ម្ជូរក្រឡុក310 Phnom Penh
- St 143 corner St 310
- 099966662 070750707 011442442
ដូចដែលដឹងហើយថា ម្ជូរជាចំណីចំណុកដ៏ពេញនិយមសម្រាប់មនុស្សគ្រប់វ័យតែម្ដង។ អ្នកចូលចិត្តញ៉ាំក៏ច្រើន អ្នកលក់ក៏ច្រើន តែថ្ងៃនេះក្រុម FoodBuzz យើងនឹងណែនាំកន្លែងលក់ម្ជូរមួយកន្លែងដែលមានឈ្មោះល្បីប្រចាំតំបន់អូឡាំពិកតែម្ដង ហើយនោះគឺ ហាងម្ជូរក្រឡុក ៣១០។
ថ្វីត្បិតតែហាងនេះទើបតែបើកបាន ៣ ឆ្នាំមែន តែគាត់បានទាក់ម៉ូយជាច្រើនដោយសាររសជាតិឆ្ងាញ់ ស្រស់ល្អ ពិសេសគឺ ម្ជូរក្រឡុកកាពិ និងម្ជូរក្រឡុកផ្អែមហឹរ តែម្ដង។ ម្ជូរនៅទីនេះមានឈ្មោះល្បីឆ្ងាញ់ ដល់ថ្នាក់លក់ដាច់អស់ ២២០ ទៅ ២៨០ ចានក្នុងមួយថ្ងៃឯណោះ។
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុកតាមរយៈ៖ ម្ជូរក្រឡុក310 Phnom Penh
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.