ទទួលបានបទពិសោធន៍ការញ៉ាំអាហារ និងភេសជ្ជៈបែប Classic នៅ Metro Rahu

គ្រាន់តែលឺឈ្មោះហាង Metro Rahu ប្រហែលអត់គិតដល់ថាហាងនេះមានឯកទេសទៅលើអាហារជប៉ុនបែបស៊ូស៊ីទេត្រូវអត់? Metro Rahu ជាភោជនីយដ្ឋានបែបបារមួយកន្លែងដែលស្ថិតនៅជាន់ផ្ទាល់ដីនៃផ្សារទំនើប Exchange Square ដែលមានជម្រើសស៊ូស៊ីឆ្ងាញ់ៗជាច្រើនប្រភេទ និងក្នុងបរិយាកាសដ៏ល្អប្រណីត។

ចង់បានការទទួលទានក្នុងបរិយាកាសបែបរ៉ូមែនទិកដែលប្រកបដោយប្រណីតភាព និងឯកជនភាព Metro Rahu ជាកន្លែងដែលអ្នកកំពុងតែស្វែងរកហើយ។ ចង់ដឹងថា តើនៅ Metro Rahu មានលក្ខណៈពិសេសអ្វីខ្លះ តស់! មកអានបន្ដទាំងអស់គ្នា!

គ្រាន់តែឈានចូលដល់ក្នុងហាង ពួកយើងទាក់ចិត្តនឹងការរៀបចំក្នុងភោជនីយដ្ឋានបែបបារនេះតែម្ដង។ ការរៀបចំក្នុងមានលក្ខណៈជា Classic តែកាត់បែបជប៉ុនតិចៗ ដែលធ្វើឲ្យយើងមានអារម្មណ៍មួយប្លែកម្យ៉ាង។ បើនិយាយពីបរិយាកាសក្នុងហាងវិញ មានភាពផ្ទាល់ខ្លួន និងរ៉ូមែនទិកមែនទែន ដែលល្អសម្រាប់ការណាត់ជួបជាមួយមនុស្សជាទីស្រឡាញ់ ឬ ក៏មិត្តភក្ដិបែបនិយាយគ្នាពីរឿងក្នុងចិត្តស្ងាត់ៗអ៊ីចឹង។ អារម្មណ៍មិនសូវល្អអ៊ីចឹង ឃើញតែសេវាកម្មដិតដល់ពីបុគ្គលិកនៅទីនេះ ក៏ស្រស់ស្រាយវិញដែរ។ 

ចូលមកដល់ម្ហូបម្ដង! ពួកយើងក៏បានសាកជាមួយនឹងស្ទេកអាមេរិកផ្នែក STRIPLOIN (សាច់ចំឡកគោ) ក្នុងកម្រិត medium-rare ដែលនៅឈាមតិចៗ និងមានភាពផុយខ្លាំង គ្រាន់តែដាក់ចូលក្នុងមាត់រលាយតែម្ដង។ តម្លៃត្រឹមតែ $28 បានសាច់ចំឡកដល់ទៅ 350 ក្រាម។ មិនតែប៉ុណ្ណោះ ស្ទេកមានទឹកជ្រលក់ដល់ទៅ 2 ប្រភេទសម្រាប់ឲ្យជ្រើសរើសដូចជាទឹកម្រេច និងទឹកផ្សិត។ តែសម្រាប់ក្រុមការងារ FoodBuzz ក៏បានយកជាមួយទឹកជ្រលក់ផ្សិត ដោយសារតែវាប្លែក និងចង់រសជាតិវាបែបណាពេលញ៉ាំជាមួយស្ទេក។ 

ដូចបាននិយាយពីលើមកចឹង ថានៅទីនេះមានជម្រើសស៊ូស៊ីឆ្ងាញ់ៗ ដូចសាស៊ីមីមួយចានខាងក្រោមនេះចឹង។ សាច់ត្រីស្រស់ៗល្អ ដែលរក្សាបាននូវជាតិផ្អែមធម្មជាតិចេញពីសាច់ត្រី ជាមួយនឹងភាពទន់ល្អ មិនផុយរបស់សាច់ត្រីទៀតនោះ សាស៊ីមីមួយចាននេះ នឹងទាក់ចិត្តអ្នកចូលចិត្តញ៉ាំអាហារជប៉ុន។

តែភ្លេចមិនបានជាមួយនឹង Salmon Aburi ដែលជាប្រភេទបាយរុំជាមួយត្រីសាល់ម៉ុន និងមានការបាញ់ភ្លើងអាំងភ្លាមៗនៅនឹងមុខតែម្ដង។

មានឆ្ងល់អត់អីគេទឹកក្រូចៗនៅលើត្រីសាល់ម៉ុន វាជា Spicy Mayonnaise ដែលលាយរវាងគ្រឿងជប៉ុន និងទឹកមេយ៉ូណេស ដែលមានរសជាតិហឹរតិចៗ និងចាប់ជាតិបានល្អជាមួយសាច់ត្រី និងបាយតែម្ដង។ ក្រៅពីស៊ូស៊ីជប៉ុន ក៏មានអាហារកូនកាត់អឺរ៉ុប និងអាស៊ីដែរ ដូចជាស្ទេក អយស័្ទរ បាយឆា បឺហ្គឺរ និងជាច្រើនទៀត។  


ចំណែកឯអយស្ទ័រវិញ ស្រស់ៗល្អតែម្ដង ហើយធំៗទៀត។ ទឹកជ្រលក់វិញ មានដល់ទៅ 3 ប្រភេទដូចជា ទឹកខ្មេះក្រហមជាមួយខ្ទឹមក្រហម ទឹកត្រីកោះកុងកូនកាត់បែប western និងទឹកបៃតងផ្សំពីស្លឹកគ្រៃ (រសជាតិហឹរតិចបំផុត ជូរប្រៃតិចៗតម្រូវអាស៊ី)។ 

មកដល់បារហើយ អត់ផឹកម៉េចកើត! នៅ Metro Rahu នេះផងដែរ មានស្រាជាច្រើនប្រភេទ ស្រាក្រឡុក ស្រាទំពាំងបាយជូរ ស្រាជប៉ុន និងជាច្រើនទៀតដែលអ្នកអាចជ្រើសរើសតាមចំណូលចិត្ត។ ពួកយើងបានសាកជាមួយនឹងស្រាទំពាំងបាយជូរប្រចាំហាង និង Green Apple Martini ផងដែរ។ Green Apple Martini ផ្សំពីទឹកផ្លែប៉ោម ម្នាស់ និងក្រូចឆ្មារ ដែលមានជាជូរតិចនៅស្រា ដែលស័ក្ដិសមសម្រាប់ស្រីៗគ្នាយើងតែម្ដង។ 

នៅ Metro Rahu ចង់ជាអាហារពេលថ្ងៃក៏បាន ឬ ពេលល្ងាចក៏បានដែរ។ បរិយាកាសមួយអ៊ែមបែបនេះ អត់សាកម៉េចបាន។

Metro RAHU

អត្ថបទគួរតែអានបន្ទាប់