Minimalist Coffee
- Saint 200, Behind Sisowath High School, Khan Doun Penh.
- 085 922 899
ថ្ងៃនេះយើងបានរកឃើញហាងកាហ្វេមួយកន្លែងដែលមានទីតាំងស្ថិតនៅម្តុំស៊ីសុវត្ថិដែលមានការតុបតែងរៀងប្លែកពីគេបន្តិចជាមួយរបស់របរបុរាណៗក៏ដូចជាភេសជ្ជៈជាច្រើនមុខផងដែរ ។ តែហាងកាហ្វេមួយនេះអាចនឹងពិបាករកបន្ដិច!
ហាងកាហ្វេមួយនេះមានកន្លែងអង្គុយបែប Indoor ដែលពិសេសសម្រាប់ការអង្គុយសិក្សា ឬ ធ្វើការងារផ្សេងៗ និងមានបរិយាកាសបែបស្ងប់ស្ងាត់ល្អ។ Minimalist Coffee ក៏មានលក់ដូចជាសៀវភៅសិល្បៈជាច្រើនប្រភេទផងដែរ។
កាហ្វេជាច្រើនមុខគឺជាជម្រើសរបស់លោកអ្នកសម្រាប់ជ្រើសរើស ជាពិសេសនៅទីនេះក៏មានទឹកផ្លែឈើកិនស្រស់ៗភ្លាមៗផងដែរ។ Minimalist Coffee ក៏មានជានំប៉័ងជាច្រើនមុខទៀតដែលអាចញ៉ាំជាមួយភេសជ្ជៈផ្សេងៗទៀតផងដែរ។
ចំពោះភេសជ្ជៈលោកអ្នកអាចជ្រើសរើសកម្រិតស្ករបានផងដែរទៅតាមចំណង់ចំណូលចិត្ត។ ហាងកាហ្វេមួយនេះពិតជាស័ក្តសមសម្រាប់អ្នកចូលចិត្តភាពស្ងាប់ស្ងាត់និងបែប Relax។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.