Ming Men​ ជាភោជនីយដ្ឋានបែបប្រពៃណីនៅក្នុងបរិយាកាស និងរចនាប័ទ្មដ៍ប្រណិត!

Ming Men Fine Dining ជាភោជនីយដ្ឋានបែបប្រពៃណីដែលរួមបញ្ចូលគ្នានូវរចនាប័ទ្ម និងមុខម្ហូបដ៏ប្រណិត។ Ming Men Fine Dining មានភាពល្បីល្បាញចំពោះការតុបតែងដ៏ស្រស់ស្អាត និងរចនាបថស្ថាបត្យកម្មតែមួយគត់ ដែលធ្វើឱ្យវាក្លាយជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការជួបជុំគ្រួសារ និងកិច្ចប្រជុំអាជីវកម្ម។

Ming Men Fine Dining

Ming Men Fine Dining

ខម្ហូបគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភោជនីយដ្ឋានក្នុងការប្រើប្រាស់គ្រឿងផ្សំមានគុណភាពខ្ពស់បំផុត ដែលនាំចូលពីប្រទេសចិន និងទំនិញក្នុងស្រុក។ ចុងភៅដែលមានជំនាញខ្ពស់ ជាមួយនឹងបទពិសោធន៍ 20ឆ្នាំ ក្នុងការបង្កើតមុខម្ហូបដ៏សម្បូរបែប និងមានរសជាតិឆ្ងាញ់។

Ming Men Fine Dining

ភោជនីយដ្ឋាននេះផ្តល់ជូននូវមុខម្ហូបជាច្រើនប្រភេទ ដើម្បីបំពេញគ្រប់រសជាតិ និងចំណូលចិត្ត ចាប់ពីមុខម្ហូបបែបចិនបុរាណដូចជា នំប៉ាវ រហូតដល់ជម្រើសម្ហូបបួសដូចជា បន្លែចម្រុះ និងតៅហ៊ូ។ ជាមួយនឹងជម្រើសម៉ឺនុយចម្រុះរបស់ Ming Men Fine Dining មានតម្លៃចាប់ពី 80 ដុល្លារ សម្រាប់ភ្ញៀវម្នាក់ក្នុងការពិសារអាហារមួយពេល។

Ming Men Fine Dining

Ming Men Fine Dining

មុខម្ហូបពិសេសក៏រួមបញ្ចូលទាប៉េង​កាំង ដែលតម្រូវឲ្យធ្វើការកក់ទុកមុន 1 ថ្ងៃ ដើម្បីពិនិត្យស្ថានភាពទា ក៏ដូចជារៀបចំគ្រឿងផ្សំទឹកជ្រលក់សម្ងាត់របស់មេចុងភៅ សម្ងួតដោយខ្យល់ ដើម្បីធ្វើឱ្យស្បែកក្រៀម, ដុត និងហាន់មុនពេលលើកជូនដល់តុភ្ញៀវ។ ពី​ការ​រៀបចំ​ទា​ទៅ​អាំង ធ្វើ​ទា​ប៉េង​កាំង​ត្រូវ​ចំណាយ​រយះពេល​ 1 ​ថ្ងៃ។

Ming Men Fine Dining

ភោជនីយដ្ឋាន​ម្ហូប​ចិន​នេះ​មាន​បន្ទប់​បរិភោគ​អាហារ​ដ៏ធំទូលាយ ដែល​ប្រណិត​ឥត​ខ្ចោះ​សម្រាប់​ការ​រីករាយ​ជាមួយ​អាហារ​ដ៏ឈ្ងុយឆ្ងាញ់។ ផ្នែកខាងមុខនៃភោជនីយដ្ឋានត្រូវបានរចនាឡើងដោយនិមិត្តសញ្ញាត្រី  ដែលជានិមិត្តរូបនៃភាពសំណាងល្អ។ នៅពេលចូលទៅក្នុងភោជនីយដ្ឋាន អតិថិជននឹងត្រូវបានស្វាគមន៍ជាមួយការតុបតែងខាងក្នុងដ៏ប្រណិត និងទំនើប និងសេវាកម្មដែលបានទទួលការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់។

Ming Men Fine Dining

Ming Men Fine Dining

មានកម្មវិធីជួបជុំអាជីវកម្ម ឬអាហារពេលល្ងាចជាលក្ខណៈគ្រួសារ Ming Men Fine Dining គឺជាជម្រើសដំបូងសម្រាប់អ្នក។ 

សម្រាប់ការកក់ទុក៖ 086 666 666

ទីទាំង៖ Ming Men Fine Dining

អត្ថបទគួរតែអានបន្ទាប់