ជាមួយ Mini BBQ Box មិនបាច់ចេញពីផ្ទះក៏ញ៉ាំសាច់អាំងបែប BBQ បានដែរ!
រាល់ដងធ្លាប់តែញ៉ាំសាច់អាំងចង្ក្រានធំៗត្រូវអត់? ឥឡូវក្រុមការងារ Foodbuzz ចង់មកណែនាំឲ្យសាកញ៉ាំសាច់អាំងកូនចង្ក្រានពីខាង Mini BBQ Box វិញម្តង! មួយប្រអប់មានមួយឈុតតែម្តង ស្រួលដាក់តាមខ្លួនណាស់ យកទៅញ៉ាំណាក៏បាន!
ឈុតសាច់អាំងនៅហាង Mini BBQ Box មានលក្ខណៈពិសេសមួយគឺ ក្នុងប្រអប់នីមួយៗមានជាកូនចង្ក្រាន ធ្យូង ឈេីគូសក្នុងហ្នឹងស្រាប់តែម្តង។ មានតែមួយប្រអប់ ទៅណាក៏អាចញ៉ាំសាច់អាំងបានដែរ មិនចាំបាច់ត្រូវរៀបចំចង្ក្រានធំរញេរញៃនោះទេ!
របស់ញ៉ាំក្នុងឈុតនោះដែរមាន សាច់គោបន្ទះៗមានឈីសរោយពីលើ បាយសរ ទឹកជ្រលក់ សារាយស្រួយ និង គីមឈីផងដែរ។ ប្រអប់សាច់អាំងមានទំហំល្មម ការវេចខ្ចប់មើលទៅមានស្តង់ដារ និងអនាម័យល្អ ហើយសាច់គោ និងគ្រឿងផ្សំផ្សេងៗទៀតវិញ គឺខាងហាងនាំចូលមកពីថៃផ្ទាល់ ហើយរៀបចំថ្មីៗជូនភ្ញៀវរបស់គាត់ជារៀងរាល់ថ្ងៃតែម្តង។
សាច់ពេលអាំងទៅមានលក្ខណៈឈ្ងុយ។ យកសារាយស្រួយមួយបន្ទះម៉ោ ដាក់បាយសរតិច គីមឈីតិច សាច់តិច ទឹកជ្រលក់តិច ខ្ចប់ញ៉ាំចូលគ្នាតែមួយម៉ាត់ទេតែឡើងជាតិ!
លឺអាំងខ្លួនឯងចឹងតិចថាពិបាកបង្កាត់ភ្លើងអីទៅ! សម្រាប់បទពិសោធន៍ផ្ទាល់ខ្លួនរបស់ FoodBuzz វិញគឺងាយស្រួលទេ គ្រាន់តែហែកធ្យូងចេញពីថង់យកមកដាក់ក្នុងកូនចង្ក្រាន ហើយដុតវាជាមួយនឹងឈេីគូសដែលគេបានដោយឲ្យនោះជាការស្រេច។ អត់បាច់ ដាក់អីបង្កាត់ថែមទេ គ្រាន់តែយកធ្យូងដាក់លើភ្លើងតែបន្ដិចនឹងឆេះដោយឯកឯង។ ដើម្បីកុំឲ្យឈ្ងៀមសាច់ ទុកឲ្យភ្លើងកាត់បន្តិចសិនចាំដាក់សាច់ចូលណា៎! ដោយសារកូនចង្ក្រានវារាងតូចចឹងដាក់អាំងសាច់បានរៀងតិច ត្រូវចាំរាងយូរជាងរាល់ដងតិចហើយ។
សម្រាប់រដូវកាលភ្ជុំបិណ្ឌនេះ ហាង Mini BBQ Box មានប្រអប់រូបរាងថ្មីជាមួយនឹងប្រម៉ូសិនពិសេស បញ្ចុះតម្លៃនៅសល់តែ 11.11$ តែប៉ុណ្ណោះហូតដល់អស់ពីស្តុក! ចឹងនៅចាំអីទៀត? តស់! អាំងសាច់ជុំគ្នាម្តង ទាន់នៅមានការបញ្ចុះតម្លៃ!