MIXUE Cambodia
- MIXUE(蜜雪冰城Olympic Store), Saint 310, Phnom Penh, Cambodia
- 078 878 779
មានអ្នកណាខុសគេចូលចិត្តញ៉ាំការ៉េមទាំងខ្យល់រងាត្រជាក់ៗទេ? បើមាន ចឹងគឺត្រូវកន្លែងហើយព្រោះ នៅហាង MIXUE Cambodia ទើបតែបើកមានការ៉េមថោកបំផុតតែ 2000 រៀលទេយាយ! បានទាំងការ៉េមរសជាតិវ៉ានីឡាហើយ បានទាំងនំ cone ទៀត! ចុះរសជាតិវិញម៉េចដែរ? គឺផ្អែមត្រជាក់គាប់ចិត្តអ្នកចូលចិត្តផ្អែមតែម្តង
តែបើអ្នកមិនសូវចូលចិត្តផ្អែមប៉ុន្មានទេប្រហែលជារៀងផ្អែមលើសបន្តិចហើយ។ ក្រៅពីនេះ MIXUE ក៏មានប្រភេទការ៉េមផ្សេងទៀតដែរ ដូចការ៉េមកែវគុជស្ករត្នោត ការ៉េមលាយទឹកសូកូឡា ការ៉េមរសជាតិស្ត្របឺរី និងស្វាយជាដើមដែលមានតម្លៃត្រឹមតែ 5000 រៀលប៉ុណ្ណោះឯង។
ថែមពីលើនេះ បើមិនចង់ញ៉ាំការ៉េមក៏អត់បញ្ហាដែរ! មីនុយគាត់មានភេសជ្ជ:ច្រើនប្រភេទចាប់តាំងពីតែផ្លែឈើត្រជាក់ៗ តែផ្លែប៉ែស ផ្លែស្វាយ ហើយពិសេសមានតែ និងទឹកផ្លែឈើក្រលុកដាក់ការ៉េមទៀត! ដូចជាគួរឲ្យប្លែកមាត់មែនទែន!
សូម្បីតែប្រភេទតែគុជក៏គាត់មានពីរនិងបីរសជាតិដែរ ដែលក្នុងនោះមានរសជាតិដូងទៀតផង។ រីឯជម្រើស Toppings វិញមានប្រភេទគុជខ្មៅ និងគុជដូង អាចដាក់តែមួយឬម្តងទាំងពីរឲ្យហៀរកែវបានតែម្តងណា!
ចឹងអ្នកទាំងអស់គ្នាទាយមើលថាភេសជ្ជ:ទាំងអស់នេះតម្លៃប៉ុន្មានដែរ? គឺចាប់ពី 3500 ដល់ 6500 រៀលតែប៉ុណ្ណោះ! ធូរថ្លៃខ្លាំង ហើយបានប្លែកមាត់ប្លែកចិត្តទៀត។ មានពេលទំនេរក្រោយពីញ៉ាំអីហើយ អ្នកទាំងអស់គ្នាសាកទៅលេងហាងគាត់មើល។ ហាងគេតូចល្មម មានកន្លែងអង្គុយម៉ាស៊ីនត្រជាក់ មានកន្លែងចតម៉ូតូត្រឹមត្រូវ ហើយសំខាន់មានរបស់ញ៉ាំ និងតុក្កតាបន្តិចបន្តួច cuteៗលក់ឲ្យភ្ងៀវទៀតផង។ បុគ្គលិកក៏មានអនាម័យ និងរួសរាយដែរ!
MIXUE Cambodia មានទីតាំងនៅផ្លូវ 310 កែង 173 ខណ្ឌបឹងកេងកង ភ្នំពេញ និងចាប់បើកលក់រាល់ថ្ងៃពីម៉ោង 7 ព្រឹកដល់ 12យប់ ក្រៅពីថ្ងៃច័ន្ទពីម៉ោង 8:30 ព្រឹកដល់ 9 យប់។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.