បាយឆាក្ដាមស្នាដៃចុងភៅពីខេត្តកំពតផ្ទាល់នៅភោជនីយដ្ឋានម៉ានីវីន
អ្នកណាមិនល្បីបាយឆាក្តាមកំពត? បើចង់ញ៉ាំមិនបាច់ជិះដល់កំពតអីទេ ទៅត្រឹមភោជនីយដ្ឋានម៉ានីវីនទៅបានហើយ!
ភោជនីយដ្ឋានម៉ានីវីន មានម្ហូបប្រចាំហាងចំនួន 4 មុខដែលសុទ្ធសឹងតែចំអិនដោយចុងភៅមកពីកំពតតែម្តង អញ្ចឹងទឹកដៃចុងភៅមកពីកំពតផ្ទាល់អញ្ចេះ រសជាតិដឹងតែឆ្ងាញ់ដូចរសជាតិដើមហើយ។ម្ហូប 4 មុខហ្នឹងមានដូចជាបាយមាន់ហៃណាម បាយឡុកឡាក់សាច់គោ បាយឆាគ្រឿងសមុទ្រ និងបាយឆាក្តាម។
FoodBuzz បានភ្លក្សរួចហើយ! បាយមាន់ហៃណាមជាសាច់មាន់ស្រែដែលស៊ីគ្នាជាមួយទឹកត្រីកោះកុង។ រីឯបាយឡុកឡាក់សាច់គោក៏ឆ្ងាញ់ដែរ ព្រោះសាច់គោឆាស៊ីគ្នាជាមួយនឹងទឹកម្រេច។ សាច់គោឡើងផុយ ហើយជ្រលក់ជាមួយទឹកម្រេចជូរហឹរៗតិចៗ ហ៊ឺម អ្នកសរសេរលេបទឹកមាត់ទៀតហើយនេះ។
ចំណែកបាយឆាគ្រឿងសមុទ្រវិញ គឺគេឆាបាយជាមួយគ្រឿងសមុទ្រដែលយកមកពីកំពតស្រស់ៗតែម្តង។ អញ្ចឹងពេលដាក់ចូលមាត់ប្រាកដជាផ្អែមឆ្ងាញ់ជាប់មាត់ដោយភាពស្រស់របស់គ្រឿងសមុទ្រកំពតនេះមិនខាន។
ឯម្ហូបប្រចាំហាងចុងក្រោយគឺ បាយឆាក្តាមកំពតដែលឆាលាយជាមួយសាច់ក្តាម និងមានស្នូកក្តាមទ្រង់គ្រឿងដោយក្នុងស្នូកក្តាមនោះមានសាច់ចិញ្រ្ចាំជាមួយមីសួរដែលបង្កើនរសជាតិមួយកំរិតទៀត។
ប៉ុន្ដែបើមិនសូវឃ្លាន ប្រិយមិត្តក៏អាចកុម្ម៉ង់បាននូវអាហារសម្រន់ដូចជាលតឆា និង មីឆាដែលទើបតែត្រូវបានបញ្ចូលក្នុងបញ្ជីមុខម្ហូបថ្មីៗនេះ។ រសជាតិក៏មិនចាញ់អាហារផ្សេងៗក្នុងហាងដែរ។ ក្នុងនោះក៏មានជម្រើសសាច់ជាច្រើនសម្រាប់ឲ្យប្រិយមិត្តជ្រើសរើសផងដែរ មានទាំងសាច់ជ្រូក សាច់គោ និងគ្រឿងសមុទ្រ។
បន្ទាប់ពីកុម៉្មង់អាហារ ច្បាស់ជាត្រូវហៅភេសជ្ជៈទុកលាងមាត់ហើយត្រូវអត់។ នៅទីនេះមានលក់ទឹកផ្លែមៀន ផាសិនសូដា ផាសិនទឹកដោះគោ និងភេសជ្ជ:ជាច្រើនតាមការកុម្ម៉ង់របស់ប្រិយមិត្ត។
ប្រសិនបើប្រិយមិត្តអត់បានមកដល់កន្លែង ក៏អាចទូរស័ព្ទទៅលេខ 070 500 058 ដើម្បីធ្វើការកុម៉្មង់ហើយខាងភោជនីយដ្ឋានម៉ានីវីននឹងដឹកជញ្ជូនជូនលោកអ្នកដល់ទីកន្លែងក្នុងរាជធានីភ្នំពេញ។ សម្រាប់តម្លៃសេវាដឹកជញ្ជូនគឺ $1។
ទីតាំង៖ #101D ផ្លូវ289 សង្កាត់បឹងកក់ទី 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជិត ABA ទួលគោក) | Googlemap
ទំនាក់ទំនងលេខ៖ 070 500 058 តម្លៃ៖
- 12000៛+ សំរាប់អាហារ
- 6000៛+ សំរាប់ភេសជ្ជ:
បើកម៉ោង៖ 6AM - 5:30PM