitel ដែរនោះ Hachi គឺជាភោជនីយដ្ឋានបែបជប៉ុនដែលមានបន្ទប់ឯកជន បែប tatami និង sushi bar។ អ្នកអាចទទួលបានបទពិសោធន៍ពីប្រពៃណីនៃការញ៉ាំអាហារជប៉ុនជំនាន់ដើមជាមួយនឹងម្ហូបជប៉ុនរសជាតិដើមដ៏ឆ្ងាញ់ពិសេស។អាហារពេលល្ងាចមានលក្ខណៈកាន់តែពិសេសនោះគឺជម្រើសនៃសាច់គោ Kobe គុណភាពខ្ពស់ Sushi និង Sashimi បែប a-la-carte និង​ជម្រើសយ៉ាងច្រើននៃ សាច់អាំងចង្កាក់ គ្រឿងបំពងម្សៅ និងស្រា sake

Hachi

Hachi

Hachi

តម្លៃ: 100 $ ++ សំរាប់ 7 courses / ម្នាក់

ម៉ោងបើក: 11:30 ព្រឹក ដល់ម៉ោង 10:00 យប់

ទំនាក់ទំនង: 023 999 200

ទីតាំង: 26 មហាវិថីសុធារស Sofitel Phnom Penh Phokeethra, ភ្នំពេញ| Googlemap

#3 La Résidence Restaurant

La Résidence Restaurant មានទីតាំងនៅក្បែរវិមានឯករាជ្យដែលស្ថិតនៅចំកណ្តាលនៃរាជធានីភ្នំពេញ ជាភោជនីយដ្ឋានបារាំងដ៏ប្រណិតមួយដែលបំរើអាហារបារាំងរសជាតិដើមជាមួយគ្រឿងផ្សំដែលមានគុណភាពខ្ពស់នាំចូលភ្ទាល់ពីប្រទេសផ្សេងៗជាច្រើនដែលបម្រើជុននៅក្នុងវិមានដ៏ទំនើបដែលព័ទ្ធជុំវិញដោយសួនច្បារត្រូពិចយ៉ាងស្រស់ស្អាត។

La Résidence Restaurant

La Résidence Restaurant

La Résidence Restaurant

តម្លៃ: 100 $ ++ សម្រាប់ 5 courses / ម្នាក់

ម៉ោងបើក:

  • អាហារថ្ងៃត្រង់: 11: 30 ព្រឹក - 2:00 ល្ងាច (បិទរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ)
  • អាហារពេលល្ងាច: 6:15 ល្ងាច - 10:00យប់

ទំនាក់ទំនង: 012 665 002

ទីតាំង: # 22-24, ផ្លូវ 214, រាជធានីភ្នំពេញ | Googlemap 

#2 Sushi Lab

Sushi Lab គឺជាភោជនីយដ្ឋានស៊ូស៊ីបែប omakase ដែលមានន័យថាមេចុងភៅនឹងផ្តល់បទពិសោធន៍ទទួលទានអាហារតាមយៈការបង្ហាញ និង រៀបចំវគ្គស៊ូស៊ីនៅចំពោះមុខភ្ញៀវផ្ទាល់ភ្លាមៗ ដោយផ្តល់ជូននូវទិដ្ឋភាពមួយប្លែកដែលមិនធ្លាប់មាននៅហាងផ្សេងៗ ភ្ញៀវអាចទទួលទានអាហារពេលល្ងាចជាមួយត្រីស្រស់ៗគុណភាពល្អ​ វះភ្លាមៗ និងជជែកគ្នាលេង ហើយថែមទាំងទទួលបាននូវបទពិសោធន៍មួយយ៉ាងពិសេសទៀតផង។

Sushi Lab

Sushi Lab

Sushi Lab

តម្លៃ: 129 $ ++ សំរាប់ 9 courses / ម្នាក់

ម៉ោងបើក: ម៉ោង 6:00 ល្ងាច - 11:00 យប់ (បិទរៀងរាល់ថ្ងៃច័ន្ទ)

ទំនាក់ទំនង: 092 215 439

ទីតាំង: ផ្ទះលេខ 144E0 ផ្លូវលេខ 51 សង្កាត់បឹងកេងកង 1 ខណ្ឌចំការមន នៅពីក្រោយសណ្ឋាគារ Patio និងសណ្ឋាគារ Mekong Dragon Boutique | Googlemap

#1 Mahope - Luxury Home Dining

អ្នកប្រាកដជាគិតថា អាន 9 ហាងហើយសុទ្ធតែម្ហូបបរទេស ដូច្នេះហាងដែលថ្លៃជាងគេក៏ប្រាកដជាភោជនីយដ្ឋានបារាំងទៀតហើយ។ ខុសប្លែកពីភោជនីយដ្ឋានដទៃទៀត Mahope អញ្ជើញភ្ញៀវទៅកាន់ផ្ទះប្រពៃណីខ្មែរបុរាណរបស់ពួកគេដែលមានទីតាំងស្ថិតនៅមាត់ទន្លេមេគង្គនិងផ្តល់ជូននូវបទពិសោធន៍បរិភោគអាហារដ៏ប្លែកអារម្មណ៍ម្យ៉ាង ជាមួយនឹងអាហារខ្មែរបុរាណ និង សិល្បៈខ្មែរសម្តែងតន្រ្តីកំដរអារម្មណ៍។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតអំពីកន្លែងនេះគឺពួកគេទទួលបំរើភ្ញៀវតែមួយតុប៉ុណ្ណោះ ក្នងមួយថ្ងៃមិនថាមានតែភ្ញៀវ 2 នាក់ឬ 12 នាក់ក៏ដោយ ដូច្នេះវាជាជម្រើសកន្លែងដ៏ល្អបំផុតសម្រាប់អ្នកដែលចង់អបអរខួបកំណើត ឬ អាពាហ៍ពិពាហ៍ ឬពិធីជប់លៀងបែបឯកជនផ្សេងៗ។ ទាយមើលថាមានអ្វីពិសេស? លួចប្រាប់មួយចុះ នោះគឹពួកគេមានអាងហែលទឹកឯកជនទៀតហ្ន៎! តែកុំភ្លេចកក់ទុកមុន 1 សប្តាហ៍ ហើយ ការចំណាយ 50% ត្រូវបង់មុននៅពេលកក់ផងដែរ។

Mahope - Luxury Home Dining

Mahope - Luxury Home Dining

Mahope - Luxury Home Dining

តម្លៃ: 460 $ សម្រាប់ 5 courses និង ភេសជ្ជៈ 5មុខ / 2 នាក់

90 $ សម្រាប់ 5 courses និង ភេសជ្ជៈ 5មុខ / ម្នាក់ (ក្រុមនៃ 6 នាក់ឡើងទៅ)

ម៉ោងបើក: ម៉ោង 12:00 ព្រឹក - 12:00យប់

ទំនាក់ទំនង: 012 906 024

ទីតាំង: ផ្លូវជាតិ6A, នៅក្បែរវត្ត​វារិន្ទ(ហៅវត្តព្រែកលៀប), រាជធានីភ្នំពេញ Googlemap

អត្ថបទគួរតែអានបន្ទាប់