ចង់ញ៉ាំសាច់អាំងរសជាតិដើមបែបកូរ៉េ​ តម្លៃសមរម្យ! កុំភ្លេចមកញ៉ាំនៅ Meat & Greet​ Korean BBQ

ឃ្លានសាច់អាំងបែបកូរ៉េ​ស្រស់ៗ ជាមួយនឹងទឹកជ្រលក់ឆ្ងាញ់ៗមែនអត់? អ៊ីចឹង FoodBuzz សូមធ្វើការណែនាំហាងសាច់អាំងទើបនឹងបើកថ្មីមួយកន្លែង​នៅម្តុំសាលា SETEC និងវិទ្យាស្ថានភាសាបរទេស IFL នោះគឺហាងសាច់អាំងបែបកូរ៉េ Meat & Greet Korean BBQ ។ 

ដើរចូលទៅក្នុងហាង Meat & Greet Korean BBQ ភ្លាម មានអារម្មណ៍ថាដូចបានចូលក្នុងហាងសាច់អាំង នៅប្រទេសកូរ៉េផ្ទាល់អ៊ីចឹង ព្រោះថាបរិយាកាសពិតជាកក់ក្ដៅ រួមជាមួយនឹងការតប់តែង​ ដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ។ 

ដូចអ្វីដែលបានលើកឡើងខាងលើ អាហារប្រចាំរបស់ពួកគេគឺសាច់អាំងបែបកូរ៉េ រសជាតិដើមពិតៗ ជាមួយទឹកជ្រលក់ដ៏ឈ្ងុយឆ្ងាញ់។ ហើយក្រៅពីសាច់អាំង នៅមានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀត ដែលអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសបាន ដែលក្នុងនោះមានដូចជា ក្ដាមជ្រក់ ស៊ុបគីមឈី និងម្ហូបបែបកូរ៉េឆ្ងាញ់ៗជាច្រើនមុខ។​ ហើយសាច់អាំង និងម្ហូបបែបកូរ៉េឆ្ងាញ់ៗអ៊ីចឹងម៉េចនឹងអាចភ្លេច Pepsi ត្រជាក់ៗបាន ដើម្បីបង្កើនរសជាតិឲ្យកាន់តែឈ្ងុយឆ្ងាញ់ទ្វេដង។ 

ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់សាករសជាតិសាច់អាំងដូចនៅប្រទេសកូរ៉េពិតៗ កុំភ្លេចមកសាកនៅហាង Meat & Greet Korean BBQ​ ទាំងអស់គ្នាណា ដែលមានទីតាំងនៅផ្ទះលេខ 168 ផ្លូវលេខ 122 , សង្កាត់ ទឹកល្អក់ 1, ខណ្ឌ ទួលគោក, រាជធានីភ្នំពេញ។ ឬក៏អាចទំនាក់ទំនងមកលេខទូរស័ព្ទ 070 661213 / 078 661213​ និងតាម Facebook Page ដែលមានឈ្មោះថា Meat & Greet Korean BBQ​ ក៏បាន៕

Meat & Greet Korean BBQ

  • #168 St. 122, Sangkat Teuk Laak 1, Khan Toul Kork Phnom Penh
  • 078 661 213

អត្ថបទគួរតែអានបន្ទាប់