កាន់បិណ្ឌប៉ុន្មានថ្ងៃនេះ ឃើញមុខម្ហូបមួយណាច្រើនជាងគេនៅវត្ត?
បើប្រាប់ថា អត់ឃើញម្ហូបខាងក្រោមដែល FoodBuzz បានរៀបរាប់ FoodBuzz អត់ជឿតែម្ដង។ តាំងពីថ្ងៃ 11 ខែ កញ្ញា ដែលត្រូវជាថ្ងៃបិណ្ឌ 1 មក ប្រជាជនខ្មែរគ្រប់ទិសទី មមារញឹកក្នុងការរៀបចំធ្វើម្ហូបអាហារ ដើម្បីយកធ្វើជាចង្ហាន់ទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាតាមវត្តអារាម។ ចឹងតស់! ទៅបានប៉ុន្មានវត្តអ្ហៃ? ហើយមានចាប់អារម្មណ៍ចង្ហាន់ជាម្ហូបអ្វីច្រើនជាងគេអត់?
1. ខសាច់ជ្រូកពងទា
2. សម្លរការីសាច់មាន់
3. ឆាមីសួរ ឬ ឆាមី
4. ឆាបន្លែចម្រុះ
5. សម្លចាប់ឆាយ
5 មុខនេះ FoodBuzz ច្បាស់តែម្ដងថា ច្បាស់ជាឃើញ។ តែឃើញមួយណាច្រើនជាងគេ? នេះគ្រាន់តែជារាប់ម្ហូបឃើញជាច្រើនជាងគេទេណា តែនៅមានម្ហូបជាច្រើនទៀតដូចជា ស្ងោរម្រះ ពងទាចំហុយត្រីប្រម៉ា ត្រីងៀត ពងទាប្រៃ សាច់ក្រក និងច្រើនទៀត។ ប៉ុណ្ណឹងមិនទាន់អស់ទេ នៅមានបង្អែម និងចំណីចំណុកអមជាមួយផងដែរ ដូចជានំគម នំអន្សម នំពងទា នំឡើង និងនំខ្មែរជាច្រើនទៀត។
ចុះចង់រកនឹកម្ហូបប្លែកសម្រាប់ភ្ជុំធំនេះអត់ចុះ? ចឹងមកមើលតារាងណែនាំខាងក្រោមរបស់ FoodBuzz សិនមក ក្រែងលោត្រូវចិត្តមួយមុខពីរ។
1. ស៊ុបលៀសសមុទ្រខ្ទិះដូង
2. សម្លម្ជូរខ្ទិះម្នាស់និងឆ្អឹងជំនីជ្រូក
3. ញុំមីសួរគ្រឿងសមុទ្រ
4. មាន់ដុតទឹកដូង
5. ខទំពាំងសាច់ទា
6. ឆាម្រះព្រៅគ្រឿងក្នុងមាន់