Moe.Cambodia នំ croissant មានស្នូលឆ្ងាញ់ប្លែកញាក់
អង្គុយសុខៗស្រាប់តែឃ្លាននំខេក នំ croissant FoodBuzz ស្គាល់ហាងមួយកន្លែងដែលទើបតែបើកថ្មីៗ ក្ដៅៗ ហុយៗនេះទេដែលមានឈ្មោះថា Moe. Cambodia។ ហាងនំមួយនេះមានទីតាំងនៅម្ដុំទួលស្លែង ផ្ទះលេខ HW28+49R ផ្លូវ 143 ភ្នំពេញ 12304។
Moe Cambodia ជាហាងកាហ្វេ និងហាងនំប៉័ងថ្មីមួយដែលមានចុងភៅវ័យក្មេងដែលបានបណ្តុះបណ្តាលនៅសាលា Le Cordon Bleu ជាអ្នកធ្វើនំដោយផ្ទាល់ដៃតែម្ដង។ ពីមុនៗបើចង់ញុំាទាល់តែ pre-order ឥឡូវរឹតតែស្រួលចង់ញុំាទៅទិញដល់ហាងម៉ង ងាយៗ ឆាប់បានញុំាទៀត។ នំប្រចាំហាងគេនឹងជានំ croissant ដែលមានទាំងនំមានស្នូល និងអត់ស្នូល ហើយរសជាតិ ចំនួន 7 រួមមានរសជាតិដើម Pain au Chocolat, Brownie Melie, Matcha S Berry, Biscoff Croissant, Tiramisu និង Rocher ។ ក្នុងចំណោមរសជាតិទាំង ៧ នឹង FoodBuzz ចូលចិត្ត Rocher croissant ជាងគេ វារៀងផ្អែមបន្តិចសម្រាប់អ្នកអត់ចូលចិត្តផ្អែមតែរសជាតិប្លែកឆ្ងាញ់តែម្ដង។
ក្រៅពីនំ croissant នឹងនៅទីនោះគេក៏មានជម្រើសនំទន់ៗដែលធ្វើថ្មីៗជារៀងរាល់ថ្ងៃ។ និយាយពីនំគេវិញគឺថា ឡើងខ្យូតៗសាហាវឃើញតែរូបរាងនំគេនឹងក៏ចង់ញុំាដែរ មានជាមួយនឹងរសជាតិដូចជា One Apple a Day, Cambo Coco, Tropical Coco, Arabica និង Sunny Side Up។ ចំពោះនំទាំងអស់នឹងមិនសូវផ្អែមខ្លាំងពេកទេ ជាពិសេសសម្រាប់អ្នកដែលមិនចូលចិត្តអាហារផ្អែមក៏អាចទទួលទានបានដែរ។
មួយវិញទៀតកុំភ្លេច បើបានទៅដល់ហាងហើយកុំភ្លេចកម្ម៉ង់ភេសជ្ជៈផងគឺថា បានញុំាជាមួយនំរបស់គេនឹងចូលជាតិគ្នាមែនទែន មានទាំង កាហ្វេ និងទឹកហ្វ្រេសៗទៀតផង។ ព្រឹកឡើងអត់ទាន់បានអាហារពេលព្រឹកចូលពោះទេ កម្ម៉ង់ croissant ជាមួយ Planet Latte និង NF Tea ហូវធានាថាជាតិខ្លាំង។ សម្រាប់ភេសជ្ជៈស្រស់ៗ ហ្វ្រេសៗ អាចសាកល្បង Sunny Espresso និង Milky Way របស់បាន។ នៅក្នុងហាងនេះមើលទៅរៀងតូចតិចមែន ប៉ុន្តែការតុបតែងមានលក្ខណៈស្អាត សមរម្យធម្មតាមើលទៅស្រលៈភ្នែក ហើយក៏មានផ្តល់កន្លែងអង្គុយមានផាសុកភាពសម្រាប់ធ្វើការផងដែរ។
ព័ត៌មាន៖ moe.cambodia
ទីតាំង៖ moe.cambodia