មីលាក់ខ្លួន កោះពេជ្រ
- មីលាក់ខ្លួន កោះពេជ្រ, Phnom Penh, Cambodia
- 099 442 444
អ្នកភ្នំពេញកាលពីមុនអោយតែឃ្លានមីលាក់ខ្លួន ត្រូវជិះទៅឆ្ងាយមែនអត់? ជិះឆ្ងាយបានមើលទេសភាពអីចឹងតែបើឃ្លានព្រឹកៗឡើងមុនពេលទៅធ្វើការអី ថ្ងៃនេះ Foodbuzz ចង់ប្រាប់ថា មីលាក់ខ្លួនឥឡូវមាននៅភ្នំពេញហើយ នៅកណ្ដាលក្រុងហ្មង កោះពេជ្រយើងហ្នឹង!
“មីលាក់ខ្លួន” លក់បែបសាមញ្ញតាមរូបមន្ដគ្រួសារ ហើយមីនុយពិសេសប្រចាំហាងគឺ មីលាក់ខ្លួនចានពិសេសនិងមីលាក់ខ្លួនប្រហិតគ្រប់មុខ ហើយមិនមែនមានតែមីស៊ុបទេ មីគោកក៏មានដែរ!
អី្វដែលកាន់តែពិសេសនោះគឺសរសៃមីមិនមែនទិញស្រាប់មកដាក់ទេ សុទ្ធតែធ្វើដោយរូបមន្ដហាងផ្ទាល់ ទន់ស្វិតល្អមែនទែន! ចំណែកខ្ទឹមនិងម្ទេសជ្រក់ក៏ធ្វើដោយរូបមន្ដប្រចាំដូចគ្នា បើនិយាយពីទឹកស៊ុបវិញ ម្ចាស់ហាងគាត់មានរូបមន្ដពិសេស រម្ងាស់ទឹកស៊ុបឡើងជាតិហ្មង!
ហើយបើតាមដឹងពីបងម្ចាស់សាខាកោះពេជ្រ ជារៀងរាល់ថ្ងៃមីលក់ចេញមិនក្រោម 200 ចានទេ ចឹងគិតមើលគួរទៅសាកអត់?
ម្យ៉ាងវិញទៀត កាន់តែងាយស្រួលនោះគឺ ហាងមីលាក់ខ្លួនក៏មានសាខាជាច្រើនដូចជា វត្តស្លែង បុរីប៉េងហួតបឹងស្នោ អរិយក្សត្រ វាលរេញ ព្រះប្រសប់ និង កំពង់ស្ពឺដែរ!
ផ្ទះនៅជិតសាខាណា ទៅសាខាហ្នឹងហ្មងរសជាតិអ៊េមដូចគ្នាទាំងអស់!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.