ម៉ូកៈថៈបែបថៃ នៅម្ដុំទួលទំពូង មនុស្សចោមរោមញ៉ាំ ល្បីតម្លៃក៏សមរម្យ

ម៉ូកៈថៈ ជាសាច់អាំងបែបថៃមួយប្រភេទដែលមានទាំងស៊ុប ទាំងសាច់អាំងនៅលើខ្ទះតែមួយ។ មួយរយៈក្រោយនេះគឺ ម៉ូកៈថៈមានភាពល្បីល្បាញខ្លាំងមែនទែននៅភ្នំពេញយើង ហើយជាអាហារជួបជុំគ្រួសារ ឬមិត្តភក្តិដ៏ពេញនិយម។ ឥឡូវនេះចាំក្រុមការងារ StreetBuzz យើងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កន្លែងមួយដែលមានលក់ម៉ូកៈថៈបែបថៃ មានទីតាំងនៅម្ដុំទួលទំពូងយើងនេះឯង។ កន្លែងនេះគឺមានអ្នកចូលចិត្តច្រើន ល្បីថាឆ្ងាញ់ មានឈ្មោះថា ហាងម៉ូកៈថៈបែបថៃ - Mookata THAI

ហាងម៉ូកៈថៈបែបថៃ - Mookata THAI មានបម្រើជូនអាហារជាច្រើនសម្រាប់ញ៉ាំជាមួយម៉ូកៈថៈ មានទាំងសាច់គោ សាច់ជ្រូក និងគ្រឿងសមុទ្រ អមជាមួយនឹងបន្លែជាច្រើនប្រភេទ។ នៅទីនេះមានទឹកជ្រលក់រហូតទៅដល់ 4 ប្រភេទ មានហឹល និងអត់ហឹលតម្រូវតាមចំណង់ចំណូលចិត្ត។

ទឹកជ្រលក់ 4 រសជាតិ

ម៉ូកៈថៈនៅទីនេះមានតម្លៃសមរម្យ ដែលមួយឈុតត្រឹមតែ 32,000៛ ដែលអាចញ៉ាំបានចន្លោះពី 2-3 នាក់ឯណោះ។ ហាងម៉ូកៈថៈបែបថៃ - Mookata THAI គឺភាគច្រើនមានភាពមមាញឹកជាងគេនៅពេលល្ងាចៗឡើងផ្ទាល់តែម្ដង។

សម្រាប់ទីតាំង៖ Googlemap

ម៉ូកៈថៈបែបថៃ - Mookata THAI

  • St163 Corner St454, Toul Tumpoung, Phnom Penh
  • 096 999 2828

អត្ថបទគួរតែអានបន្ទាប់