ហៅតែមួយឡាំងសឹងតម្លៃក្រោម $15 ក៏អាចញ៉ាំឌីមស៊ាំបានសឹងតែគ្រប់មុខ

ឌីមស៊ាំ អ្នកណាក៏ចូលចិត្តញ៉ាំ! តាមពិតទៅ ឌីមស៊ាំ មានន័យថា ការរំជើបរំជួលចិត្ត ដោយសារតែរសជាតិឆ្ងាញ់ និងមានរូបរាងតូចៗគូរឲ្យស្រឡាញ់ ស្រួលញ៉ាំដាក់មួយម៉ាត់អស់។ ​ទោះបីជាសាសន៍ណាក៏ដោយ ក៏មិនអាចទប់អារម្មណ៍អត់ញ៉ាំវាដែរមែនទេ?

ឆ្ងាញ់ទេ?

Dim Sum Emperors ជាភោជនីយដ្ឋានចិនហុងកុងមួយដែលអ្នកអាចរីករាយពិសារអាហារចិនហុងកុងស្ទើរតែទាំងអស់បានគ្រប់ពេល ទាំងអាហារពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច។ គ្រាន់តែដើរចូលក្នុងហាង អ្នកមានអារម្មណ៍ថាដូចដើរចូលក្នុងហាងនៅហុងបាត់ទៅហើយ។

មួយឡាំងសឹងនេះ ដឹងតែពេញចិត្តស្ដូកហ្មង!

ថ្មីៗនេះ Dim Sum Emperors បាន​ចេញនូវឈុតថ្មីដែលផ្ដល់ភាពងាយស្រួលដល់ប្រិយមិត្តចូលចិត្តញ៉ាំឌីមស៊ាំតែអត់ដឹងជ្រើសរើសមួយណា ព្រោះចង់ញ៉ាំស្ទើរតែទាំងអស់។ អ៊ីចឹង មកស្គាល់ “ឌីមស៊ាំចម្រុះ” ដែលមានឌីមស៊ាំចំនួន 16 ប្រភេទនៅក្នុងឡាំងសឹងឌីមស៊ាំដ៏ធំមួយសម្រាប់គ្នា 2 នាក់។ ហាកាវ សៀវម៉ៃ នំប៉ាវ ជើងមាន់ចំហុយសៀងខ្មៅ និងជាច្រើនមុខទៀត ដែលអ្នកអាចញ៉ាំជាមួយមិត្តភក្ដិ ឬក្រុមគ្រួសាររបស់អ្នក។

មានសឹងគ្រប់មុខហើយហ្នឹង រកណាបានទៀត!

ហៅក្រៅបន្ថែមទៀតក៏បាន

ក្រៅពីឌីមស៊ាំ អ្នកក៏អាចហៅមុខម្ហូបល្បីប្រចាំហាង នោះគឺ សាច់ខ្វៃបីមុខ (Roast Triple Plate) ដែលក្នុងមួយចានអ្នកញ៉ាំសាច់ខ្វៃដល់ទៅ 3 រសជាតិ ដូចជាសាច់ជ្រូកខ្វៃ សាច់ទាខ្វៃ និងសាច់សាសៀវ។

សាច់ទាចម្រុះ

សៀវឡុងប៉ាវ

សៀវម៉ៃ

ញ៉ាំអាហារក្ដៅៗ មេឃក៏ក្ដៅ អ៊ីចឹងគួរតែហៅភេសជ្ជៈ ឬបង្អែមត្រជាក់ៗញ៉ាំជាមួយត្រូវទេ? ស្រស់ស្រាយអារម្មណ៍ជាមួយនឹងបង្អែមផ្កាថ្មីជាមួយគ្រាប់ឈូក គឺណែនាំជាពិសេសតែម្ដង។ ឬអាចសាកល្បងទឹកចាហួយខ្មៅជាមួយផ្លែមៀន ឬ ទឹកមៀននិងពុទ្រាចិន ដែលមានរសជាតិត្រជាក់ឆ្ងាញ់ ជំនួសឲ្យតែ។

ភេសជ្ជៈ

បង្អែម

ចង់ញ៉ាំឌីមស៊ាំ និងអាហារចិនហុងកុងដ៏ឆ្ងាញ់ពិសេស គឺមានតែ Dim Sum Emperors មួយគត់។

តម្លៃ៖ ចាប់ពី $1.2 ដល់ $13.9

ម៉ោងបើក៖ 6 ព្រឹកដល់ 10 យប់

ទីតាំង៖ នៅគ្រប់សាខាទាំងអស់របស់ Dim Sum Emperors

អត្ថបទគួរតែអានបន្ទាប់