ប្ដូររសជាតិ មកសាកអាហារ ម៉ាឡាតាង នៅ មុីងយ៉ាង ម្ដងម៉េចដែរ?

ឥឡូវនេះម្ហូបចិនបានក្លាយទៅជាម្ហូបដែលមានភាពពេញនិយមខ្លាំងនៅភ្នំពេញ​ ហើយម៉ាឡាតាងជាម្ហូបដែលល្បីមួយដែរនៅក្នុងនោះ។ ថ្ងៃនេះក្រុមការងារ FoodBuzz យើងសុំមកណែនាំកន្លែងមួយដែលមានលក់ម៉ាឡាតាងដែលមានទីតាំងនៅភ្នំពេញយើងនេះឯង គឺ Ming Yang Malatang។ 

នៅទីនេះ យើងអាចជ្រើសរើសសាច់ និងបន្លែដោយខ្លួនឯង ហើយយកទៅថ្លឹងតាមទម្ងន់ជាក់ស្ដែង។​ សាច់ និងបន្លែគឺមានច្រើនជម្រើស និងមានសភាពស្រស់ៗល្អ តម្រូវបានគ្រប់ចំណង់ចំណូលចិត្ត។

ម៉ាឡាតាងនេះអាចធ្វើជាស៊ុបក៏បាន ជាឆាក៏បាន ដែលឆាម៉ាឡាតាងមានចោលក្លិនបែបចិន និងមានរសជាតិប្រៃ ហឹរដិតតែម្ដង។ ដោយសារតែនៅក្នុងឆាមានក្លិន និងរសជាតិម្រេចសុីឈ័នរាងខ្លាំងបន្តិច វាអាចនឹងពិបាកញ៉ាំសម្រាប់អ្នកដែលមិនចូលចិត្តរសជាតិម្រេចសុីឈ័​ន ដែលមានរសជាតិហាង​ ស្ពឹកអណ្ដាត។

ចំណែកឯស៊ុបម៉ាឡាតាងវិញគឺមិនមានរសជាតិហាង ស្ពឹកអណ្ដាតទេ រសជាតិស្រដៀងទឹកស៊ុបធម្មតា គ្រាន់តែហឹរតិចៗ។ រសជាតិឆ្ងាញ់ ស័ក្តសមសម្រាប់អ្នកមិនចូលចិត្តញ៉ាំក្លិនបែបចិនខ្លាំង។ 

ទីតាំងងាយស្រួលរក ហើយបរិយាកាសក្នុងហាងគឺមានការតុបតែងបែបបុរាណចិន រីឯសេវាកម្មអាចនឹងពង្រឹងបានបន្ថែមទៀត។ 

ទីតាំង៖ https://goo.gl/maps/j2CGGjeisMWTdUC99

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក Ming Yang Malatang

Ming Yang Malatang - មុីងយ៉ាង ម៉ាឡាតាង

អត្ថបទគួរតែអានបន្ទាប់