ចំណាយត្រឹមតែ $12.50 ញុាំបានទាំង BBQ ផង Hot Pot ផងនៅ Misigga BBQ!

សម័យនេះ ជីវិតមិនសូវមានន័យទេ បើសិនជាមិនបានញុាំ​ BBQ ផង​ Hot Pot ផង! ចុងឆ្នាំចឹង ចង់នាំគ្រួសារ និងមិត្តភក្តិទៅញុាំ BBQ និង Hot Pot ជំុគ្នាអី?! កំុភ្លេចចូល Misigga BBQ សាកមើលណ៎ា! 

ហាងនេះមានការតុបតែងបែបសម័យលាយបុរាណ ហើយមានបន្ទប់ឯកជនសម្រាប់កក់ទុកពេលជួបជុំបែបឯកជនទៀតផង។ រីឯមីនុយវិញ មានទាំង Buffet ពេលថ្ងៃ និងពេលល្ងាច ហើយមានមុខម្ហូបបែបកូរ៉េ ជប៉ុនផងដែរ ដែលអ្នកទាំងអស់គ្នាអាចហៅបន្ថែម ឬបើសិនជាមិនចង់ញុាំ​ Buffet។​ បើនិយាយពីម្ហូបវិញ មកញុាំតែមួយកន្លែងតែ ​Sushi ក៏បាន ត្រីសាលម៉ុងក៏បាន សាច់គោTeriyaki ក៏បាន មីស៊ុបកូរ៉េក៏បាន ហើយនៅមានច្រើនមុខទៀតណា៎! 

ខុសពីហាងដទៃ ទាំងអស់គ្នាអាចញុាំបានទាំង BBQ និង Hot Pot ទាំងពីរ ហើយមានជាឈុតរបស់គេស្រេចតែម្តងដែលមានរហូតដល់ជាង 29 មុខ។ ចំណែកឯទឹកស៊ុបវិញ មាន 2 រសជាតិ ធម្មតា និងហឹរ។ ចំពោះសាច់វិញ មានទាំងសាច់ជ្រូក សាច់មាន់ សាច់គោ ក្តាម បង្គារ ខ្យង ប៊្រុយត្រី ប្រហិត និងបន្លែផ្សេងៗសម្រាប់អាំង និងស្ងោរ។ ហើយគ្រឿងសមុទ្រគេវិញ គឺថាផ្អែមៗស្រស់ៗណាស់! ទឹកជ្រលក់របស់ហាងមាន​ 3 មុខអាចដួសបានដោយសេរី។ សម្រាប់តម្លៃវិញគឺ $12.50 សម្រាប់ពេលថ្ងៃ ហើយ $14.50 សម្រាប់ពេលល្ងាច។

ញុាំហើយចង់មានបង្អែមលាងមាត់ក៏បាន ដោយសារគេក៏មានជាការ៉េម ទឹកផ្លែឈើ និងភេសជ្ជ:ផ្សេងៗ មិនឲ្យខ្វះទេ។​ និយាយរួម រសជាតិមិនឲ្យខកបំណង ហើយមានគុណភាព និងអនាម័យសមស្របតាមតម្លៃទៀត។ រកណាបាន? ជម្រើសមុខម្ហូបក៏មានច្រើនតាមតម្រូវការទាំងក្មេង និងចាស់។

ចាំដល់ណាទៀត? ទៅសាកហាង ​Misigga BBQ ទៅ ដែលសាខាមួយនៅផ្សារទំនើប ជីបម៉ុង សែនសុខម៉ល ​ជាន់ទី​2 និងមួយទៀតនៅជីបម៉ុង 271 មេហ្គាម៉ល​ ជាន់ទី3។

Misigga BBQ

  • Chip Mong Sen Sok Mall

អត្ថបទគួរតែអានបន្ទាប់