ជឿទេចំណាយតែ 6,000៛ ក៏អាចញុំាកាហ្វេក្នុងកន្លែងធំទូលាយ និង WiFi លឿននឹកស្មានមិនដល់
មានហាងកាហ្វេជាច្រើនហូរហែរក្នុងរាជាណាចក្រកម្ពុជា តែមានមួយណាដែលគិតថាជាជម្រើសដ៏ល្អសម្រាប់អ្នកទាំងរសជាតិកាហ្វេ ទាំងផាសុកភាពក្នុងទីធ្លាធំទូលាយរបស់ហាង? បើមិនទាន់មាន សាកមកស្គាល់ Misterbrew Coffee សិនក៏បាន។
Misterbrew មានប្រវត្តិត្រឹមជាកាហ្វេលក់ត្រឹមលើឡាននៅលើមហាវិថីព្រះនរោត្ដមកាលពីឆ្នាំ 2016 តែត្រូវបានវិវត្តខ្លួនទៅជាហាងកាហ្វេដ៏ទំនើប មានផាសុកភាព កន្លែងចតយានយន្ដធំទូលាយ មាន Wifi ដំណើរការលឿន និងបុគ្គលិករួសរាយរាក់ទាក់។ ហាងកាហ្វេនេះផងដែរ ជាសមិទ្ធផលរបស់កូនខ្មែរដែលមានគោលបំណងផ្ដល់ជូនកាហ្វេក្នុងស្រុកមួយដែលមានតម្លៃសមរម្យ។
មិនតែប៉ុណ្ណោះ Misterbrew ជាហាងកាហ្វេមួយដែលអាចជួបជុំមិត្តភក្ដិក្នុងការធ្វើកិច្ចការសាលា ឬធ្វើការណាត់ជួបការងារបែបសាមញ្ញមួយបាន ដោយសារ Misterbrew Coffee មានបន្ទប់ប្រជុំធំទូលាយដែលអាចអង្គុយបានគ្នាជាង 10 នាក់ ថែមទាំងបំពាក់ដោយទូរទស្សន៌ LCD យ៉ាងទំនើប មានព្រីសាកថ្មកំព្យូទ័រយ៉ាងច្រើន និងមានម៉ាស៊ីនព្រីនសម្រាប់ធ្វើការព្រីនឯកសារនានាដោយមិនបាច់ទៅណាឆ្ងាយទៀតផង។ តែមុននឹងទៅ ធ្វើការកក់ទុកជាមុនសិនណា។
ស្គាល់ថាហាងកាហ្វេ Misterbrew បែបណាហើយ អញ្ចឹងក្រលេកមកមើលភេសជ្ជៈ និងម្ហូបអាហារដែលត្រូវបានណែនាំយ៉ាងពិសេសពីបុគ្គលិក Misterbrew ម្ដង។
មកចាប់ផ្ដើមនឹងភេសជ្ជៈប្រចាំហាងដូចជា Ice Misterbrew និង Latte Edition ដែលជាភេសជ្ជៈមានប្រជាប្រិយភាពជាងគេប្រចាំហាង។ មិនចង់ជាកាហ្វេ ក៏អាចញ៉ាំ Iced Milk Green Tea ប្រចាំហាងផងដែរ។
អង្គុយយូរអាចនឹងឃ្លាន ម៉ោះមកមើលម្ហូបប្រចាំប្រទេសអ៊ីតាលី គឺ Spicy Seafood Spaghetti មានរសជាតិជូរហឹរតិចៗដែលជារសជាតិកាត់អាស៊ីជារូបមន្ដប្រចាំហាង។ មិនចង់ Spaghetti ក៏អាចសាកបាននូវ Misterbrew Ramen ដែលមានរសជាតិសមល្មម ប៉ុន្ដែស៊ីគ្នាជាមួយទឹកជ្រលក់់។ មួយចាននេះ មានទាំងស៊ុត ទាំងសាច់ជ្រូកបន្ទះ ហូហៀរតែម្ដង។
ចុងក្រោយនោះគឺបាយឡុកឡាក់ សម្រាប់ប្រិយមិត្តចូលចិត្តអាហារបែបខ្មែរ។ សាច់គោផុយល្អ ងាយស្រួលទំពារ ធានាថាចាប់ចិត្តតែម្ដង។
កន្លែងមានផាសុកភាព ទទួលទានកាហ្វេក្នុងតម្លៃសមរម្យ មក Misterbrew មក ដឹងតែត្រូវចិត្ត!!!
តម្លៃ៖ ចាប់ពី $1.5 ទៅ
ទីតាំង៖ មហាវិថីព្រះនរោត្តម កែងនឹងផ្លូវ 172 សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap